ក្រុមហ៊ុនដ៏ធំ​មួយរបស់សិង្ហបុរី ចាប់អារម្មណ៍ចង់វិនិយោគលើ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ត​ភ្ជា​ប់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន YCH Group ដែលជា​ក្រុមហ៊ុនធំជា​ងគេ​មួយ​របស់​សិង្ហបុរី បានបង្ហាញពី​បំណង​ចង់​ចូល​មក​បណ្ដាក់​ទុន​វិនិយោ​គ​​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ដឹកជញ្ជូនខណៈដែល​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ទទួលបានការអនុញ្ញាតចូលជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​សម្ដេច​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក Robert Yap ប្រធានក្រុមហ៊ុន YCH Group បានគោ​រពជម្រា​ប​ជូ​នស​ម្ដេ​ច​បវរ​ធិប​តីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំ​ពុង​ប្រតិ​បត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយ​ក្រុម​ហ៊ុនមា​នឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ​នៅ​ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។

នៅក្នុងឱកាសនេះផងដែរ លោកក៏បាន​សម្ដែង​នូវចំ​ណាប់​អារ​ម្មណ៍​យ៉ា​ង​ខ្លាំង​ចំពោះកម្ពុជា ដែលសម្រេចបាននូវកំ​ណើន​សេដ្ឋ​កិ​ច្ច​មួយ​ដ៏ខ្ពស់ប្រកបដោយចីរភាព ហើយ​តា​ម​រយៈ​នេះ​ ក្រុ​មហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព ​និង​សក្ដា​នុ​ព​ល​ជា​ច្រើននៅក្នុងប្រទេសកម្ពុជា ដោយ​ក្រុ​ម​ហ៊ុ​នបាន​ប​ង្ហាញ​បំ​​​ណ​ង​វិ​និ​យោ​គ​ទៅ​លើ​ហេ​ដ្ឋា​រ​ច​នាស​ម្ព័​ន្ធត​ភ្ជាប់​​​ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម ។

ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលមា​ន​ចំ​ណា​ប់​អា​​រម្ម​ណ៍​នៅក្នុ​ងការស្វែ​ង​រក​ឱកាស​វិនិយោគនៅកម្ពុជា ជាពិសេសលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេ​ច​ប​វ​រ​ធិ​ប​​តី​ក៏បា​នគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែល​ធា​នា​​បាន​នូ​​វ​​ការប្រ​​កួត​ប្រជែង​រ​ប​ស់​កម្ពុ​ជា​ទាំ​ង​នៅ​ក្នុ​ង​តំប​ន់ និងពិភពលោក។ ក្នុងន័យនេះ រាជរ​ដ្ឋា​ភិ​​បា​ល​ក​ម្ពុ​ជា​បា​ន​យ​ក​​ចិ​ត្ត​ទុ​ក​ដា​ក់​យ៉ា​ង​ខ្លាំ​ង​លើ​កា​​រក​​សា​ង​ប្រ​ព័​ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អា​កា​ស​យា​ន​ដ្ឋា​ន​អន្ត​រជាតិ, កំពង់​ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន​ ថ្នល់ ជាច្រើន។

សម្ដេ​ចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹម​នឹ​ងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជ​រ​ដ្ឋា​ភិបា​ល​តែ​ង​តែយក​ចិត្តទុក​ដាក់​ជាអា​ទិភា​ពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែល​​​កំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិ​យោ​គ​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ សម្ដេចបវ​រធិបតីក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​បន្ត​ពិភាក្សាឱ្យបានលម្អិត​​ និង​គ្រប់​ជ្រុងជ្រោយបន្ថែមទៀតជា​មួយនឹ​ង​ក្រសួង​-​ស្ថាប័ន​ពាក់​ព័ន្​ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀ​បចំ​ផែ​ន​កា​​រ​អា​ជីវកម្មសម្រាប់ពេលអនាគតរបស់ក្រុមហ៊ុន​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

Leave a Reply

Your email address will not be published.Required fields are marked *