ភ្នំពេញ ៖ នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថាក្នុងរយៈពេល៣ឆ្នាំ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ រដ្ឋបានចាយថវិកាសន្សំអស់ជាង ២ ១២៧ លានដុល្លារក្នុងចំណោមថវិកាជាង ៣ ៥០០ លានដុល្លារ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការបានលើកឡើងថា កាលពីឆ្នាំ២០២០ រដ្ឋគ្រោងនឹងចាយប្រាក់សន្សំប្រមាណ ១ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ប៉ុន្តែទីបំផុតចំណាយអស់ត្រឹម ២៤៦លានដុល្លារប៉ុណ្ណោះ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖
“ក្នុងឆ្នាំ២០២១ រដ្ឋគ្រោងចំណាយថវិកាជាង ៨០០ លានដុល្លារ តែជាក់ស្តែងចាយអស់ដល់ទៅ ១ ៣៨១ លានដុល្លារឯណោះ ខណៈឆ្នាំ២០២២ គ្រោងនឹងដកលុយសន្សំ ៥០០ លានដុល្លារទៀត ដូចនេះប្រាក់សន្សំកន្លងមកនេះចាប់ផ្តើមថមថយហើយ”

ឯកឧត្តមរដ្ឋលេខាធិការនៅតែមានសុទិដ្ឋិនិយមថា យ៉ាងហោចណាស់ ក៏កម្ពុជា មិនចាំបាច់ខ្ចីលុយពីបរទេសដែរ ព្រោះជាទូទៅ ប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជានោះទេ ដែលទាមទារឱ្យខ្ចីថវិកាពីបរទេស ដើម្បីទប់ទល់វិបត្តិនេះ ខណៈ
សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនចំនួន៥,៦ភាគរយ នៅក្នុងឆ្នាំ២០២២ និង៦,៦ភាគរយក្នុងឆ្នាំ២០២៣ ហើយកំណើននេះ នឹងកើនដល់រង្វង់៧ភាគរយវិញ នៅឆ្នាំ២០២៤។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖
“ការព្យាករជាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចជាតិនេះ គឺកើតចេញពីលទ្ធផលដែលកម្ពុជាសម្រេចបានខ្ពស់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងការសម្របខ្លួនរស់នៅជាមួយកូវីដ-១៩ រួមទាំងការបើកប្រទេសឡើងវិញ”
បើតាមឯកឧត្តម វង្សី វិស្សុត ការនាំចេញផលិតផលកសិកម្ម និងទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ជាសក្កានុពលខ្ពស់សម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវកំណើនក្នុងរង្វង់៧ភាគរយវិញ ខណៈរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។ កម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលជារួមនឹងបន្តងើបឡើងវិញពីនូវស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងទៀតថា ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ ដូចជា ទី១- ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម(ដំណាំ) ជាដើម។ ទី២- ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុកឱ្យត្រឡប់ទៅប្រក្រតីភាពវិញ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content