ភ្នំពេញ ៖ ភាគីជប៉ុនកាលពីពេលកន្លងទៅ ក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យកម្ពុជាងាកទៅប្រើប្រាស់គ្រឿងចក្របច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពក្នុងការកែច្នៃសំរាមសំណល់ប្លាស្ទីកឲ្យទៅជាបេតុងកៅស៊ូប្រភេទ AC ដែលគ្រឿងចក្រប្រភេទនេះស័ក្ដិសមបំផុតសម្រាប់ស្ថានភាពកម្ពុជា។

ជាការឆ្លើយតប ភាគីពាក់ព័ន្ធខាងកម្ពុជាកំពុងពិចារណាលើការនាំចូលគ្រឿងចក្រនេះមកប្រើប្រាស់ ដោយបានមើលឃើញពីគុណសម្បត្តិរបស់ម៉ាស៊ីននេះរួច។ ប៉ុន្តែដោយហេតុថា គ្រឿងចក្រនេះមានតម្លៃថ្លៃ ចំណែកឯការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាសព្វថ្ងៃក៏បានពឹងផ្អែកលើជ័រកៅស៊ូរួចហើយ ដូច្នេះការបញ្ជាទិញគឺស្ថិតនៅក្នុងការពិចារណានៅឡើយ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានបង្ហាញពីទស្សនៈរបស់លោកក្នុងផ្លូវវិជ្ជមានថា វាជាការល្អក្នុងការឆ្លើយតបទៅនឹងទំនើបកម្មនៃបច្ចេកវិទ្យា ព្រមទាំងដោះស្រាយបញ្ហាបរិស្ថានដែលពិភពលោកកំពុងតែផ្ដោតការយកចិត្តទុកដាក់។

លោកបន្ថែមផងដែរថា ៖
“កម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន ជាពិសេសនៅតាមខ្សែក្រវាត់ព្រំដែន ដូច្នេះ តម្រូវការនៃការប្រើប្រាស់កៅស៊ូ អាចនឹងមានតម្លៃខ្ពស់ជាង ហើយយើងត្រូវការប្រើពេលវេលាយូរជាងការប្រើប្រាស់ម៉ាស៊ីនទំនើបដែលកែច្នៃពីសំណល់ប្លាស្ទីករឹង”
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖
“បើគិតពីផលចំណេញ និងខាតតាមបែបសេដ្ឋកិច្ចវិញគឺខ្ញុំគិតថា វាមានផលចំណេញច្រើន រវាងការប្រើប្រាស់ជ័រកៅស៊ូក្នុងការសាងសង់ផ្លូវតែមួយមុខ ជាមួយនឹងការបំប្លែងកៅស៊ូចេញពីប្លាស្ទីកដែលវាមានតម្លៃធូថ្លៃជាង ហើយថែមទាំងអាចជួយដល់បរិស្ថានផងដែរ!”

ជាមួយគ្នានេះ បញ្ហាបរិស្ថានក៏ជាចំណោទរួមមួយដែលពិភពលោកកំពុងដុតដៃដុតជើងកាត់បន្ថយគ្រោះថ្នាក់សកលមួយនេះ ហើយការប្រើប្រាស់គ្រឿងចក្រដែលណែនាំដោយជប៉ុននេះ គឺជាជំហានមួយក្នុងការកម្ចាត់នូវកាកសំណល់រឹង និងប្លាស្ទីក ដែលជាឧបសគ្គបំពុលបរិស្ថានយ៉ាងខ្លាំងក្លា ដើម្បីគាំពារដល់សុខភាពសាធារណៈរបស់ប្រជាជនទូទៅ។ គួរឲ្យដឹងថា គ្រឿងចក្រថ្មីនេះគឺផ្អែកលើស្ថានភាពប្រទេសកម្ពុជា ដែលមានបញ្ហាជនលិច និងភ្លៀងធ្លាក់ក្នុងរយៈពេលយូរ។ ចំណែកឯម៉ាស៊ីនផលិតបេតុងកៅស៊ូប្រភេទ AC នេះគឺមានភាពធន និងអាចការពារការជ្រាបទឹកបានល្អ ព្រមទាំងមានសភាពរឹងមាំផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើរឲ្យភាគីជប៉ុនពិនិត្យទៅលើសំរាមនៅកម្ពុជាឲ្យបានហ្មត់ចត់ ព្រោះបច្ចុប្បន្ននៅមិនទាន់មានការបែងចែកសំរាមឲ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content