ឯកឧត្តម ឧត្តមសេនីយ៍ Prayut Chan-o-cha ជាអតីតមន្ដ្រីយោធាចូលនិវត្តន៍មួយរូប មុនកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។ ឯកឧត្តម ឧត្តមសេនីយ៍ Prayut Chan-o-cha កាន់តំណែងជាមេដឹកនាំរាជាណាចក្រថៃកាលពីឆ្នាំ ២០១៤ និងបានស្បថចូលកាន់តំណែងកាលពីឆ្នាំ ២០១៩។
លោក ប្រាយុទ្ធ ធ្លាប់ធ្វើជាប្រមុខកងទ័ពថៃចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងជាមេដឹកនាំក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដែលជារបបយោធាគ្រប់គ្រងប្រទេសថៃចន្លោះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ ។
បន្ទាប់ពីតែងតាំងជាមេបញ្ជាការកងទ័ពនៅឆ្នាំ ២០១០ ឯកឧត្តម ឧត្តមសេនីយ៍ Prayut Chan-o-cha ត្រូវបានចាត់ទុកជាអ្នករាជានិយមមួយរូប និងត្រូវគេចាត់ទុកជាមេបញ្ជាការតឹងរ៉ឹងម្នាក់នៅក្នុងជួរយោធា។
សូមរម្លឹកថា ឯកឧត្តម ឧត្តមសេនីយ៍ Prayut Chan-o-cha បានក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលនៅឆ្នាំ ២០១៩ បន្ទាប់ពីឈ្នះការបោះឆ្នោតដែលបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។
វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក
សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content