ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធពិចារណាពង្រឹងវិស័យកសិ-ទេសចរណ៍ ដោយបានណែនាំនូវការដាក់ចេញទិសដៅការងាររវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងផ្នែកផលិតកម្ម លើកស្ទួយកសិផលកម្ពុជា តាមរយៈការផ្គត់ផ្គង់ទីផ្សារកសិកម្មទៅក្នុងវិស័យទេសចរណ៍នៅក្នុងស្រុក ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានណែនាំឱ្យមានការលើកស្ទួយទីផ្សារកសិកម្មកម្ពុជា តាមរយៈការពង្រឹងវិស័យកសិ-ទេសចរណ៍ ដោយសម្ដេចបានគូសបញ្ជាក់ថា ត្រូវធ្វើយ៉ាងណាឱ្យទេសចរណ៍ក្លាយទៅជាទីផ្សាររបស់កសិករ និងផ្នែកផលិតផ្សេងៗទៀត។
សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា ៖
“កន្លងមក កម្ពុជាភាគច្រើនទទួលភ្ញៀវទេសចរក្នុងក្របខ័ណ្ឌទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ជាដើម ដែលកម្ពុជាមិនទាន់មានសក្តានុពលនៅឡើយទេលើទេសចរណ៍កែច្នៃ រួមមានកសិ-ទេសចរណ៍ ជាដើមនេះ ដែលកម្ពុជាអាចមានលទ្ធភាពធ្វើ ហើយបើសិនជាអនុវត្តជោគជ័យនោះនឹងបម្រើប្រយោជន៍ទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍”
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖
“ខ្ញុំនៅតែទទូចថា យើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង ការនាំចេញមិនសំដៅទៅលើការនាំចេញឆ្លងកាន់ព្រំដែនទៅកាន់ប្រទេសក្រៅទេ ប្រជាកសិកររបស់យើងអាចដាំដុះចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថា ជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង។ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ«នាំចេញនៅនឹងកន្លែង»។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្ដើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍”
សម្ដេចតេជោ បានបន្ថែមថា ៖
“យើងធ្វើយ៉ាងដូច្នេះ ជៀសវាងនូវការដែលយើងទទួលបានទេសចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ យើងយកប្រាក់យ៉ាងច្រើនទៅទិញនូវរបស់របប ដើម្បីផ្គត់ផ្គង់ទេសចរណ៍ក្នុងស្រុក។ សូមឱ្យក្រសួងទេសចរណ៍រៀបចំផែនការធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សារ របស់កសិកររបស់អ្នកផលិតតែម្ដង ដើម្បីជំរុញការលូតលាស់។ ដូច្នេះជាអនុសាសន៍ សូមស្នើជាថ្មីឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្តិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី» ។ ជាមួយគ្នានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភា្ជប់តាមផ្លូវគោក និងតាមផ្លូវដែក និងតាមផ្លូវអាកាស”
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង បង្កើនចំណូលជាតិ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content