តាមរយៈគោលនយោបាយថែរក្សាការពារព្រៃឈើរបស់ក្រសួងបរិស្ថាន ក្រៅពីបានចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល ថែមទាំងអាចផ្តល់នូវចំណូលបន្ថែមដល់ប្រជាសហគមន៍ក្នុងតំបន់ការពារតាមរយៈការទទួលយកអនុផលព្រៃឈើ ឬធនធានធម្មជាតិ ហើយថែមទាំងអាចចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នានាស្ទើរទូទាំងប្រទេសតាមរយៈការទទួលបានចំណូលពីការលក់ឥណទានកាបូន។

គិតចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលពីការលក់ឥណទានកាបូនចំនួនជាង ១១លានដុល្លារ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ បន្ទាប់ពីនោះ ក្រសួងបរិស្ថានបានបង្ហាញនូវសមិទ្ធផលនានាជាច្រើនដែលបានសម្រេចបាននៅតាមតំបន់ដែលបានលក់ឥណទានកាបូន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ មានសុវត្ថិភាពក្នុងការរស់នៅ ក៏ដូចជាបង្កើនជីវភាពគ្រួសារផងដែរ។
សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានមកពីចំណូលនៃការលក់ឥណទានកាបូនកម្ពុជាកាលពីពេលកន្លងទោនេះរួមមានដូចជា ៖

១. ខេត្តកែប តាមរយៈការលក់ឥណទានកាបូននៅទីតាំងឧទ្យានជាតិកែប សម្រេចកសាងបាន ផ្លូវបេតុងចំនួន១ខ្សែ អាចឡើងទៅដល់ទីតាំងឧទ្យានជាតិកែប ដែលពីដើមឡើយជាផ្លូវគ្រួសក្រហម និងឧស្សាហ៍ដាច់ផ្លូវដោយសារទឹកហូរ រួមជាមួយនឹងការសាងសង់ប៉មដែកនៅលើឧទ្យានជាតិកែប។
២. ខេត្តបន្ទាយមានជ័យ៖ សាងសង់ប៉មដែកនៅ អាងត្រពាំងថ្ម និងបឹងអាវៀន
៣. ខេត្តឧត្តរមានជ័យ៖ សាងសង់ប៉មដែកនៅ បឹងស្នោរ និងព្រៃសង្ឃរុក្ខវ័ន្ដ
៤. ខេត្តកំពត៖ សាងសង់ប៉មដែកនៅបឹងអន្លង់ព្រីង

៥. ខេត្តព្រៃវែង៖ សាងសង់ប៉មដែកនៅបឹងស្នេហ៍
៦. ខេត្តបាត់ដំបង៖ សាងសង់ប៉មដែកនៅភ្នំបាណន់
៧. ខេត្តកំពង់ចាម៖ សាងសង់ប៉មដែកនៅបឹងល្វេ
៨. ខេត្តព្រះសីហនុ បានសាងសង់តារាងបាល់ទាត់ពីរកន្លែងគឺនៅ វិទ្យាល័យហ៊ុនសែនវាលរេញ និងនៅសាលាបឋមសិក្សាហ៊ុនសែនក្រុង
៩. ក្រុងភ្នំពេញ សាងសង់បន្ទប់ទឹកគំរូ និងធុងចម្រោះទឹកស្អាត(៦០គ្រឿង)នៅតាមសាលារៀនដូចជា
- វិទ្យាល័យស៊ីសុវត្ថិ
- វិទ្យាល័យសាមគ្គី
- វិទ្យាល័យចតុមុខ
- វិទ្យាល័យបឹងត្របែក
- វិទ្យាល័យសន្ធរម៉ុក
- វិទ្យាល័យជម្ពូរវ័ន្ដ
- វិទ្យាល័យច្បារអំពៅ
- វិទ្យាល័យចាក់អង្រែលើ
១០. ការផ្ដល់ធុងចម្រោះទឹកស្អាត ៣០គ្រឿង នៅសាលារៀននៅខេត្ត៖ ព្រះសីហនុ ក្រចេះ បាត់ដំបង កំពង់ចាម និងព្រៃវែង
១១. ធុងចម្រោះទឹកស្អាត ២០គ្រឿង នៅតាមវត្តអារាមនៅខេត្ត៖ ភ្នំពេញ ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ និងកំពង់ធំ
១២. ឡដុតសំរាម៦គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា
១៣. ឡានដឹកសំរាម ២៥គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា
១៤. រម៉កដឹកសំរាម ៧០គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា
១៥. ព្រមទាំងទោចក្រយានយន្ដចំនួន ១២០០គ្រឿង ទៅឱ្យមន្ត្រីឧទ្យានុរក្សគ្រប់ខេត្តក្នុងការធ្វើការងារល្បាត។ តាមរយៈសមិទ្ធផលទាំងនេះ ក្រសួងបរិស្ថានបានបន្តជំរុញលើកទឹកចិត្ត ជាពិសេសបងប្អូននៅតាមសហគមន៍ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ ឱ្យប្ដូរពីការកាប់ព្រៃឈើមកជាការទុកព្រៃដើម្បីរកចំណូលពីការលក់កាបូនវិញ ព្រោះការធ្វើបែបនេះ អាចរក្សាបានទាំងព្រៃឈើ ធានាបានទាំងសុខមាលភាពប្រជាសហគមន៍ និងធានាបាននូវចំណូលជាប្រចាំជូនដល់សហគមន៍ទាំងមូលទៀតផង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content