(ដាវ៉ូស-ស្វីស) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅតំបន់អឺរ៉ុប និងមកពីបណ្តាប្រទេសនានាចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរាត្រសមោសរ (Cambodia Night) ដែលរៀបចំឡើងដោយក្រុមហ៊ុន វើលដ៏ប្រ៊ីដ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នារាត្រីថ្ងៃទី២៤ ខែឧសភា។

កម្មវិធីរៀបចំឡើងអមជាមួយការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីបង្ហាញនូវសក្តានុពលនៃការវិនិយោគរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលំអរបរិយាកាសវិនិយោគលើកបង្ហាញនូវភាពជាអំណោយផលនានាសម្រាប់អ្នកវិនិយោគនៅកម្ពុជា ព្រមទាំងទាក់ទាញអ្នកវិនិយោគបរទេស អ្នកធ្វើធុរកិច្ចជាច្រើនរូបមកពីបណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងបណ្តាប្រទេសនានាលើពិភពលោកឱ្យចូលមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ បានផ្តល់ជាឱកាសដ៏វិសេសវិសាលក្នុងការផ្តល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាក្នុងអត្រាប្រមាណ៧ភាគរយ។ កម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងស្រោចសង់សេដ្ឋកិច្ចចេញពីវិបត្តិនៃជំងឺកូវីដ១៩ លើកបង្ហាញពីការគ្រប់គ្រងដោយជោគជ័យលើជំងឺកូវីដ-១៩ រហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងការលើកលែងលក្ខខណ្ឌវិធានការការពារជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា កម្ពុជាផ្តល់អាទិភាពខ្ពស់លើសកម្មភាពវិនិយោគសំខាន់ៗរួមមាន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ពាក់ព័ន្ធនវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្ម គាំទ្រដល់វិស័យកសិកម្ម និងកសិកម្ម-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ ឧស្សាហកម្មផលិត ផ្គុំ និងដំឡើងយានយន្ត ឧស្សាហកម្មផលិត ផ្គុំ និងដំឡើងគ្រឿងអគ្គិសនី និងអេឡិចត្រូនិក ឧស្សាហកម្ម និងកម្មន្តសាលធុនធ្ងន់។
បន្ថែមពីលើនោះ កម្ពុជាបានជំរុញកែលំអរបរិយាកាសធុរកិច្ចវិនិយោគប្រកបដោយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់គុណភាពសេវាឡូជីស្ទីក ការកាត់បន្ថយការចំណាយទាំងពេលវេលា និងថវិកាការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។
ជាមួយគ្នានេះដែរកម្ពុជាកំពុងខិតខំស្វែងរក និងបើកចំហទីផ្សារឱ្យកាន់តែទូលំទូលាយ តាមរយៈការដាក់ឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលបានចូលជាធរមាន។
កម្ពុជាបានប្រឹងប្រែងយ៉ាងសកម្ម និងបានវិនិយោគយ៉ាងច្រើនលើហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តសំខាន់នានា តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរួមមាន ការកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ការសាងសង់ចំណងផែកុងតឺន័រទឹកជ្រៅ នៅក្រុងព្រះសីហនុ ដែលជាការអភិវឌ្ឍសំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីអាមេរិក និងអឺរ៉ុប ចូលមកកម្ពុជា ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលតភ្ជាប់ទៅនឹងប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា និងអាស៊ាន និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content