នៅពេលនិយាយពីទុនបម្រុងនៃបណ្តាប្រទេសនីមួយៗគឺសំដៅទៅលើទ្រព្យសម្បត្តិដែលត្រូវបានរក្សាទុក និងទទួលស្គាល់ជាអន្តរជាតិ។ ទុនបម្រុងមានសារៈសំខាន់ណាស់សម្រាប់កិច្ចការងារជួយជុំរុញសេដ្ឋកិច្ចជាតិ ជាពិសេសជួយធានាដល់ការធ្វើពាណិជ្ជកម្ម និងដំណើរការសេដ្ឋកិច្ចជាធម្មតានៅអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើង ឬមានន័យថា ទំហំទុនបម្រុងកាន់តែច្រើនប្រទេសនោះនឹងអាចធានាស្ថិរភាពសេដ្ឋកិច្ចបានកាន់តែយូរ។

មាស ជាប្រភេទទុនបម្រុងមួយក្រៅតែពីរូបិយវត្ថុ និងត្រូវបានទទួលស្គាល់ពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF ដូចនេះ ប្រសិនបើ
ប្រទេសមានទុនបម្រុងជាមាសកាន់តែច្រើនគឺអាចសំគាល់បានអំពីភាពខ្លាំងនៃសេដ្ឋកិច្ច និងកម្លាំងរូបិយវត្ថុរបស់ប្រទេសមួយនោះផងដែរ។ ជាក់ស្តែងមហាអំណាចសេដ្ឋកិច្ចធំៗរបស់សកលលោកដែលមានដូចជា អាមេរិក អាល្លឺម៉ង់ អ៊ីតាលី និងបារាំងជាដើម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចថែរក្សាទុនបម្រុងជាមាសឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

គិតមកត្រឹមឆ្នាំ២០២២នេះ បណ្តាប្រទេសទាំង១០លើលោកដែលមានទុនបម្រុងជាមាសសុទ្ធច្រើនជាងគេបំផុតនោះគឺមានប្រទេសក្នុងតំបន់អាស៊ីតែ៣ប្រទេសប៉ុណ្ណោះ គឺ ចិនឈរនៅលំដាប់ទី៦ ដែលមានមាសជាទុនបម្រុងប្រមាណជា ១៩៤៨,៣១តោន ប្រទេសជប៉ុនឈរនៅលេខរៀងទី៨មានប្រមាណជា ៨៤៥,៩៧តោន ខណៈដែលឥណ្ឌានៅលេខរៀងទី៩មាន ៧៤៣,៨៣តោន។
ហូឡង់ឈរនៅលេខរៀងទី១០មានទុនបម្រុងជាមាសសុទ្ធ ៦១២,៤៥តោន ចំណែកឯស្វីសមាន ១០៤០តោនឈរនៅលេខរៀងទី៧ និងបន្តបន្ទាប់ដោយប្រទេសរុស្ស៊ីនៅលេខរៀងទី៥ មានមាស ២២៩៨,៥៣តោន ប្រទេសបារាំងនៅលេខរៀងទី៤ មាន ២៤៣៦,៣៥តោន។
នៅចំណាត់ថ្នាក់លេខរៀងទី៣ ប្រទេសអ៊ីតាលី មានមាសជាទុនបម្រុងប្រមាណជា ២៤៥១,៨៤តោន ហើយនឹងអាល្លឺម៉ង់នៅលេខរៀងទី២ មានមាស ៣៣៥៩,០៩តោន និងចុងក្រោយសហរដ្ឋអាមេរិកជាប្រទេសដែលមានទុនបម្រុងជាមាសច្រើនជាងគេបំផុត និងច្រើនដាច់ខ្លាំងពីគេរហូតទៅដល់ ៨១៣៣,៤៧តោន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅ ក្រុងកំពង់ចាម នឹងផ្ដល់អត្រាចំណេញផ្នែកសេដ្ឋកិច្ចដល់កម្ពុជារហូតដល់ ១៥,២៧ ភាគរយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/07/2026
កំណាត់ផ្លូវជាតិលេខ៧ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលត្រូវបានសាងសង់ឡើងវិញពី ២គន្លង ទៅ ៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content