តម្លៃប្រេងកើនឡើងបន្តិច ខណៈដែលប្រាក់ដុល្លារកំពុងដាំក្បាលធ្លាក់ចុះ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Hellen Shipping News បានរាយការណ៍ថា តម្លៃប្រេងបានកើនឡើងបន្តិចនៅសហរដ្ឋអាមេរិក ខណៈដែលប្រាក់ដុល្លារកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយនេះ ដោយសារតែការដំឡើងការប្រាក់របស់ធនាគារកណ្តាល ដែលវាបានធ្វើឲ្យទីផ្សារទីផ្សារបច្ចុប្បន្នកំពុងងាកទៅពឹងផ្អែកលើប្រេងឥន្ធនៈជំនួសវិញ។  .

ស្របពេលនេះដែរ ម៉ាកប្រេងឆៅ Brent បានកើនឡើង ១៥ សេន ឬ ០,២ ភាគរយ ដែលមានតម្លៃ ៧៦,៨៤ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង ៦ សេន ឬ ០,១ ភាគរយដែលមានតម្លៃ ៧០,៩៦ ដុល្លារក្នុងមួយបារ៉ែល។ បើទោះបីជាតម្លៃប្រេងឡើងថ្លៃក៏ដោយ ប៉ុន្តែសន្ទស្សន៍នៃការជួញដូរប្រាក់ដុល្លារនៅកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានលើកឡើងថា នឹងផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួន។ ការដែលប្រាក់ដុល្លារធ្លាក់ចុះ ធ្វើឱ្យប្រេងដែលតំណាងឲ្យប្រាក់ដុល្លារកាន់តែមានភាពទាក់ទាញដល់រូបិយប័ណ្ណបរទេស។

អ្នកបង្កើតគោលនយោបាយនៅធនាគារកណ្តាលអាមេរិក Federal Reserve រំពឹងថា ការទប់ទល់នឹងអតិផរណាអាចតម្រូវឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ប៉ុន្តែអាចនឹងបន្ធូរបន្ថយតិចនៅឆ្នាំក្រោយ។ ស្របពេលនេះដែរ មានការគាំទ្របន្ថែមទៀតសម្រាប់ប្រេងឆៅបានមកពីការជួញដូរប្រេងសាំងម៉ាក RBOB ក្នុងកម្រិតខ្ពស់រយៈពេល ១០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបន្ទាប់ពីរដ្ឋបាលថាមពលរបស់សហរដ្ឋអាមេរិកបានបង្ហាញថាស្តុកផលិតផលប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីសប្តាហ៍មុនចាប់តាំងពីខែកញ្ញាឆ្នាំ២០២១ មកម្ល៉េះ។ លើសពីនេះទៅទៀត លោក Robert Yawger អ្នកវិភាគមកពីធនាគារ Mizuho បាននិយាយថា តម្រូវការប្រេងសាំងកាន់តែខ្ពស់នឹងជំរុញឱ្យក្រុមហ៊ុនចំរាញ់ប្រេងប្រើប្រាស់ប្រេងឆៅកាន់តែច្រើន ដើម្បីប្រែក្លាយវាទៅជាឥន្ធនៈដឹកជញ្ជូនតាមផ្លូវគោកវិញ ហើយប្រេងឆៅម៉ាក Brent អាចនឹងឡើងថ្លៃដល់ ៩៧ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៤។ ការប្រើប្រាស់ដ៏ធំប្រហែល ៦​ លានបារ៉ែលបានបន្សល់ទុកនូវផលប៉ះពាល់ដ៏ធំមួយនៅលើទីផ្សារ ខណៈដែលស្ថានភាពប្រេងសាំងកំពុងមានភាពតឹងតែងនៅទីនេះ។ មិនត្រឹមតែប៉ុណ្ណោះ តម្រូវការពីប្រទេសចិនដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកបានបន្តកើនឡើងនៅទូទាំងប្រទេស ជាមួយនឹងតម្រូវការប្រេងកើនឡើងដល់ ១៦ លានបារ៉ែលក្នុងមួយថ្ងៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក