ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) កំពុងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ​ជាក់ស្ដែង កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈគណនីទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់លោកផ្ទាល់បានសរសេរថា «ប្រទេសកម្ពុជា ជាគោលដៅដ៏ល្អឥតខ្ចោះ ដើម្បីទស្សនាប្រាសាទបុរាណ វប្បធម៌រស់រវើក និងធម្មជាតិស្រស់បំព្រងដ៏ទាក់ទាញ»។

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី៥ ខែកក្កដា បានមកដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមអាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយបញ្ជាក់​ថា ៖ ការ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ទី១៨ គឺ​មាន​ទាំង​កិត្តិយស និង​ការ​ទទួល​ខុស​ត្រូវ។

​ការ​ចេញផ្សាយ​ជា​ផ្លូវការ​របស់​​​ក្រសួង​ព័ត៌មាន​​បាន​កត់​សម្គាល់​ថា​ គឺជា​ជំហាន​វិជ្ជមាន​មួយ​របស់​ឯកឧត្តមឯកអគ្គ​រដ្ឋទូត​ក្នុង​ការ​ផ្សព្វផ្សាយ​វិ​ស័​យ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​​ ភាតរភាពនៃប្រទេសទាំងពីរ​​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​ទាំងពីរ​ ​ហើយ​មិត្តភាព​ដែកថែប​ធ្វើជា​គំរូ​សម្រាប់​ប្រទេស​ដទៃទៀត។

ប្រទេស​ចិន​ ​និង​កម្ពុជា ​រីករាយ​ចំពោះ​ចំណងមិត្តភាព​ប្រពៃណី​ដ៏​ជ្រាលជ្រៅ​ ​ហើយ​បាន​រំលឹក​ដល់​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​ដែល​បាន​លើកឡើង​ថា​ ​ចំណងមិត្តភាព​របស់​កម្ពុជា​-​ចិន​ ​ប្រៀប​បីដូច​ជាដើម​ឈើមួយដើម​ដ៏​ធំ​​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ ​និង​យ៉ាង​រឹង​មាំ​។ ស្រដៀងគ្នានេះ កាលពីពេលកន្លងទៅ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់បានប្រៀបធៀប មិត្តភាព​រវាងប្រទេស​ទាំងពីរ​ទៅ​នឹង​ផ្កា​ដែល​មិន​ចេះ​រុះរោយ​។​

​ឯកអគ្គរាជទូតថ្មីរូបនេះបានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តកម្ពុជាទាំងអស់ ដើម្បីកាន់ដំបង និងបន្តនូវប្រពៃណីដ៏មានមោទនភាពនៃមិត្តភាពចិន-កម្ពុជា ព្រមទាំងបានសន្យាថា នឹងអនុវត្តដោយឥតងាករេនូវមតិឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងចំណងមិត្តភាពដ៏រឹងមាំ និងជំរុញសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ភាពជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៤ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសដែលមានចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនជាងគេ។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ៖ កំណើន​ទេសចរណ៍​ចិន ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​មិន​ត្រឹមតែ​ជំរុញ​ការអភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។

សូមជ្រាបថា គោលដៅទេសចរណ៍ចំនួន ៤ របស់ប្រទេសកម្ពុជាត្រូវបានចុះបញ្ជីក្នុងចំណោមតំបន់ទេសចរណ៍កំពូលទាំង២៥ របស់អាស៊ីនាពេលថ្មីៗនេះ នៅក្នុងកម្មវិធីពានរង្វាន់ចុងក្រោយបំផុតដោយ Tripadvisor ។ ក្រៅពីប្រាសាទបុរាណ ព្រះរាជាណាចក្រមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ ដែលលាតសន្ធឹងលើខេត្តភាគនិរតីចំនួន ៤ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង។

ប្រាសាទអង្គរវត្តនៃខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ២ ហើយប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ននៃខេត្តបានជាប់ចំណាត់ថ្នាក់ទី១៩ និងទី២០រៀងគ្នា ខណៈសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងរាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់ទី២២។

សូមជម្រាបថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៦ លាននាក់ក្នុងរយៈពេលប្រាំ​មួយ​ខែនៃឆ្នាំ២០២៤ កើនឡើង ២២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះមាន ៣២៦ ០០៣ នាក់ជាជនជាតិចិន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង