រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដើម្បីទ្រទ្រង់​និរន្តរភាព​ស្ថាប័នរដ្ឋ​ ពង្រឹងសមិទ្ធផលសំខាន់ៗនៃមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាពក្នុងសប្ដាហ៍នេះ បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចំណាយក្នុងឆ្នាំ២០២៥ ប្រមាណ ៣៧ ៩៥០ ពាន់លានរៀល (៩,៣២ ពាន់លានដុល្លារ) ធ្លាក់ចុះពី ៣៨ ៨២៩ ពាន់លានរៀល (៩,៥៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាចំនួន ៦ជំពូក ក្នុងចំណោម១៥ មាត្រា ការចំណាយដែលបានគ្រោងទុកនៅឆ្នាំ២០២៥ គឺប្រមាណ ៣៧ ៩៥០,៣៨៥ លាន​រៀល (ប្រហែល៩,៣២ ពាន់លានដុល្លារ) ឬស្មើ ១៨,​១៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) (GDP) របស់ប្រទេស ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល ដើម្បីទ្រទ្រង់និរន្តរភាព​នៃកិច្ចប្រតិ​បត្តិការរបស់​ស្ថាប័នរដ្ឋ ជាពិសេស​ដើម្បី​សម្រេចឱ្យបានជាអតិបរមានូវគោលដៅ​ជាយុទ្ធសាស្ត្រទាំង៥ នៃយុទ្ធសាស្ត្រ​បញ្ចកោណ- ដំណាក់កាលទី១ របស់​រដ្ឋាភិបាលអាណត្តិទី៧។

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែល​ត្រូវ​បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថវិកាឆ្នាំ២០២៥នេះ នឹងដើរតួនាទីជាឧបករណ៍នយោបាយដ៏មានប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាពរបស់រាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សា ការពារ និងពង្រឹងសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាទទួលបានកន្លងមក ក៏ដូចជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត។

ផ្អែកលើការវាយតម្លៃរយៈពេលមធ្យមនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៦,៣ ភាគរយនៅឆ្នាំក្រោយ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៥១ ៣៩៨ លានដុល្លារអាមេរិក ។

កំណើនសេដ្ឋកិច្ចដែលរំពឹងទុកត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងឧស្សាហកម្មដែលមានអត្រាកំណើន ៨,៦ ភាគរយ សេវាកម្ម ៥,៦ ភាគរយ និងកសិកម្ម ១,១ ភាគរយ និង អត្រាអតិផរណាត្រូវបានព្យាករ​ណ៍ថានឹងស្ថិតក្នុងរង្វង់ ២,៥ ភាគរយ។

សម្រាប់ច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៤ បានចែងថា ការចំណាយលើផែនការរបស់រាជរដ្ឋាភិបាលមានចំនួន ៣៨ ៨២៩ពាន់លានរៀល ឬប្រមាណ ៩,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២៩,៨៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ នឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត បន្ទាប់មកដាក់ជូនព្រឹទ្ធសភាដើម្បីពិនិត្យ និងអនុម័តជាចុងក្រោយមុននឹងថ្វាយជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ការចំណាយថវិកាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការ និងអាទិភាពរបស់ក្រសួង ស្ថាប័ន ជាពិសេសការផ្សារភ្ជាប់ការងារប្រចាំថ្ងៃទៅនឹងគោលដៅគោលនយោបាយរបស់ក្រសួង ស្ថាប័ន ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអាទិភាពរួមរបស់រដ្ឋាភិបាល រួមមាន ការកសាងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងពិពិធកម្មសេដ្ឋកិច្ច។

សូមជម្រាបដែរថា ថវិកាឆ្នាំ២០២៥ត្រូវបានរៀបចំឡើងនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចពិភពលោកយឺត ជាពិសេសនៅក្នុងប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងដើម្បីសម្រេចបាននូវរបៀបវារៈដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលអាណត្តិទី៧ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី