បន្ទាប់ពីប្រទេសរុស្ស៊ីទទួលរងនូវទណ្ឌកម្មជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិចលើការឈ្លានពានចូលប្រទេសអ៊ុយក្រែន ដែលនាំឲ្យរុស្ស៊ីបាត់បង់ទីផ្សារនាំចេញជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសមួយនេះបានអះអាងពីការពង្រីកទីផ្សារនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា អាស៊ី និងអាមេរិកកណ្តាល។

ប្រទេសរុស្ស៊ីត្រូវបានគេគិតថារកបានប្រាក់ជិត ១០០ពាន់លានដុល្លារ ពីការនាំចេញប្រេង និងឧស្ម័នក្នុងអំឡុងពេល ១០០ថ្ងៃដំបូងនៃការចាប់ផ្តើមប្រតិបត្តិការសង្រ្គាមលើប្រទេសអ៊ុយក្រែន ដោយមិនទាន់រាប់បញ្ចូលការដាក់ទណ្ឌកម្មលើទំនិញ និងសេវាកម្មផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មាន BBC។

ប្រទេសរុស្ស៊ី ក៏រងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិចដល់ជុំទី៥ ដោយសហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកាលពីដើមខែមេសា រួមទាំងការហាមប្រាមការនាំចូលឈើ និងផលិតផលឈើពីរុស្ស៊ី។ ការរឹតបន្តឹងពិតជានឹងចូលជាធរមានចាប់ពីថ្ងៃទី១០ខែកក្កដា។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។
យោងតាមការផ្សាយរបស់ TASS ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងកាលពីថ្ងៃអាទិត្យថា ប្រទេសនៃមជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាមេរិកកណ្តាលអាចក្លាយជាទីផ្សារនាំចេញដ៏ជោគជ័យសម្រាប់ផលិតផលនៃវិស័យឈើរបស់រុស្សី។
ក្រសួងបាននិយាយថា ៖
“យើងជឿថា បណ្តាប្រទេសមជ្ឈិមបូព៌ា និងអាស៊ី និងបណ្តាប្រទេសនៃអាមេរិកខាងត្បូង រួមទាំងអាមេរិកកណ្តាលផងដែរ អាចក្លាយជាទីផ្សារដ៏ជោគជ័យសម្រាប់ការលក់ផលិតផលក្នុងស្រុក ខណៈដែលក្រុមហ៊ុនរុស្ស៊ីបានសហការជាមួយប្រទេសជាច្រើនមុនពេលដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបក៏ដោយ”
ក្រសួងបានកត់សម្គាល់ថា ក្រុមហ៊ុនរុស្ស៊ីកំពុងកំណត់រចនាសម្ព័ន្ធឡើងវិញយ៉ាងសកម្ម ទាំងរំហូរដឹកជញ្ជូន និងការនាំចេញនៅក្នុងវេនរបស់ខ្លួន ដោយមានក្រសួងផ្តល់ជំនួយលើបញ្ហានេះ រួមជាមួយនឹងបេសកកម្មពាណិជ្ជកម្ម។
ប្រទេសរុស្ស៊ី មានប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយចំនួននៅតំបន់អាមេរិកកណ្តាល ដូចជា វ៉េណេស៊ុយអេឡា និងគុយបា ជាដើម ខណៈតំបន់មជ្ឈឹមបូព៌ាហាក់រក្សាជំហរមិនកាន់ជើងខាងណាក្នុងសង្គ្រាមនៅអ៊ុយក្រែននោះឡើយ។ ដោយឡែកសម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីដែលមានបញ្ហាផ្នែកសេដ្ឋកិច្ច ដូចជា ស្រីលង្កា ក៏មើលឃើញពីភាពចាំបាច់នៃការនាំចូលផលិតផលពីប្រទេសរុស្ស៊ីផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/06/2026
តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅក្រុងច្បារមន រំពឹងថានឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងកែលម្អក្រុងច្បារមន
រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/06/2026
រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់
ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/06/2026
ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content