ព្រះសីហនុ ៖ មន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា គម្រោងសាងសង់ចំណតកំពង់ផែកុងតឺន័រថ្មីទាំង ៣ដំណាក់កាលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដោយដំណាក់កាលទីមួយនឹងចាប់ផ្តើមនៅដំណើរការចុងឆ្នាំ២០២២ ហើយគ្រោងនឹងដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ២០៣០។

លោក លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងសាងសង់ចំណតកំពង់ផែដំណាក់កាលទី១ ក្នុងតម្លៃ ២០០លានដុល្លារអាមេរិក ជាកម្ចីសម្បទានពីប្រទេសជប៉ុន ដំណាក់កាលទី១ នឹងលាតសន្ធឹងប្រវែងជាង ៣៥០ម៉ែត្រ មានជម្រៅទឹក ១៤,៥ម៉ែត្រ ហើយវានឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានកុងតឺន័ររហូតដល់ទៅ ៤ ០០០ អាចបោះយុថ្កាបាន។
លោក ថៃ ឬទ្ធី បានបញ្ជាក់ដែរថា សម្រាប់ជំហានទី ២ នៃគម្រោងសាងសង់កំពង់ផែកុងតឺន័រខាងលើនេះ មានប្រវែង ៤០០ ម៉ែត្រ និងជម្រៅទឹក ១៦.៥០ ម៉ែត្រ ដែលនឹងត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០២៥ និងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៨ ខាងមុខនេះ អាចអនុញ្ញាតឱ្យកប៉ាល់ដែលផ្ទុក ១០ ០០០ កុងតឺន័រ ចូលចតបាន។ ចំណែកគម្រោងកំពង់ផែកុងតឺន័រថ្មីជំហានទី ៣ នឹងមានប្រវែង ៤៣០ ម៉ែត្រ និងជម្រៅទឹក ១៧.៥០ ម៉ែត្រ ហើយអាចទទួលការចូលចតរបស់បណ្ដាកប៉ាល់ធំៗដែលផ្ទុកកុងតឺន័ររហូតដល់ ១៥ ០០០ កុងតឺន័រ នឹងត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០២៦ ហើយបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០។

លោក ថៃ ឬទ្ធី អគ្គនាយករង បានបញ្ជាក់បន្ថែមថា នៅពេលដែលដំណាក់កាលទាំងបីបានបញ្ចប់ និងដំណើរការ ចំណតផែថ្មីនឹងជួយកែលម្អវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសធានាដល់ការចតកប៉ាល់កុងតឺន័រទម្ងន់ធ្ងន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់តាមកំពង់ផែឥឡូវនេះ។ កំពង់ផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា កាន់តែរីកចម្រើន នៅពេលត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ២០៣០។
លោកមានប្រសាសន៍ថា ៖
“នៅពេលអនាគត ជាមួយនឹងកំពង់ផែទឹកជ្រៅ យើងអាចរួមបញ្ចូលការដឹកជញ្ជូនទៅកាន់ប្រទេសទាំងអស់ក្នុងពិភពលោក។យើងរំពឹងថាតម្លៃដឹកជញ្ជូននឹងធ្លាក់ចុះទាបជាងមុន ប្រហែល ២០០ ដុល្លារក្នុងមួយកុងតឺន័រ។ ជាមួយនឹងការដាក់ឱ្យដំណើរការពេញលេញ វានឹងជួយឱ្យការដឹកជញ្ជូនទំនិញតាមកប៉ាល់ខ្នាតធំទៅ-មក កម្ពុជា បានល្អប្រសើរ ដោយកំពង់ផែជំហានទី ៣ ខាងលើ នឹងមានសមត្ថភាពប្រហាក់ប្រហែល ឬលើសពីកំពង់ផែមួយចំនួននៅក្នុងតំបន់ ក្នុងនោះ វានឹងមានជម្រៅទឹកជ្រៅជាងកំពង់ផែ Cai Mep របស់ វៀតណាមទៀតផង”
សូមបញ្ជាក់ថា សមត្ថភាពគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្នអាចផ្ទុកកុងតឺន័រ និងជញ្ជូនទំនិញមានត្រឹមតែ ១ ៥០០ TEUs តែប៉ុណ្ណោះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content