ភ្នំពេញ ៖ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឱ្យដឹងថា ក្នុងរយៈពេល ៦ ឆ្នាំចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះលេខបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួលបានប្រាក់ចំណូលជាង ៨២ លានដុល្លារអាមេរិក ដោយបានលក់លេខចុះបញ្ជីរថយន្តពិសេសប្រមាណជាង ២២ ម៉ឺនលេខ ។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។ ដោយឡែកការពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោកជំទាវ កុយ សុដានី បានមានប្រសាសន៍ថា៖
“ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបានចាក់បញ្ចូលក្នុងថវិកាជាតិ ក្រសួងតែងតែជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត”
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ ២០២០-២០២៣ ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះបញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល។
សូមបញ្ជាក់ថា ការចុះបញ្ជីលេខពិសេស ត្រូវបានបែងចែកជាពីរ គឺលេខពិសេស រាជធានី-ខេត្ត និងលេខពិសេសផ្ទាល់ខ្លួន ដែលមានអក្សរ«កម្ពុជា»។ ផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើងសម្រាប់រថយន្តគ្រួសារ ដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់៨ខ្ទង់នៅផ្នែក កណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុក នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្ត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content