ស្រែគំរូ ប្រើពូជស្រូវ ៣០គីឡូក្រាម ក្នុង១ហិកតា បានផលជាង៨តោន និងចំណាយត្រឹម ២លានរៀល

ភ្នំពេញ៖ ស្រែគំរូនៅខេ​ត្តព្រៃ​វែង​ ​ដែ​លបង្កើ​តដោ​យធនាគារអភិវឌ្ឍន៍ ជនបទ ​និងកសិកម្ម (ARDB) បានទទួលជោគជ័យ ហើយគ្រោងនឹងបន្តចែកចាយ​ទៅតាមបណ្តាខេត្តនានា។ ដោយស្រែគំរូនេះ ប្រើ​ប្រា​ស់ពូជស្រូវពីបរទេ​ស ​និងបច្ចេ​កវិទ្យា​ទំនើប​ដាំដុះលើ​ផ្ទៃ​ដី ៥​ហិកតា ​បាន​ប្រើប្រាស់ពូជ ៣០គីឡូក្រាម​ក្នុងមួយហិកតា ទទួលជោ​គ​ជ័យ បានផលជាង៨តោន ដោយក្នុងមួយហិកតា តម្លៃចំណាយប្រមាណ ២លានរៀលប៉ុណ្ណោះ។

សូមរំលឹកថា ក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំង ស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ៣០គីឡូក្រាម ក្នុង១ហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង៨តោន ក្នុងមួយហិកតា។

លោកបណ្ឌិត កៅ ថាច អគ្គនាយក (ARDB) បានបញ្ជាក់បន្ថែមជុំវិញការប្រើពូជស្រូវត្រឹម៣០គីឡូក្រាម ក្នុង១ហិកតា ដោយទទួលបានផលជាង៨តោន ក្នុងស្រែគំរូនៅខេត្តព្រៃវែងនេះ គឺជាពូជស្រូវក្រអូបមកពីក្រៅប្រទេស ដោយប្រើដ្រូនដើម្បីព្រោះស្រូវ ហើយក្នុង១ដ្រូនយួរបានស្រូវចំនួន ១៥គីឡូក្រាម និងប្រើពេល១៥នាទីសម្រាប់ព្រោះ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ៖ « ផលដែលទទួលបាននៅក្នុងមួយហិកតា ពីការប្រើពូជស្រូវនេះ ទទួលបានប្រមាណ៨តោន ដោយចំណាយពេល៩០ថ្ងៃ គឺអាចប្រមូលផលបាន ហើយក្នុងមួយហិកតាចំណាយ (លើជី ថ្នាំ និងពូជ) ប្រមាណ ២លានរៀលប៉ុណ្ណោះ»។

លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ពូជស្រូវនេះបើសិនជាធន់នឹងជំងឺ ហើយធន់នឹងអាកាសធាតុ ព្រមទាំងទទួលបានផលច្រើនបែបនេះ នឹងអាចធ្វើជាអង្ករប្រណិត សម្រាប់នាំចេញទៀតផង ។ ដោយសារតែពូជស្រូវនេះ អង្ករមានគ្រាប់ល្អ ដែលជាប្រភេទអង្ករទន់ ក្រអូប និងទទួលបានទិន្នផលខ្ពស់ លោកស្នើឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ពិចារណា ដើម្បីជំរុញការនាំចេញអង្ករប្រភេទនេះទៅកាន់ទីផ្សារបរទេស។

ប្រភពធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា៖ ស្រែគំរូនេះ ប្រើ​ប្រា​ស់ បច្ចេ​កវិទ្យាដ្រូន​ក្នុងកា​រព្រោះពូជស្រូវ​ដែលធ្វើ​ឱ្យស្រែ​នេះ​ ប្រើ​​ប្រា​ស់ពូជតិចបំផុត​ត្រឹមតែ ៣០ គីឡូក្រា​ម​ខណៈដែ​លកា​​រប្រើព្រោះ​ស្រូវដោ​យដៃ ​ត្រូវប្រើ​​ប្រា​ស់ពូជ​ចន្លោះ ២​០០​ ទៅ ​២​៥០ ​គីឡូក្រា​ម​ក្នុង១ហិកតា​។ ​ម្យ៉ា​ងវិញទៀ​ត​កា​រប្រើ​ប្រា​ស់ជី​កសិកម្ម ក៏មានកម្រិតតិចជាង កា​រប្រើប្រា​ស់ជីរបស់កសិករ​រាល់ថ្ងៃ​នេះ​ដែរ ​ហើយការប្រើពូជត្រឹមតែ ៣០ គីឡូក្រាម ក្នុងមួយហិកតា ទទួលបានផល រហូតដល់ទៅជាង ៨តោន ហើយក្នុងមួយហិកតាចំណាយ (លើជី ថ្នាំ និងពូជ) ប្រមាណ ២លានរៀល។

ដូច្នេះផលិតផលស្រែគំរូនេះ បានលេចចេញឡើងស្របទៅនឹងរាជរដ្ឋាភិបាលបានបម្រុងទុកថវិកាចំនួន ១០០លានដុល្លារអាមេរិក ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសសម្តេចបានពន្យល់ថា ថវិកានឹងយកទៅជួយទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ហើយនៅពេលដែលទិន្នផលកសិកម្មល្អ រាជរដ្ឋាភិបាលត្រូវតែរកទីផ្សារសម្រាប់ពួកគេ។ រាជរដ្ឋាភិបាល​ ក៏​នឹង​ពង្រាយ​មន្ត្រី​កសិ​កម្ម​នៅ​គ្រប់​ឃុំ ​សក្តានុពល​កសិកម្ម​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ជនបទ។

យោងតាមរយបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំ​ចេញអង្ករចំនួន ៣៦២ ៧០៨,០០តោន និងស្រូវចំនួន ១ ៥១០ ៨៥០,០០តោន ទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ ការនាំចេញអង្ករកើនឡើង ៣,៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកការនាំចេញ​ស្រូវកើន​ឡើងចំនួន ១៣,៦៧%៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)