សម្ដេចធិបតី ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យាវៀតណាម​ពង្រីកការ​វិនិយោគ​នៅ​កម្ពុជា រួម​ចំណែក​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច​

ហាណូយ ៖ នៅក្នុងដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅថ្ងៃទី​១១ និងថ្ងៃទី ១២ ខែធ្នូ​ ឆ្នាំ ២០២៣ នារដ្ឋធា​នី​ហាណូយ​ ប្រទេស​វៀតណាម​ សម្ដេចបានជួប​ជាមួយ​វិនិយោគិន និងធុរជន​វៀតណាមជាច្រើន ក្នុងនោះដែរ នៅរសៀលថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​បានជួបជាមួយ​ប្រតិ​ភូ​ក្រុម​ហ៊ុន​ Viettel ដឹក​នាំដោយ​លោក​ តាវ ឌុច​ថាង ដែលមាន​ប្រតិប​ត្តិ​កា​រនៅ​ក​ម្ពុជា​ផងដែរ  ។

នៅក្នុងជំនួប​នោះ សម្ដេច​មហាបវរ​ធិបតី បានជំរុញ ​និងលើកទឹកចិត្តដល់ក្រុមហ៊ុន​ Viettel ពង្រីក​ការ​វិនិ​យោ​គ​​នៅក្នុងប្រទេស​កម្ពុជា​បន្ថែម ដើម្បីរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច និងកា​រ​បង្កើ​ត​ការងា​រ​ជូ​ន​ដល់ប្រជាពលរដ្ឋកម្ពុជា ។​

សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួ​លបា​នជោ​គ​ជ័​យនៅ​ក្នុ​ង​ប្រ​តិ​បត្តិ​ការ​អា​ជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និង​បាន​អ​រ​គុ​ណ​ចំ​ពោះកា​​របណ្តា​ក់ទុ​ន​វិនិ​យោ​គនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Met​fone) ។ ព្រមជាមួយគ្នានេះ សម្តេច​ធិប​តី ក៏បានកត់សម្គាល់ផងដែរ អំពីកា​រចូ​ល​រួ​ម​យ៉ា​ងស​ក​ម្ម​រ​ប​ស់​ក្រុមហ៊ុ​ននៅ​ក្នុ​ងការងារសង្គម និងមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹក​ចិ​ត្ត​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ព​ង្រី​ក​កា​រ​វិ​និ​យោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត  ។

ក្នុងជំនួបនេះដែរ​ លោក តាវ ឌុច ថាង ប្រធានអគ្គនាយក​ក្រុមហ៊ុន Viettel បានថ្លែងអំណរគុណចំពោះ សម្តេច​​ធិប​តី ដែលបា​នឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង​សហការីចូលជួបស​ម្តែងកា​រ​គួ​រ​សម ព្រម​ទាំង​បា​ន​សម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូ​វបាន​អង្គ​ស​ន្និបា​ត​គ​ណៈក​ម្មាធិ​កា​រ​កណ្តា​ល​ ​គ​ណ​ប​ក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធា​នគ​ណប​ក្ស​ប្រជា​ជ​នក​ម្ពុជា ។

លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូន សម្តេចធិបតី អំពីការអភិ​វឌ្ឍ​រី​ក​ចម្រើ​ន​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​នៅ​វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបាន​អរ​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែង​​បានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្រ​ប​ស​ម្រួ​លប​ង្ក​ល​ក្ខណៈ​ដល់​ដំណើ​រ​កា​រ​ធុ​រ​កិ​ច្ចរប​ស់​ក្រុមហ៊ុននៅកម្ពុជា  ។

ជាការ​កត់សម្គាល់ ក្រោយវិបត្តិ​កូវីដ​១៩ ​វិនិយោគិនមកពីបណ្ដាប្រទេស​ក្នុង​តំបន់អាស៊ាន ជា​វិនិយោគិន​ដែលមា​ន​សក្ដានុពល​ក្នុងការ​ចូលមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុង​នោះដែរ ភ្ញៀវទេ​សចរបរទេស​ដែលមកពី​ប្រទេស​អាស៊ាន រួមមាន​ថៃ និងវៀតណាម ក៏មានចំនួនច្រើនជាង​គេ​ក្នុងចំណោមភ្ញៀវ​បរទេស​ដែល​ចូលមកកម្ពុជា​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​បានរំពឹងថា​ ក្រោយ​កិច្ច​ប្រជុំ​កំពូលអាស៊ាន កាលពីឆ្នាំ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​កាលពីឆ្នាំមុន វិនិយោគិនបរទេសដែល​នឹង​ចូលមកកម្ពុជា​ច្រើនជាង​គេ​អាច​ជា​វិនិយោគិនក្នុង​តំបន់អាស៊ាន​ រួមមានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ជាដើម ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ​។ ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​សហប្រតិបត្តិ​ការ​វិនិយោគ​អន្តរជាតិ​

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប