លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បង្ហាញថា អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនឡើងប្រមាណជិត ៥០ ភាគរយ

ភ្នំពេញ៖ លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញថា រយៈពេលជាង ១០ ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០​១១ ​មកដល់ឆ្នាំ ២០២២ ចំនួនអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា​បានកើនឡើងពីចំនួនជាង ៥០ ម៉ឺនអង្គភាព ​ទៅចំនួនជាង ៧៥ ម៉ឺនអង្គភាពសេដ្ឋកិច្ច​ ពោលគឺកើនឡើងប្រមាណជិត ៥០ ភាគរយ។

តួលេខលទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០​២២ នេះ ក្រោមអធិ​បតីឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងផែន​ការ​ ដែលជាទិន្នន័យសំខាន់ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ១០ ឆ្នាំ ព្រោះជំរឿននេះគឺរៀបចំឡើងក្នុងរយៈពេល ​១០ ឆ្នាំម្ដង។ ​

លទ្ធផលជំរឿនសេដ្ឋកិច្ចនេះបានមកពីការចុះសម្ភាសន៍អង្គភាពសេដ្ឋកិច្ច ដែលសំដៅលើសហគ្រាសអជីវកម្ម ​ដូចជាសហគ្រាសគ្រប់ប្រភេទ រោងចក្រ សហគ្រាសរដ្ឋ ឯកជន សិប្បកម្ម អជីវកម្ម ​លក់ដុំលក់រាយ និងសេវាកម្មផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងថា លទ្ធផលបឋមនៃជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០២២ នេះជារួម គឺមានសារៈសំខាន់យ៉ាងខ្លាំង។ ទិន្នន័យដែលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះគឺនឹងប្រើប្រាស់ ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿន​សេដ្ឋកិច្ច​កម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច សហគ្រា​ស​​​ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

លទ្ធផលនេះក៏នឹងប្រើប្រាស់ដើម្បីបំពេញតម្រូវការទិន្នន័យចាំបាច់ ដែលកើនឡើង​ជាលំដាប់របស់​អ្នកប្រើប្រាស់ ​ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោម​ជាតិ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកវិស័យឯកជន សហគមន៍ជាតិ​និងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។

សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចនៅកម្ពុជារៀបចំឡើងបានចំនួន ២ ដងមកហើយ ដោយលើកទី ១ គឺជំរឿន​​សេដ្ឋកិច្ចឆ្នាំ ២០១១ និងជំរឿនលើកទី ២ ធ្វើឡើងនៅឆ្នាំ ២០២២ ដែលប្រកាសលទ្ធផល​បឋម​នាពេលនេះ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃ​ក្រសួងផែនការ បានបញ្ជាក់ថា ឆ្នាំ ២០១១ នៃជំរឿនលើកទី ១ គឺមានអង្គភាពសេដ្ឋកិច្ច ត្រឹមតែជាង ៥០ ម៉ឺនអង្គភាពតែប៉ុណ្ណោះ។ ​ចំនួនអង្គភាពសេដ្ឋកិច្ចបានហក់ឡើងមកដល់ជាង ៧៥ ម៉ឺនអង្គភាព សម្រាប់ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។

លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោល នយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយ​ផ្អែក​លើស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក