ភាពលេចធ្លោនៃវិនិយោគិនចិន និងការនាំចេញដ៏រឹងមាំទៅអាមេរិកនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា

កម្ពុជា គឺជាគោលដៅដ៏ទាក់ទាញបំផុតមួយក្នុងតំបន់សម្រាប់ក្រុមវិនិយោគិនក្រៅស្រុក ដោយសារមើលឃើញគុណសម្បត្តិសំខាន់ៗជាច្រើនដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ ទីតាំងភូមិសាស្រ្ត បរិយាកាសវិនិយោគអំណោយផល ធនធានធម្មជាតិដ៏សម្បូរបែប ទីផ្សារការងារប្រកួតប្រជែង កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់គាំទ្រ និងស្ថិរភាពសង្គម រួមទាំងភាពចាស់ទុំផ្នែកនយោបាយផងដែរ។

យោងតាមរបាយការណ៍ដែលមានចេញផ្សាយនៅក្នុងសៀវភៅ​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជាសម្រាប់ឆ្នាំ២០២៣បានបង្ហាញថា គណកម្មការវិនិយោគកម្ពុជាហៅកាត់ថា CIB នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា​ CDC និងក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចពិសេស (SEZB) កាលពីឆ្នាំ២០២២បានអនុម័តគម្រោងវិនិយោគចំនួន ១៨៦ ដែលមានតម្លៃសរុប ៤,០៣ ពាន់លានដុល្លារ ហើយក្នុងនោះគេសង្កេតឃើញវិនិយោគិនបរទេសសំខាន់ៗរួមមាន ចិន ថៃ និងជប៉ុន បានផ្តោតសំខាន់ទៅលើការវិនិយោគលើវិស័យកសិកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍ដដែលបានបង្ហាញដែរថា កាលពីឆ្នាំមុន ការវិនិយោគក្នុងស្រុកមានចំនួន ៥៣,៥៤ភាគរយ នៃការវិនិយោគសរុប ខណៈដែលការវិនិយោគផ្ទាល់ពីបរទេស ឬហៅកាត់ថា FDI មានចំនួន ៤៦,៤៦ភាគរយ។ ប្រទេស​ចិន​ឈរ​ក្នុង​នាម​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​សំខាន់​មួយ​ដែល​បាន​រួម​ចំណែកដល់ទៅ៤២នៃ​ចំនួនវិនិយោគ​សរុប។ ប្រទេស​ថៃ និង​ជប៉ុន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​ទី​ពីរ និង​ទី​បី ជាពិសេសតាមរយៈសកម្មភាពក្នុង​វិស័យ​ទេសចរ។

ដោយឡែកបើយើងមើលរបាយការណ៍នៃ​ការ​នាំ​ចេញរបស់កម្ពុជាវិញ សហរដ្ឋ​អាមេរិកស្ថិតនៅក្នុង​ចំណាត់​ថ្នាក់​​គោល​ដៅ​កំពូល​របស់​កម្ពុជា​ពោលគឺក្នុង​អត្រាដល់ទៅ ៤៣,៦ភាគរយនៃការនាំចេញសរុប និងតាម​ពី​ក្រោយ​ដោយ​សហភាព​អឺរ៉ុប ១៩,៧ភាគរយ។ គិតត្រឹមតែខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ប៉ុណ្ណោះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៤២ភាគរយបើធៀបនឹងឆ្នាំចាស់ ឬប្រមាណជា ១១ ៣៩១ពាន់លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការកើនឡើងស្ទើររៀងរាល់ឆ្នាំដោយក្នុងនោះ កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧​ ៨២៦លានដុល្លារ ហើយកម្ពុជានាំចេញ បាន ៧ ៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣៣៦លានដុល្លារប៉ុណ្ណោះ។ ការនាំចេញរបស់កម្ពុជាភាគច្រើនទៅកាន់ទីផ្សារអន្តរជាតិរួមមានសម្លៀកបំពាក់ ស្បែកជើង កង់ និងគ្រឿងសង្ហារិម។

គួរឲ្យដឹងដែរថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសត្រូវបានរំពឹងថានឹងកើនឡើង ៥,៦ភាគរយនៅក្នុងឆ្នាំ២០២៣នេះធៀបទៅនឹងការកើនឡើងពីឆ្នាំ២០២២មានត្រឹមតែ ៥,២ភាគរយដែលការនាំចេញសំខាន់ៗរួមមានយានយន្ត ស្បែកជើង កៅស៊ូធម្មជាតិ និងត្រី។ ដោយសារកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាពន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនផង បូករួមទាំងការវិនិយោគដ៏មានសក្តានុពលរបស់ចិន និងការនាំចេញទៅទីផ្សារដ៏សំខាន់របស់អាមេរិកផង បានជួយរុញឲ្យកម្ពុជាអាចស្រូបទាញយកចំណូលយ៉ាងច្រើនជារៀងរាល់ឆ្នាំគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិកាន់តែរឹងម៉ាំ ជាពិសេសនៅក្នុងគ្រាដែលរាជរដ្ឋាភិបាលអាណត្តិថ្មីអាណត្តិទី៧ដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច