ក្រសួងការងារ ៖ វិស័យឧស្សាហកម្ម និងសេវាកម្ម នឹងមានតម្រូវការទីផ្សារការងារខ្ពស់

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្មនឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នឹងមានកំណើនការងារខ្ពស់​ ហើយចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខនេះ កម្ពុជាអាចនឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។

ជាក់ស្តែង វិស័យកសិកម្មបានធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ ហើយអាចបន្តដល់ ២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្ម បានកើនឡើងពី ២៦,៥% នៅឆ្នាំ២០១៨ រហូតដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់ ៤១,១%។

សូមជម្រាបថា នៅចន្លោះឆ្នាំ២០២៤-២០២៦ ខាងមុខនេះ កម្ពុជាត្រូវបានព្យាករថានឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ ២៣,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ ១០.២លាននាក់នៅត្រឹមឆ្នាំ២០២៦។

ក្រសួងការងារ បានកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារដែលត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។

និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្ម និងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករណ៍ថាចំនួនការងារនឹងថយចុះប្រ​មាណ ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាថយចុះការងារ ៣,៥%ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា អនុវិស័យដែលមានអត្រាកំណើនការងារលឿន និងចំនួនការងារបង្កើតបន្ថែមថ្មីៗច្រើនក្នុងមួយឆ្នាំមាន៖ ភោជនីយដ្ឋាន និងសណ្ឋាគារ (អត្រាកំណើន ១០,១% ស្មើចំនួនការងារបន្ថែម ៥,៨ម៉ឺននាក់), សំណង់ (អត្រាកំណើន ៦,៧% ស្មើចំនួន ការងារបន្ថែម ៦,៨ម៉ឺននាក់) និងឧស្សាហកម្មផ្សេងទៀត (អត្រាកំណើន៦,​៤% ​ស្មើចំនួនការងារបន្ថែម ៤.៣ម៉ឺននាក់)។

ដោយឡែក អនុវិស័យផ្សេងទៀត ដែលផ្តល់ឱកាសការងារច្រើនជាង ២ម៉ឺននាក់ក្នុងមួយឆ្នាំ រួមមាន ៖ ការលក់ដុំ និងរាយ (៥,៤ម៉ឺននាក់), វិស័យកាត់ដេរ (៥,៣ម៉ឺននាក់), ការដឹកជញ្ជូន និងគមនាគមន៍ (២,១ម៉ឺននាក់) និងសេវាកម្មផ្សេងទៀត (២,៤ម៉ឺននាក់)។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញលើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ ។ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាជំនាញដែលបង្កើតកម្រៃបន្ថែមនៅក្នុងការងារខ្ពស់ជាងវិស័យកសិកម្ម ហើយខ្ពស់ជាងការងារ ដែលមិនមានប្រើប្រាស់ជំនាញវិជ្ជាជីវៈ។

លោកបណ្ឌិតបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជំនាញវិជ្ជាជីវៈដែលបានរៀបចំបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមាសារសំខាន់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសមរម្យ និងងាយស្រួលក្នុងការបំពេញការងារផងដែរ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)