កម្ពុជា​ ប្រកាសឱ្យ​​វិនិយោគិន​ប្រើប្រាស់​ហត្ថលេខា និង​ត្រា​អេឡិច​ត្រូនិក ដើម្បី​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោ​ង​​វិ​និយោគ

ភ្នំពេញ ៖ ក្នុងគោលបំណងសម្រួលដល់វិនិយោគិន​ដែល​ស្នើ​សុំ​ចុះបញ្ជី​គម្រោងវិនិយោគនៅក្នុងប្រទេស​កម្ពុជា ក្រុម​ប្រឹក្សា​​​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​​ដាក់​ឱ្យ​ប្រើប្រាស់​​ហត្ថលេខា​អេឡិចត្រូនិក និ​ងត្រា​អេឡិចត្រូនិក លើ​ឯកសារ​ទម្រង់ឌីជីថល​​ចេញពីប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​នៅកម្ពុជា ឬហៅកាត់ថា ប្រព័ន្ធ cdcIPM ។​

យោងតាមសេចក្ដីជូនដំណឹង​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពីចុងសប្ដាហ៍មុននេះបាន​ឱ្យដឹ​ងថា ដោយទទួលបានគោលការណ៍​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ព្រះរាជាណាចក្រកម្ពុជា ​និងជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកសារ​ទម្រង់​ឌីជីថល​​ចេញពី​ប្រព័ន្ធ cdcIPM ត្រូវបាន​កំណត់​ឱ្យ​ប្រើប្រាស់​ហត្ថលេខា​អេឡិច​ត្រូនិក ( e-Signature ) និង​ត្រា​អេឡិ​ច​ត្រូនិក​ (e-Stamp ) ដោយមានភ្ជាប់​ QR Code ទៅដែនជាតិ.gov.kh ដើម្បីផ្ទៀងផ្ទាត់ ។ រាល់​ឯកសារ​ទម្រង់​ឌីជីថល​ដែល​មាន​កាល​បរិច្ឆេទ​ ចាប់ពី​ថ្ងៃចុះហត្ថលេខា​នេះតទៅ អាច​ត្រូវ​បានទាញយកពីប្រព័ន្ធ​cdcIPM ទៅ​ប្រើ​ប្រា​ស់​​ និ​​ងមានតម្លៃជា​ឯកសារ​ច្បាប់​ដើម ដោយអនុលោម​ទៅតាម​ច្បាប់​ និ​ងបទប្បញ្ញតិ្ត​ពាក់ព័ន្ធ​ជាធរមាន ។

បើតាម​សេចក្ដីជូនដំណឹង​នេះ​បានបញ្ជាក់ថា​ អ្នក​ដាក់ពាក្យស្នើសុំ​ ឬវិនិយោគិន​ដែលអនុវត្ត​គម្រោង​វិនិយោគ​មិន​តម្រូវ​ឱ្យផ្ដល់​ឯកសារ​នានា​ដែលមានស្រាប់នៅក្នុង ឃ្យូ.អ.កូដ នៃ​ឯកសារ​ទម្រង់​ឌីជីថល​ខាង​លើ​ទៅ​ក្រសួង ស្ថាប័ន​​រដ្ឋបាល​រាជធានី ខេត្ត​ មន្ទីរ ឬអង្គភាព​ដែលពាក់ព័ន្ធនឹង​ការ​ចុះបញ្ជីពាក់ព័ន្ធ​ និងការពិនិត្យ​អនុលោម​ភាពនៃការ​អនុវត្ត​គម្រោង​វិនិយោគ​សោះឡើយ ។

ប្រព័ន្ធគ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា ​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ប្រមាណជាង​មួយ​ឆមាស​កន្លង​ទៅ​ សម្រាប់ការផ្ដល់​សេវាចុះបញ្ជី​គម្រោ​ងវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ( QIP) និងទទួល​បាន​លទ្ធផល​ជោគជ័យ​ជា​ទី​កត់សម្គាល់ ។ ការ​ដាក់ចេញនូវ​យន្ត​ការ​បច្ចេកវិទ្យាឌីជីថល​នេះ ស្រប​តាម​យុទ្ធ​សា​ស្ត្រ​​បញ្ចកោណ​ ដំណាក់កាលទី​១ ដើម្បីចូលរួមជំរុញការ​ធ្វើបរិវត្ត​កម្មឌីជីថល​ កសាង​ម៉ូដែល​ថ្មី​នៃកំណើន​ សំ​ដៅពន្លឿន​នីតិវិធី​ កាត់បន្ថយ​ពេលវេលា​ ផ្ដល់​សេវា​សាធារណៈ និង​បង្កើនទំនុកចិត្ត​ជូន​វិនិយោគិន​​ដែលមាន​បំណង​​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បាន​បង្ហាញថា ក្នុង​រយៈពេល​៦ខែដើមឆ្នាំ ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានទទួលចុះបញ្ជីគម្រោង​វិនិយោគ​ចំនួន​ ៣៧៣​គម្រោង និងមានទុនវិនិយោគ​ចុះបញ្ជី​ប្រមាណ ៥,៨​ពាន់លានដុល្លារ​អាមេរិក​ ។

តាមរយៈប្រព័ន្ធគ្រប់គ្រង​គម្រោង​វិនិយោគ​នៅកម្ពុជា​ cdcIPM ដែល​បានប្រកាស​ឱ្យ​ប្រើ​ប្រាស់​ហត្ថលេខា និងត្រា លើ​ឯកសារ​ទម្រង់ឌីជីថល​នេះ នឹង​អាចទាក់ទាញ​គម្រោងវិនិយោគ​មកកាន់​កម្ពុជា​បន្ថែមទៀត ហើយ​អាច​ទាក់ទាញគម្រោង​វិនិយោគ​កាន់តែច្រើនបន្ថែម​មក​បណ្ដាក់ទុនវិនិយោគ​បង្កើតឱកាស​ការងារជូនពលរដ្ឋ​បានមួយកម្រិតផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *