តម្លៃប្រេងឆៅសកលលោកបានធ្លាក់ចុះជាង ២ ភាគរយ

បរទេស៖ យោងតាមប្រភពពី Oil Price បានរាយការណ៍ថា តម្លៃប្រេងបានចាប់ផ្តើមធ្លាក់ចុះ ខណៈដែលថាអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងឈានដល់សំណើបទឈប់បាញ់ ដើម្បីបញ្ចប់នូវជម្លោះភូមិសាស្ត្រនយោបាយដែលបានជំរុញតម្លៃប្រេងក្នុងប៉ុន្មានខែថ្មីៗនេះ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,០៥ ភាគរយ ឬ ៧៨,៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ ១,៩៥ ភាគរយ ឬ ៧៤,៣៧ ដុល្លារក្នុងមួយបារ៉ែល។ ស្របពេលនេះដែល ពាណិជ្ជករមានភាពស៊ាំនឹងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ប៉ុន្តែពួកគេកំពុងព្រួយបារម្ភថា វាជាបញ្ហាគំរាមកំហែងដល់ការឡើងថ្លៃប្រេង។ ឥឡូវនេះ ការធ្លាក់ចុះនៃតម្លៃប្រេងឆៅបានបង្ហាញថាយ៉ាងហោចណាស់មានកត្តាជំរុញមួយចំនួននៃភូមិសាស្ត្រនយោបាយ។

ផ្អែកតាមការរាយការណ៍ពី Al Jazeera បានឲ្យដឹងពីប្រទេសកាតាថា នៅពីក្រោយការធ្លាក់ចុះតម្លៃនេះ អ៊ីស្រាអែលបានយល់ព្រមលើសំណើបទឈប់បាញ់។ បើទោះបីជាវាមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែកាតាមានឥទ្ធិពលខ្លះនៅក្នុងតំបន់នេះ ដោយសារទ្រព្យសម្បត្តិដ៏ធំសម្បើមរបស់ខ្លួន ហើយកាតាមានទំនងយ៉ាងស្និទ្ធស្នាលជាមួយទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កាតា​ក៏​បាន​បង្ហាញ​ដែរ​ថា ក្រុម​ហាម៉ាស់​បាន​ផ្តល់​ការ​យល់ព្រម​ដំបូង​របស់​ខ្លួន​សម្រាប់​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​និង​ចំណាប់​ខ្មាំង។ យ៉ាងណាមិញ មន្ត្រីប៉ាឡេស្ទីនម្នាក់បានបញ្ជេញថា ក្រុមហាម៉ាស់ទំនងជាមិនបដិសេធសំណើបទឈប់បាញ់នេះទេ ប៉ុន្តែពួកគេនឹងមិនចុះហត្ថលេខាលើវាទេ រហូតដល់មានការធានាថាអ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះ។

កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការ OPEC បាននិយាយថា សមាជិករបស់ក្រុមនេះកំពុងប្រកាន់ខ្ជាប់នូវការកាត់បន្ថយផលិតកម្ម បន្ទាប់ពីបានពិនិត្យមើលទិន្នន័យពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣។ គណៈកម្មាធិការបានបង្ហាញថា វាមិនមានការផ្លាស់ប្តូរនោះទេចំពោះការសម្រេចចិត្តរបស់ OPEC ក្នុងការកាត់បន្ថយ ២,២ លានបារ៉ែលក្នុងមួយថ្ងៃពីទីផ្សារនៅក្នុងត្រីមាសនេះ។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់នៅដដែល ដោយប្រធានធនាគារកណ្តាល Jerome Powell បានបង្ហាញថា ការកាត់បន្ថយអត្រាការប្រាក់ទំនងជាមិនកើតឡើងនៅក្នុងខែមីនាទេ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចរបស់ចិនបង្កការព្រួយបារម្ភនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតម្រូវការប្រេងរបស់ប្រទេសចិនកំពុងធ្លាក់ចុះ។ យ៉ាងណាមិញ JPMorgan កំពុងព្យាករណ៍កំណើនចិនអាចនឹងកើនឡើង ៤,៩ ភាគរយនៅឆ្នាំនេះ ខណៈដែលទីក្រុងប៉េកាំងបង្កើនការជំរុញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី