ក្រសួងកិច្ចការនារី សហការជាមួយបណ្ដាញសហគ្រិនស្ត្រីកម្ពុជា (Cam-WEN) និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) បានរៀបចំវេទិកាប្រគល់ពានរង្វាន់ដល់សហគ្រិនស្រ្តីអាស៊ាន។ វេទិកានេះផងដែរ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

វេទិកានេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០រូប ដែលជាតំណាងមន្ត្រីជាន់ខ្ពស់របស់អាស៊ាន ជាអគ្គរដ្ឋ អគ្គរាជទូតបណ្ដាប្រទេសអាស៊ាន កាណាដា និងអូស្ត្រាលីប្រចាំកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ក្រៅពីនោះមានការចូលរួមតាមអនឡាញប្រហែល ២០០នាក់ទៀត។
លោកជំទាវ គង់ សូរីតា អគ្គលេខាធិកាក្រសួងកិច្ចការនារីបានបញ្ជាក់ថា វេទិកានេះធ្វើឡើងដើម្បីបង្កើនការយល់ដឹងរបស់ស្ត្រីទៅនឹងការរកប្រាក់ចំណូល និងបញ្ជាក់ពីការគាំពាររបស់ក្រសួងពាក់ព័ន្ធទៅលើសង្គម និងគ្រួសាររបស់ស្ត្រីជាពិសេស។ ស្ត្រីក្នុងពេលបច្ចុប្បន្នបានប្រឈមនឹងការបាត់បង់ការងារធ្វើដោយសារតែបន្ទុកគ្រួសារ ដូច្នេះហើយវេទិកានេះគឺចង់ប្រមូលគៀគរសហគ្រិនស្ត្រីឱ្យចូលរួមកាន់តែច្រើនក្នុងការជួយលើក ទឹកចិត្តគ្នា បន្តធ្វើការងារផ្សេងៗ ដើម្បីភាពឯករាជ្យហិរញ្ញវត្ថុផ្ទាល់ខ្លួន។

តាមរយៈវេទិកានេះ ស្ត្រីជាច្រើនរូបមកពីបណ្ដាប្រទេសក្នុងអាស៊ានបានមកចូលរួម និងផ្លាស់ប្ដូរយោបល់គ្នាជាច្រើនលើបញ្ហាលើកកម្ពស់ស្ត្រីនៅក្នុងវិស័យអាជីវកម្ម សំដៅឱ្យមានភាពប្រហាក់ប្រហែលគ្នាទៅនឹងបុរសក្នុងវិស័យអាជីវកម្មដែរ។ កម្មវិធីនេះក៏បានលើកជាគម្រូនូវសហគ្រិនដែលបានទទួលពានរង្វាន់ទាំងឡាយ ឱ្យបន្តធ្វើអាជីវកម្មដែលមានស្តង់ដារ និងដែលជួយទៅដល់សង្គម។ ស្របជាមួយឧស្សាហកម្ម ៤.០ កន្លងមកក្រសួងក៏បានបង្កើតវគ្គបណ្ដុះបណ្ដាលដើម្បីធានាថាស្ត្រីបានយល់ពីការវិវត្តរបស់បច្ចេកវិទ្យា និងចេះប្រើប្រាស់វាជាប្រយោជន៍ឱ្យការធ្វើអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា សហគ្រិនស្ត្រីដែលបានទទួលពានរង្វាន់កាលពីថ្ងៃទី១៣តុលា កន្លងទៅនេះមានចំនួន ៣៨នាក់ ដែលមានសហគ្រិនស្ត្រីមកពី ប្រុយណេចំនួន២នាក់ កម្ពុជា៧នាក់ ឥណ្ឌូនេស៊ី៥នាក់ ឡាវ៤នាក់ មីយ៉ាន់ម៉ា ៤នាក់ ហ្វីលីពីន៧នាក់ ថៃចំនួន៥នាក់ និងវៀតណាមចំនួន៤នាក់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជានឹងលែងមានសកម្មភាពទិញដីអត់ប្លង់ និងលែងមានវិវាទដីធ្លីទៀតហើយ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/03/2026
ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏ទំនាស់ដីធ្លីនៅកម្ពុជានឹងលែងមានតទៅទៀត ខណៈក្រសួងដែនដីនឹងបញ្ចប់ការចុះបញ្ជីទាំងស្រុងនៅពេលឆាប់ៗនេះ
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/03/2026
កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/03/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content