សម្តេចនាយករដ្ឋមន្ត្រី ៖ ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិ

សៀមរាប៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។ បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងឱកាសទទួលជួបគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)ដឹកនាំដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹមនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ដោយឡែក សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា៖

«ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។ បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា»។

សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

កសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយសន្សំទឹកបានរហូតដល់៤០ភាគរយ

ចំណេះដឹង ៖ ផ្អកដំឡូងឈើ ជាចំណីដ៏ល្អសម្រាប់ការចិញ្ចឹមជ្រូក មាន់ និងទា

ជំនួញ, ព្រឹត្តិការណ៍

• 19/07/2024

ជំនួសឱ្យការប្រើប្រាស់ចំណីសម្រេចដែលមានតម្លៃថ្លៃ គេអាចកែច្នៃមើម និងស្លឹកដំឡូងឈើ ធ្វើជាចំណីដ៏មានប្រូតេអ៊ីនខ្ពស់សម្រាប់ចិញ្ចឹមសត្វជ្រូក មាន់ និងទា

លុចសំបួរ ជាប្រទេស​តូច​​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ប៉ុន្តែជា​ប្រទេស​មានជាងគេ​បំផុត​លើ​ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/07/2024

យោងតាម IMF បានឲ្យដឹងថា ​ផលិតផលសរុបក្នុងស្រុក (GDP) នៅប្រទេសលុចសំបួរមានជាង ១៣០ ០០០ ដុល្លារសម្រាប់មនុស្សម្នាក់

ចំណេះដឹង ៖ ស្វែងយល់ពីអាជ្ញាធរហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្ដាលតែមួយគត់របស់កម្ពុជា ដែលដើរតួនាទីជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា

​៦ខែ ដើមឆ្នាំ២០២៤​ ​ចិន​ឈរ​លើលំដាប់ទី​២ ក្នុងការបណ្តាក់ទុន​វិនិយោគនៅកម្ពុជា​ច្រើន​ជាង​គេ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/07/2024

ចិននៅតែឈរ​លំដាប់ខ្ពស់​ដែលមាន​វិនិយោគិន​ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ ជាក់ស្ដែង​៦ខែ ចិនបានដាក់ទុន​ជាង ​១,៣ពាន​លានដុល្លារ​

កូរ៉េផ្តល់ជំនួយឥតសំណង៨លានដុល្លារជួយកម្ពុជា កសាងសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងចំនួន៨លានដុល្លារអាមេរិកជួយកម្ពុជាលើការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សខាង ICT និងបច្ចេកទេសវិជ្ជាជីវៈ

វិស័យធានារ៉ាប់រង ជាសូចនាករក្នុងការវាស់វែងភាពរីកចម្រើនរបស់ប្រទេសមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួច វិស័យធានារ៉ាប់រងមិនទាន់អាចមានលទ្ធភាពរីកលូតលាស់ខ្លាំងក្លានោះទេ

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់រូបិយបណ្ណចាស់ៗ ទក់ រហែក

កូរ៉េ នឹងជួយបណ្តុះបណ្តាលពលករកម្ពុជាឱ្យមានជំនាញខាងកសិកម្មដើម្បីចូលរួមកសាងសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

សាធារណរដ្ឋកូរ៉េ នឹងជួយបណ្តុះបណ្តាលពលករ/កសិករកម្ពុជាឱ្យមានជំនាញខាងកសិកម្មច្បាស់លាស់ ដើម្បីចូលរួមកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ

តម្លៃប្រេងសកលធ្លាក់ចុះបន្តិច ខណៈដែលការនាំចូលប្រេងរបស់ចិនកើនឡើងយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះត្រឹម៨៥,៦៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ នៅត្រឹម ៨២,៤៦ ដុល្លារក្នុងមួយបារ៉ែល