ក្រចេះ ៖ ជាមួយនឹងក្ដីបារម្ភពីការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា និងរហ័សទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍កាន់តែច្រើន។

មានប្រសាសន៍នៅក្នុងពិធីប្រកាសបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបេតុងចំនួន៧ទីតាំង (៥ទីតាំងនៅក្នុងខេត្តក្រចេះ-២ទីតាំងនៅក្នុងខេត្តព្រៃវែង ដែលជាជំនួយរបស់ជប៉ុន) នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កំណើននៃការឆ្លងជំងឺអូមីក្រុងមានការកើនឡើងជាបន្តបន្ទាប់ ខណៈដែលល្បឿននៃការទទួលយកការចាក់វ៉ាក់សាំងដូសជំរុញហាក់មានភាពយឺតយ៉ាវបន្តិច។

សម្ដេចបានបន្តថា កាលពីមុន នៅពេលផ្ទុះការឆ្លងខ្លាំង ក្នុងមួយថ្ងៃអាចចាក់បានជាង១០ម៉ឺន ទៅ ១៤ម៉ឺននាក់ ប៉ុន្តែឥលូវដូចតិចជាងមុនណាស់។ សម្រាប់អ្នកចាក់វ៉ាក់សាំងបាន២ដូស សូមកុំរំពឹង និងទុកចិត្តខ្ពស់ពេក ប៉ុន្តែត្រូវតែចាក់ដូសជំរុញទី៣ និងទី៤ ព្រោះបច្ចុប្បន្នអ្នកដែលទទួលបានដូសជំរុញក្នុងចំណោមជាង១៤លាននាក់ ឃើញបានត្រឹមតែជាង៦លាន់នាក់ប៉ុណ្ណោះ នៅខ្វះប្រមាណ ៨លាននាក់ទៀត ហើយសម្រាប់អ្នកដែលបានចាក់ដូសជំរុញលើកទី៤ បានទើបតែប្រមាណ៦០ម៉ឺននាក់ប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់វ៉ាក់សាំងមិនខ្វះទេ ដើម្បីការពារសុខសុវត្ថិភាពប្រជាជនកម្ពុជា ប៉ុន្តែទោះជាបានចាក់វ៉ាក់សាំងបានគ្រប់គ្រាន់យ៉ាងណា ក៏ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំទើបអាចគេចផុតពីហានិភ័យចម្លងជំងឺទាំងនេះបាន ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ
ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក
ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content