ភ្នំពេញ ៖ អ្នកជំនាញពីវិស័យឯកជនបានលើកឡើងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្របជាមួយការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រជាជនអាចទទួលបានកាលានុវត្តភាព និងសេវាសាធារណៈស្មើៗភាព ដែលធ្វើឱ្យកម្រិតជីវភាព និងចំណូលរបស់ប្រជាជនកើនឡើងល្អប្រសើរក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។

ជាមួយនេះដែរថា ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើឱ្យប្រាក់ចំណូលរបស់ពលកម្មកើនឡើង និងភាពក្រីក្រកាន់តែធ្លាក់ចុះ និងកម្រិតជីវភាពមានភាពប្រសើរឡើងជាងមុន។
សម្រាប់ទស្សនៈពីវិស័យឯកជនវិញ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជកម្មកម្ពុជា បានថ្លែងប្រាប់ថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របជាមួយនឹងការដាក់ចេញគោលនយោបាយលើកម្ពស់សេដ្ឋកិច្ចនានារបស់រដ្ឋាភិបាល។

លោកឧកញ៉ា បានលើកឡើងថា ការលើកកម្ពស់ជីវភាពប្រជាជនគឺអាស្រ័យលើកត្តាគោលនយោបាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលដាក់ចេញគោលនយោបាយសេដ្ឋកិច្ចល្អ បើកទូលាយធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសវិស័យឯកជនអាចប្រកបរបរដោយសេរី។
លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ៖
“បើនិយាយពីវិស័យឯកជន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ សភាពាណិជ្ជកម្ម ក៏ដូចជាវិស័យឯកជនទូទាំងប្រទេសនេះហើយ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិយើង និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋធូរធា និងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋជាដើម”
លោកឧកញ៉ា បានបន្តថា ៖
“ការដំណើរការនៃគោលនយោបាយសេដ្ឋកិច្ចល្អរបស់រដ្ឋ និងវិស័យឯកជនទៅបានគឺអាស្រ័យទៅលើ សុខសន្តិភាព សុខវត្ថិភាព និងសុខមាភាពសង្គម ដែលធ្វើឱ្យជីវភាពប្រជាជនល្អប្រសើរ ពិសេសធ្វើឱ្យសេដ្ឋកិច្ចសង្គមមានកំណើន”
ដោយឡែក ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បានចូលរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បានប្រមាណ២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤% ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍វាយតម្លៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
របាយការណ៍នេះបានបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តល់ផលវិជ្ជមានជាច្រើន ដោយបានចូលរួមចំណែកសម្រួលជីវភាព របស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូល ទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។
របាយការណ៍នេះបញ្ជាក់បន្ថែមថា
“ចំពោះបច្ច័យលើផ្នែកម៉ាក្រូសេដ្ឋកិច្ច, កម្មវិធីនេះ បានចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ០.៥៥% ក្នុងឆ្នាំ២០២០ និង ០.៤៥% ក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាពចំនួន ០.៥៧% ក្នុងឆ្នាំ២០២០ និង ០.៦២% ក្នុងឆ្នាំ២០២១ និងកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤% ក្នុងឆ្នាំ២០២១”
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគិតរហូតខែកក្កដា ឆ្នាំ២០២២ នេះ មានរយៈពេលប្រមាណ២៥ខែហើយ ដែលផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content