សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាបានថ្លែងឲ្យដឹងថា ពន្ធលើយានយន្តគ្រប់ប្រភេទ គឺជាចំណូលសម្រាប់ថវិកាជាតិយ៉ាងច្រើន ដែលស្មើនឹងប្រមាណ ៣៣ភាគរយនៃចំណូលគយសរុប ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងពលរដ្ឋដែលជាម្ចាស់យានយន្តត្រូវសហការអនុវត្តទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា ចំណូលពីការបង់ពន្ធលើយានយន្តស្មើនឹងប្រមាណ៣៣ភាគរយនៃចំណូលគយសរុប ខណៈដែលចំណូលទាំងនេះមានភាពចាំបាច់បំផុតសម្រាប់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«ចំណូលពីពន្ធលើយានយន្តគឺមានភាពចាំបាច់ណាស់សម្រាប់ជាតិ ដែលពលរដ្ឋជាម្ចាស់យានយន្តត្រូវតែចូលរួមអនុវត្ត និងគោរពតាមច្បាប់។ អ្នកមានលុយទិញឡានរាប់ម៉ឺនដុល្លារ ក៏ត្រូវត្រៀមលុយសម្រាប់បង់ពន្ធចូលរដ្ឋផង»
ជាមួយគ្នានេះ សម្ដេចតេជោក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់សហការគ្នាក្នុងការអនុវត្តលើពន្ធគយ ក៏ដូចជាពន្ធយានយន្តឲ្យបានច្បាស់លាស់ ដើម្បីអាចទទួលបានជាចំណូលជាតិ សម្រាប់ចំណាយត្រឡប់ទៅវិញតាមរយៈការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ហើយក៏សម្រាប់ចំណាយទៅលើប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content