ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះអានឹងស្ថិតនៅក្នុងរង្វង់៣ភាគរយ ខណៈដែលចំណូលថវិកាជាតិក៏មានកំណើនជាងឆ្នាំកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្អែកតាមភាពជាក់ស្ដែងរបស់កម្ពុជាដែលកំពុងឈានដំណើរចាកចេញពីវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងស្ថិតនៅក្នុងរង្វង់៣ភាគរយ ។
សម្ដេចតេជោបានបន្តថា ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ចំណូលថវិកាជាតិបានធ្លាក់ចុះនៅក្រោម៤០០លានដុល្លារក្នុងមួយខែ ខណៈដែលមុនពេលកើតមានវិបត្តិជំងឺកូវីដកម្ពុជាមានចំណូលថវិកាជាតិប្រមាណ៥០០-៧០០លានដុល្លារ។
សម្ដេចបន្តថា ដោយឡែកនៅពេលបច្ចុប្បន្ននេះ ខណៈដែលពលរដ្ឋកម្ពុជាភាគច្រើនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ និងមានភាពស្រាកស្រានពីវិបត្តិមួយនេះ សេដ្ឋកិច្ចកម្ពុជាបានត្រឡប់មករកភាពល្អប្រសើរឡើងវិញ អាជីវកម្មទូទៅចាប់មានដំណើរការ ហើយមានតម្រូវការនាំចូលផលិតផលពីក្រៅប្រទេសច្រើនដែលអាចផ្តល់ចំណូលដល់ជាតិតាមរយៈការបង់ពន្ធដែលជាចលករយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិយ៉ាងប្រាកដ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content