រយៈពេល៦ខែ​​ ​ចិន បានយក​លុយមកដាក់​ទុនវិនិយោគ​នៅកម្ពុជា​សរុប​ប្រមាណ ៣,២ពាន់​លានដុល្លារ​អាម៉េរិក​

ភ្នំពេញ ៖ ត្រឹមរយៈពេលតែ៦ខែប៉ុណ្ណោះ វិនិយោគិន​ចិន​បាន​យក​លុយ​មក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រ​ទេ​ស​​កម្ពុជា​សរុបចំនួនជាង ​៣,២ពាន់លានដុល្លារអាម៉េរិក និង​បានក្លាយជា​វិនិយោ​គិ​ន​ដែល​បា​ន​ដា​ក់​ទុ​នច្រើ​ន​ជា​ង​​គេ​នៅកម្ពុជា​ក្នុង​រយៈពេល​៦ខែមកនេះ ។ នេះបើតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ។

របាយការណ៍​ដដែល​បាន​បង្ហាញថា ក្នុង​រយៈពេល​៦ខែ ​កម្ពុជា​ទទួល​បានទឹកប្រាក់​ចុះ​បញ្ជី​វិនិយោគ​លើ​គម្រោង​ចំនួន ​៣៧៣​ ស្មើនឹងទុនសរុបប្រមាណ ៥,៨​ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះ វិនិយោគិន​ចិន​បានដាក់ទុនវិនិយោគច្រើនជាង​គេ​ដែលមានចំណែករហូតដល់ ​៥៦,២៣ភាគរយ ឬប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក ។​

គម្រោងធំៗដែល​វិនិយោគិន​ចិន​បាន​បោះទុនវិនិយោគ​នៅក្នុងប្រទេសកម្ពុជា​រយៈពេល​៦ខែមកនេះ រួមមា​ន​គម្រោងអភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី គម្រោង​រោងចក្រ​ ឧស្សាហកម្ម ដូចជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់ឡាន និងគម្រោង​បង្កើត​រោងចក្រដំឡើង​រថយន្តអគ្គិសនី​ជាដើម ។

ឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ក្នុង​ឆ្នាំ២០២៥​នេះ កម្ពុជាទាក់ទាញ​បាននូវគម្រោងវិនិយោគ​ច្រើនជាង​ឆ្នាំ២០២៤​កន្ល​ងទៅ ដោយគ្រាន់តែ​រយៈពេល​៦ខែ មានរហូតដល់​ ៣៧៣គម្រោង មានទឹកប្រាក់ដល់ ៥,៨ពាន់លានដុល្លារ​អាម៉េរិក ។​ ដោយឡែក​ នៅក្នុង​សប្ដាហ៍​ទី១ នៃ​ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​បន្ថែម​ធ្វើ​ឱ្យ​ទឹក​ប្រាក់​ចុះបញ្ជី​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​មានរហូតដល់ជាង ​៦ពាន់លានដុល្លារអាម៉េរិក​ ។​

ឯកឧត្តម​បានបញ្ជាក់ថា គ្រាន់តែរយៈពេល​៦ខែ​ដើមឆ្នាំ២០២៥នេះ ទាំងចំនួន​គម្រោង​វិនិយោគ និងទឹកប្រាក់​ចុះ​បញ្ជី​វិនិយោគ​ វាប្រហាក់​ប្រហែ​ល ឬលើស​នឹង​ចំនួន​គម្រោងវិនិយោគ និងទឹកប្រាក់​ចុះ​បញ្ជី​វិនិយោគ​ក្នុងឆ្នាំ២០២៤​ទាំង​មូល​ទៅហើយ ដូច្នេះ​ទម្រាំដាច់​ឆ្នាំ២០២៥​ កម្ពុជា​អាចនឹង​ទទួល​បាន​គម្រោង​វិនិយោគ ​និង​ទឹក​ប្រាក់​​វិនិយោគ​ច្រើន ហើយ​នៅពេល​គម្រោ​ងវិនិយោគ​ទាំង​នោះ​ចាប់ផ្ដើម​ដំណើរការ​នឹង​បង្កើតការងារ​ជូន​ប្រ​ជាព​លរដ្ឋកម្ពុជា​បានរាប់​សិប​ម៉ឺននាក់​ផងដែរ  ។​

ទាក់ទង​នឹង​គម្រោង​វិនិយោគរបស់​វិនិយោគិន​ចិន ក្នុ​ងរយៈពេល​ចុងក្រោយនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិនបាន​មក​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ និងផ្លូវការជាបន្តបន្ទាប់ ហើយថែមទាំងបានសន្យាថា នឹង​ជំរុញ​វិនិយោគិន​របស់ខ្លួន​មក​បណ្ដា​ក់​ទុនវិនិយោគ​បន្ថែមទៀត ជាពិសេស​ចិន​បានបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​របស់​ចិ​ន​ម​ក​​បណ្ដាក់ទុន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសទាំង​នោះ ។​

បើតាមការ​បញ្ជាក់ពី​អភិបាលខេត្តជាំងស៊ូ ក្នុងដំណើរទស្សនកិច្ចក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗនេះ​បាន​ប្ដេជ្ញា​ក្នុងការ​ជំរុញ​វិនិយោគិន​ចិនមក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្ថែម ដោយ​ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ គឺជា​គម្រោង​វិនិយោគរបស់ចិន ដែល​អាចទាក់ទាញ​សហគ្រាស​ចិន​មកបណ្ដាក់ទុនវិនិយោគ​បន្ថែមទៀត ។

ទន្ទឹមនឹង​នេះ​ដែរ ដើម្បីទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុនវិនិយោគ​​បន្ថែម​នៅកម្ពុជា វិនិយោគិន​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ចិន​បន្ថែមចំនួន​ពីរ​កន្លែង​ទៀត ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​បានផ្ដល់​នូវអត្ថ​ប្រយោជន៍​ច្រើន​ ជាពិសេសជួយ​សម្រួល​នីតិវិធី​ក្នុងការ​បណ្ដាក់ទុនវិនិយោគបានកាន់តែងាយស្រួល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *