សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវទៅដល់ប្រជាជនកម្ពុជាទូទៅឲ្យចូលរួមគាំទ្រកីឡាជនមានពិការភាព ដែលនឹងធ្វើឡើងក្នុងរយៈពេលឆាប់ៗខាងមុខនេះ ពោលចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

បន្ទាប់ពីកីឡាស៊ីហ្គេមបានបិទបញ្ចប់ទៅ កីឡាអាស៊ានប៉ារ៉ាហ្គេមដែលជាកីឡាសម្រាប់ជនមានពិការភាពទាំង១១ប្រទេស ក៏កាន់តែខិតចូលមកដល់។ ក្នុងពេលវេលាដ៏ខ្លីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវថា ឥឡូវនេះនៅសល់តែប៉ុន្មានថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ដូច្នេះសូមបងប្អូនប្រជាជនទូទៅផ្ដល់ការគាំទ្រ និងលើកទឹកចិត្តឲ្យកីឡាករ មិនខុសពីកីឡាដែលមានកាយសម្បទារល្អនោះទេ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ សម្ដេចតេជោបានស្នើដល់ក្រសួងការងារឲ្យមានការរៀបចំចែកសំបុត្រចូលកម្មវិធីរបស់កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលពិធីបើក និងបិទគឺមិនខុសគ្នាប៉ុន្មានពីពិធីរបស់កីឡាស៊ីហ្គេមនោះទេ។

សម្ដេចតេជោបានបន្តគូសបញ្ជាក់ថា ៖
“នៅថ្ងៃ៣ ខែមិថុនាខាងមុខនេះ ក្មួយៗចាំមើល ស្វាគមន៍លើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីដែលសុទ្ធតែជាជនពិការមកពី ១១ប្រទេសបូកទាំងយើង… អីចឹងប្រទេសកម្ពុជាក៏ដូចជាថ្ងៃបុណ្យមួយដែរក្នុងរយៈពេលកន្លងទៅនេះ ក្នុងពេលស៊ីហ្គេមនេះយើងសប្បាយរីករាយទាំងអស់គ្នា៕”




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content