រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការចូលរួមពីពលរដ្ឋក្នុងកិច្ចការពារផ្សោត គឺជារឿងចាំបាច់

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានចូលរួមក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គកម្ពុជា» នៅវិទ្យាស្ថានភាសាបារាំង។ កម្មវិធីពិព័រណ៍ រូបថតនេះដែរត្រូវបានរៀបចំដោយអង្គការ WWF ហើយនឹងធ្វើឡើងក្នុងរយៈពេលពេញមួយខែ។

ការដាក់តាំងបង្ហាញនូវរូបភាពសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជានាពេលនេះ គឺជាសកម្មភាពមួយទៀតក្នុងការកៀរគរឱ្យមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់ស្រទាប់ តាមរយៈការបញ្ជ្រាបចំណេះដឹងអំពីជីវិតរបស់សត្វផ្សោត ជាពិសេសការគំរាមគំហែងដែលសត្វផ្សោតកំពុងតែប្រឈម។

ក្នុងឱកាសដដែលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កន្លងមកក្រុមការងាររបស់ក្រសួងកសិកម្ម សហការជាមួយអង្គការពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការយាមល្បាតក្នុងតំបន់អភិរក្ស សត្វផ្សោត សំដៅការពារ និងទប់ស្កាត់នូវបទល្មើសដាក់មងនេសាទ។

ជាលទ្ធផល ក្នុងឆ្នាំ២០២៣នេះ ផ្សោតត្រឹមតែ៤ក្បាលប៉ុណ្ណោះដែលបានបាត់បង់ជីវិត ដោយពីរ​ក្បាល​បានស្លាប់ក្នុងដែនអភិរក្ស និងពីរក្បាលទៀតបានស្លាប់នៅក្រៅដែនអភិរក្ស។ ចំនួននេះ មានភាពល្អប្រសើរច្រើនបើធៀបទៅនឹងឆ្នាំ២០២២ ដែលកម្ពុជាបានបាត់បង់សត្វផ្សោតរហូតដល់ ១១ក្បាល។

ឯកឧត្តមបន្តមានប្រសាសន៍ថា អ្វីដែលក្រសួងកំពុងខិតខំនាពេលនេះគឺរារាំងការដាក់មងក្រឡាធំ ព្រោះមងប្រភេទនេះនឹងអាចជាប់សត្វផ្សោតដែលហែលរកចំណីក្នុងអន្លង់ព្រែកកាំពី។

ឯកឧត្តមបានថ្លែងថា៖

«ប្រជានេសាទពេលខ្លះមិនមែនគាត់ចង់បានផ្សោតទេ ពេលបានផ្សោតគាត់មានតែភ័យខ្លួនវិញទេ ប៉ុន្តែការណ៍ដែលគាត់ប្រើមងក្រឡាធំនេះ គឺដើម្បីចាប់ត្រីធំប៉ុណ្ណោះ»។

ឯកឧត្តមបន្តថា៖

«ប៉ុន្តែយើងសុំចិត្ត ទោះចង់ ឬមិនចង់បានផ្សោតក្ដី ប្រជាជនត្រូវតែគោរពច្បាប់ជាដាច់ខាត គឺច្បាប់ដែលមិនអនុញ្ញាតឱ្យមានការដាក់មងនៅក្នុងតំបន់អភិរក្សសត្វផ្សោតរបស់យើង។»

គួរឱ្យដឹងថា សត្វផ្សោតមិនមែនជាប្រភេទត្រីនោះទេ វា​ជាប្រភេទថនិក​សត្វថ្នាក់ខ្ពស់ដែលចិញ្ចឹមកូន​ដោយទឹកដោះ និងជាសត្វដែលគេប្រើសម្រាប់វាស់គុណភាពទឹក។ វាស់គុណភាពទឹកព្រោះថា តំបន់ដែលសត្វផ្សោតនៅបាន លុះត្រាតែជាតំបន់ដែលទឹកមានចរន្ដល្អ មានចំណី និងមិនមានការបំពុលជាដើម។

រីឯមូលហេតុភាគច្រើន ដែលនាំឱ្យផ្សោតបាត់បង់ជីវិតរួមមាន ការវង្វេងអន្លង់ ការជាប់មង ការអត់ចំណី និងមួយភាគទៀតចេញពីភាពជរារបស់វា។ ផ្សោតអាចមានអាយុដល់ ២៧ ទៅ ៣០ឆ្នាំ និងអាចបង្កើតកូនបានម្ដងត្រឹមតែមួយប៉ុណ្ណោះ។ ដោយផ្សោតមិនមែនជាត្រី វាមិនមានស្រកាសម្រាប់ដកដង្ហើមក្នុងទឹកនោះទេ ពោលគឺសត្វផ្សោតត្រូវ ស្រូបខ្យល់ចូលក្នុង​សួតដូចជាមនុស្សដែរ។ ម្លោះហើយបានជាផ្សោតចូលចិត្តហែលបណ្ដែតខ្លួនលើ ផ្ទៃទឹក នឹងជារឿយៗ វាលោតចេញពីផ្ទៃទឹកដើម្បីដកដង្ហើមនោះឯង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី