ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការយល់ឃើញថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងសុន្ទរកថាជាគន្លឹះក្នុងឱកាសបើកកិច្ចប្រជុំកំពូលដ៏សំខាន់នេះនារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា២០២១ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» បានលើកឡើងថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានកំណត់គោលដៅរបស់ខ្លួនដោយឈរលើគោលការណ៍នៃកំណើនរួមគ្នាការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់។ ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយដែលតភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។

ក្នុងស្មារតីនេះ សម្តេចតេជោបានបញ្ជាក់ថា ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន ប្រទេសជាសមាជិកទាំងអស់ មានការទទួលខុសត្រូវរួមគ្នាក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀតដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ៖
«កិច្ចប្រជុំកំពូល ASEM គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះគោលបំណងសំខាន់ៗនៃកិច្ចប្រជុំកំពូល របស់យើងគឺ៖ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បី អភិបាលកិច្ចសកលកាន់តែខ្លាំងឡើងនៅកិច្ចប្រជុំកំពូលនេះ ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់ ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ការ តភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី៥-ពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ ASEM និងទី៦-ដោះស្រាយបញ្ហាពហុវិស័យនានាជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត»
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖
«ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួនជាអាទិ៍ ភាពមិនផ្លូវការ ភាពបត់បែនបានការគោរពគ្នាទៅវិញទៅមកក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ។ ខ្ញុំមានជំនឿថាក្នុងសភាពការណ៍បច្ចុប្បន្នយើងត្រូវការនូវគោលការណ៍ទាំងនេះកាន់តែខ្លាំង ឡើងថែមទៀតដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប»
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះ ផ្តោតលើ ប្រធានបទពាក់ព័ន្ធរួមមាន ១- ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២-ការធ្វើឱ្យប្រ សើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ៣- ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤- កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥-ការត ភ្ជាប់ ៦- ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧- បម្រែបម្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំ ASEM ក៏នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១-ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២-ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង៣-ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។ បន្ថែមលើនេះកិច្ចប្រជុំ ASEM13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន ៣ រួមមាន១- សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ២-សេចក្តីថ្លែងការណ៍ទីក្រុង ភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង ៣- ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content