ភ្នំពេញ​ និ​ងខេត្ត​ចំនួន២ទៀត ទទួលបានការ​វិនិយោគលើសំណង់​អគារ​ច្រើនជាង​គេ​

ភ្នំពេញ ៖ ភ្នំពេញ និង​ខេត្តចំនួនពីរទៀត រួមមានខេត្ត​បន្ទាយ​មានជ័យ និងខេត្តព្រះសីហនុ​ ត្រូ​វបានគេ​មើលឃើញថា​ទទួលបាន​ការ​វិនិយោគលើសំណង់​អគារ​ខ្ពស់ៗច្រើនជា​ងគេ ជាក់​ស្ដែង​តំប​ន់​ទាំង​​បីនេះ មានចំនួនអគារ​ខ្ពស់ៗច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។

បើតាមឯកឧត្តម​ ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា គម្រោ​ង​អគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ២០០០ មដកល់​បច្ចុប្បន្ន​នេះ មាន​សរុបមានចំនួន ២ ៦០៩ អគារក្នុងនោះ នៅរាជ​ធានី​ភ្នំពេញមានចំនួន​ច្រើនជា​ងគេ ដែល​មានចំនួន ១ ៧១៨អគារ នៅខេត្តព្រះសីហនុមានចំនួនអគារ ៦៩៣អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ ។

ឯកឧត្តម​បន្តថា គិតចាប់តាំងពីឆ្នាំ​២០០០​មក សំណង់លំនៅឋានមានចំនួន ១៨ ៤៤០គម្រោង មាន​ផ្ទៃក្រ​ឡា​ក​ម្រាលសំ​ណង់ស​រុ​ប​ចំនួន ៣៨,៨២ម៉ែត្រ​ការ៉េ មានទុនវិនិយោគសរុប​ប្រមាណ  ១៥,៤៤​ពាន់​លានដុល្លារ​អា​មេ​រិ​ក​ ។

ទោះបីជា​ស្ថិតនៅក្នុង​ដំណាក់​កាលកូវីដ១៩ និង​វិបត្តិសេដ្ឋកិច្ច​ពិភពលោកក្ដី ក៏​ភ្នំពេញ​ និង​បណ្ដាខេត្ត​ទាំង​នោះ នៅតែទទួលបានការ​វិនិយោគលើ​គម្រោង​អគារ ​និងសំណង់​ជា​បន្តបន្ទាប់ តែក៏មា​ន​សំណង់អគារ​មួយ​ចំនួន​ក្នុង​តំបន់ទាំងបីនោះ​ត្រូវបានផ្អាក​ដំណើរការ​ ដោយសារតែបញ្ហា​ហិរញ្ញវត្ថុ ​និងលំហូរសាច់ប្រាក់​ផងដែរ ។

ក្រោយ​បញ្ចប់​ការ​រាលដាលនៃជំងឺកូវីដ​១៩ បានធ្វើឱ្យ​សំណង់​នៅកម្ពុជា​ជាពិសេស​នៅក្នុង​ក្រុងព្រះសីហនុ ខេត្តព្រះ​សីហនុ ចាប់ផ្ដើម​មានដំណើរការ​ឡើងវិញ ដោយម្ចាស់​អគារ​ដែលជាប់គាំង​នោះ បានចាប់ផ្ដើ​ម​ដំណើរ​​​ការ​​សាងសង់​អគារដែល​បានជាបគាំង​ទាំង​នោះឡើងវិញ​ជាបន្តបន្ទាប់ ។ ប៉ុន្តែ​សកម្មភាព​នេះ បើធៀប​ទៅនឹង​មុនវិបត្តិកូវីដ​១៩​នៅតែមានកម្រិតតិចតួចនៅឡើយ ។

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ បានលើកឡើងថា ក្រៅពីរាជធានីភ្នំពេញ តំបន់​នៃខេត្ត​ព្រះសីហនុ និ​ងខេត្តជាប់ព្រំដែន ដូចជា ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ​ គឺមានការទាក់ទាញ​លើ​ការ​​វិនិយោគ​ច្រើន ហើយ​បច្ចុប្បន្ន​នេះ តំបន់ទាំង​នេះ​ក៏កំពុង​មានសក្ដានុពល​ខ្លាំង​បន្ថែមទៀត តាមរយៈផ្លូវ​ល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ផ្លូវជាតិលេខ​៥  និងគម្រោង​ផ្លូវ​ដែក​ល្បឿន​លឿ​ន​ភ្នំពេ​ញ​ទៅកាន់ប៉ោយ​ប៉ែត​ជាដើម  ។

ក្រុមហ៊ុន​សាងសង់ផ្លូវ​ល្បឿនលឿន​របស់ចិន CRBC ក៏កំពុងសិក្សា​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ សៀមរាប​ប៉ោយ​ប៉ែត​ផងដែរ ដូច្នេះ បើសិនជា​ផ្លូវ​នេះ​ចេញជា​រូបរាង​ពេលណា វា​នឹង​បង្ហាញ​សក្ដានុពល​បន្ថែមទៀត​ទៅដល់​វិនិយោគិន​ចូលទៅកាន់តំបន់​ប៉ែក​ខាងជើង​ប្រទេស​  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​