កាលពីថ្ងៃដើមសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បញ្ហាបច្ចេកទេសនៃការចែកចាយឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 នឹងនៅតែបន្តមាន រហូតដល់ប្រទេសលោកខាងលិចព្រមដកទណ្ឌកម្មដែលខ្លួនបានដាក់លើប្រទេសរុស្ស៊ី។

លោក Peskov បានពោលផងដែរថា បញ្ហានៃការដឹកជញ្ជូនហ្គាស គឺដោយសារតែមកពីការដាក់ទណ្ឌកម្មមកលើរុស្ស៊ីពីបណ្តាក្រុមហ៊ុនជាច្រើននៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ និង ចក្រភពអង់គ្លេសជាដើម។ ដូចនេះ វាមិនមានហេតុផលអីផ្សេងទៀតនៅពីក្រោយបញ្ហាផ្គត់ផ្គង់នោះទេ។
នៅថ្ងៃទី៣១ ខែសីហា ក្រុមហ៊ុន Gazprom បានកាត់ផ្តាច់បំពង់បង្ហូរដែលចែកចាយហ្គាស។ ទោះបីជាដំបូងឡើយ Nord Stream 1 ត្រូវបានគេគ្រោងនឹងបន្តការបញ្ជូនឧស្ម័នឡើងវិញនៅថ្ងៃសុក្រ ប៉ុន្តែក្រុមហ៊ុន Gazprom បានប្រកាសថា ខ្លួននឹងនៅតែបិទដោយគ្មានកំណត់ ដោយលើកឡើងពីបញ្ហាបច្ចេកទេស។ បញ្ហាទាំងមូល គឺស្ថិតនៅលើភាគីខាងសហភាពអឺរ៉ុបយ៉ាងជាក់លាក់ ពីព្រោះលក្ខខណ្ឌទាំងអស់នៃកិច្ចសន្យាជួសជុលត្រូវបានរំលោភបំពានទាំងស្រុង រួមជាមួយនឹងលក្ខខណ្ឌនៃការដឹកជញ្ជូនឧបករណ៍ផ្សេងៗ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Gazprom បានសម្រេចចិត្តលុបចោលនូវដំណើរការឡើងវិញនៃបំពង់បង្ហូរ Nord Stream 1 ដោយលើកឡើងពីបញ្ហាធ្លាយប្រេងនៅក្នុងទួរប៊ីន ដែលត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យរួមគ្នាជាមួយក្រុមហ៊ុនផលិតថាមពល Siemens Energy នៅស្ថានីយ៍បូម Portovaya។ ស្របពេលនោះដែរ ដំណើរការខុសប្រក្រតីអាចត្រូវបានដោះស្រាយ និងបង្ហូរទៅបានតែខាងកាណាដាទេ ដោយសារកាណាដាបានប្រឆាំងនឹងការដាក់ទណ្ឌកម្មមកលើទីក្រុងម៉ូស្គូ។ ទោះបីជាមានបញ្ហាបច្ចេកទេសក៏ដោយ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុបបានចោទប្រកាន់ថា ទីក្រុងម៉ូស្គូកំពុងបន្តសង្គ្រាមដោយការមិនផ្គត់ផ្គង់ថាមពល និងជាដៃគូដែលមិនអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់ហ្គាស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content