រុស្ស៊ី រកឃើញទិសដៅថ្មីសម្រាប់នាំចេញប្រេង ខណៈលោកខាងលិចផ្អាកការនាំចូលថាមពលពីរុស្ស៊ី

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ទីក្រុងម៉ូស្គូបានបង្វែរទិសដៅនៃការនាំចេញប្រេងរបស់ខ្លួនពីរដ្ឋមួយចំនួនទៅកាន់ទីផ្សារថ្មីៗដូចជា ​អាស៊ី អាហ្រ្វិក អាមេរិក​ឡាទីន និង​មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Nikolay Shulginov បាននិយាយថា រុស្ស៊ី​បាន​គ្រប់​គ្រង​ការ​បង្វែរ​ទិសដៅ​នៃ​ការ​នាំ​ចេញ​​ទាំងស្រុង​ ដែល​ដំបូង​ធ្លាក់​ចុះ​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម ប៉ុន្តែមិនមានការថយចុះនៃការលក់ទេ។ ស្របពេលនេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Novak ក៏បានកត់សម្គាល់ថា បរិមាណនៃការនាំចេញទៅកាន់ប្រទេសឥណ្ឌាតែម្នាក់ឯងបានកើនឡើង ២២ ដងកាលពីឆ្នាំ ២០២២ កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីក៏បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ប្រទេសចិនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ដែលបានកើនឡើង ២៣,៨ ភាគរយ។

លើសពីនេះទៅទៀត ប្រទេសរុស្ស៊ីមានបំណងជំរុញការផលិតហ្គាសរាវធម្មជាតិ (LNG) និងបង្កើនការនាំចេញរបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញការធ្លាក់ចុះនៃការផ្គត់ផ្គង់ហ្គាសទៅកាន់អឺរ៉ុប។ លោក NovaK បានបន្ថែមដែរថា ការពង្រីកទីផ្សារ LNG សកលគួរតែក្លាយជាអាទិភាពមួយសម្រាប់គោលនយោបាយថាមពលរបស់រុស្ស៊ី ដែលជំរុញឱ្យការផលិតប្រេងឥន្ធនៈត្រូវបានបង្កើនឡើងផងដែរ ព្រោះវាគឺជាកិច្ចការសំខាន់នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន ដោយសាររុស្ស៊ីបានបាត់បង់ការនាំចេញហ្គាសទៅកាន់អឺរ៉ុបក្នុងបរិមាណច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីកំពុងផ្តល់អាទិភាពដល់គម្រោង LNG បន្ទាប់ពីការផ្គត់ផ្គង់ហ្គាសទៅកាន់អឺរ៉ុបបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែសម្ពាធទណ្ឌកម្ម និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream ។

យោងតាមលោក ​Novak ដដែលបានឱ្យដឹងថា ផែនការអភិវឌ្ឍន៍ LNG របស់រុស្ស៊ីត្រូវការធនធានហ្គាសបន្ថែមទៀត ដើម្បីជំរុញការផលិតបន្ថែម ៣៤ លានតោនទៀតក្នុងមួយឆ្នាំ ជាមួយនឹងគោលដៅនៃការឈានដល់កម្រិតទិន្នផលយ៉ាងហោចណាស់ ១០០ លានតោនត្រឹមឆ្នាំ២០៣០។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីសហភាពអឺរ៉ុបផ្អាកការនាំចូលប្រេងពីរុស្ស៊ី គឺសហរដ្ឋអាមេរិកបានក្លាយជាប្រទេសនាំចេញប្រេងកំពូលជំនួសប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។ យោងតាមទិន្នន័យបានឱ្យដឹងថាការផ្គត់ផ្គង់របស់រុស្ស៊ីទៅកាន់តំបន់នេះបានធ្លាក់ចុះពី ៣១ ភាគរយក្នុងខែមករាឆ្នាំ២០២២ មកត្រឹមតែ ៤ ភាគរយប៉ុណ្ណោះកាលពីខែធ្នូកន្លងទៅនេះ។ យ៉ាងណាមិញ ការនាំចូលប្រេងពីសហរដ្ឋអាមេរិកក្នុងអំឡុងពេលដូចគ្នានោះបានកើនឡើងពី ១៣ ភាគរយទៅដល់ ១៨ ភាគរយ ដោយសារបណ្តាប្រទេសសហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេងឆៅរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបង្កឱ្យមានភាពចលាចលនៅលើទីផ្សារប្រេងរបស់ពិភពលោក។

កាល​ពី​ចុង​ឆ្នាំ​២០២២ កន្លងទៅនេះ សហភាព​អឺរ៉ុប​បាន​បញ្ឈប់នាំចូល​ប្រេង​រុស្ស៊ី​ដឹក​តាម​សមុទ្រ ខណៈ​ដែលក្រុម ​G7 បាន​កំណត់​តម្លៃ​ប្រេងឆៅ​រុស្ស៊ី​ដឹកតាម​សមុទ្រ​ចំនួន ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ជាការឆ្លើយតប ប្រទេសរុស្ស៊ីបានហាមឃាត់ការដឹកជញ្ជូនប្រេងទៅឱ្យអ្នកទិញបរទេសដែលដាក់កំណត់តម្លៃ។ លើសពីនេះ ទីក្រុងប្រ៊ូសែលបានដាក់ទណ្ឌកម្មលើការនាំចូលផលិតផលប្រេងពីរុស្សីដឹកតាមសមុទ្រ និងដាក់កំណត់តម្លៃត្រឹម ១០០ ដុល្លារក្នុងមួយបារ៉ែល។

ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ រុស្ស៊ីបានបង្កើនទាំងការនាំចេញប្រេង និងផលិតកម្មប្រេងឆៅ ៧,៦ ភាគរយ និង ២ ភាគរយរៀងគ្នាកាលពីឆ្នាំមុនកន្លងទៅនេះ។ នៅឆ្នាំនេះផងដែរ ក្រុមហ៊ុនថាមពលរុស្ស៊ីបាននឹងកំពុងបង្កើនទិន្នផលបន្ថែមទៀត ជាមួយនឹងការផលិតជាមធ្យមប្រចាំថ្ងៃនៃប្រេងឆៅកើនឡើងជិត ២ ភាគរយនៅកាលពីខែកុម្ភៈ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក