ខែមករា កម្ពុជានាំចេញអង្ករបានជាង៤ម៉ឺនតោន មានទំហំទឹកប្រាក់ជាង៣២លានដុល្លារ

ភ្នំពេញ៖ កម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២៤ បាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់ចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា ការនាំចេញអង្ករ ៤៦ ២២១ តោននេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤២។

បរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក បានត្រូវនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ ។

នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក។

នាំចេញទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៣ផ្សេងទៀតដូចជា៖អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦%។

នៅខែមករា ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពលរដ្ឋអាមេរិកដែលសម្បូរទ្រព្យកំពុងពិចារណាយកសញ្ជាតិទី២ទៅរស់នៅក្រៅប្រទេសដោយធុញទ្រាន់នឹងនយោបាយរបស់រដ្ឋាភិបាល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2024

ពលរដ្ឋអាមេរិកដែលមានសម្បូរទ្រព្យភាគច្រើនមិនបានខ្វាយខ្វល់ឡើយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃទី៥ ខែវិច្ឆកានេះនឹងទៅជាយ៉ាងណានោះឡើយ

វិស័យមីក្រូហិរញ្ញវត្ថុ រំពឹងចូលរួមផ្លាស់ប្ដូរជីវភាពពលរដ្ឋកម្ពុជាឱ្យប្រសើរ ទោះជានិន្នាការ​ពិភពលោក​កំពុងស្ថិត​ក្នុងភាពស្រពេចស្រពិល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2024

វិស័យមីក្រូហិរញ្ញវត្ថុ រំពឹងចូលរួមផ្លាស់ប្ដូរជីវភាពពលរដ្ឋកម្ពុជាឱ្យប្រសើរ ទោះជានិន្នាការ​ពិភពលោក​កំពុងស្ថិត​ក្នុងភាពស្រពេចស្រពិល

គ្រឹះស្ថានចំនួន ១៣២ ជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុ មានផលប័ត្រឥណទានសរុបម្រាណ ៥.១១ ប៊ីលានដុល្លាអាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2024

បច្ចុប្បន្នសមាគមមីក្រូហិរញ្ញវត្ថុមានសមាជិក១៣២គ្រឹះស្ថានមានផលប័ត្រឥណទានសរុប៥.១១​ប៊ីលាន​ដុល្លា និង កំពុងផ្តល់សេវាជូនអតិថិជនប្រមាណ១,៥៥លានគណនី

វៀតណាម បានអនុវត្តយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿនមិននឹកស្មានដល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2024

វៀតណាម បានផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនបរទេស និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងលឿន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវលូតលាស់​ទៅ​មុខ​ដើ​ម្បីរ​ស់បា​ន​ដោ​​យខ្លួ​នឯង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2024

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង​ថា កម្ពុជាមិនអាចនៅតែត្រឹមនេះទេ គឺត្រូវលូតលាស់​ទៅ​មុខ​ ដើ​ម្បីរ​ស់បា​ន​ដោ​​យខ្លួ​នឯង

ប៉ូឡូញ ផ្តើមចរចាទិញឧបករណ៍បាញ់គ្រាប់រ៉ូក្កែតទំនើបរបស់អាមេរិក HIMARS ជាង១០០គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2024

ក្រុមហ៊ុនជំនាញផលិតអាវុធក្នុងស្រុក WB របស់ប៉ូឡូញ កំពុងសហការគ្នាជាមួយក្រុមហ៊ុនជំនាញផលិតអាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace ដើម្បីផលិតឧបករណ៍បាញ់គ្រាប់រ៉ូក្កែត

តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2024

លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក

ឆ្នាំ២០២៥ អគ្គនាយក​ដ្ឋាន​សុរិយោដី​ និងភូមិ​សាស្ត្រ​មានទិសដីការងារ​សំខាន់ៗ​ចំនួន​៤ សម្រាប់​អនុវត្ត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2024

ក្នុងគោលបំណងជំរុញ​នូវចក្ខុវិស័យរបស់​​ក្រសួង​ ក៏ដូចជារាជ​រដ្ឋាភិបាលអាណតិទី៧ អគ្គនាយកដ្ឋាន​សុរិយោដី​បានដាក់ទិសដៅ​សំខាន់ៗចំនួន​៤ដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥​

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ កំពុងប្រារព្ធឡើងក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2024

ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន និងកំពុងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ (AMC) ក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ» នៅក្នុងខេត្តសៀមរាប

តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៨០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/11/2024

ថ្មីៗនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៧៨៧ ដុល្លារក្នុងមួយអោន ហើយមានការព្យការណ៍ថា វាអាចនឹងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៨០០ ដុល្លារក្នុងមួយអោននៅខែធ្នូខាងមុខនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *