ខេត្តកំពង់ចាម នឹងមានធនធានជំនាញបន្ថែមតាមរយៈកម្មវិធីបណ្ដុះបណ្ដាល ​១លាន ៥សែននាក់

កំពង់ចាម ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ បានអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។

ទាំងនេះគឺជាការងារអាទិភាពចំនួន២ ក្នុងចំណោមការងារអាទិភាពចំនួន ៦ ក្នុងឆ្នាំ២០២៣ របស់រដ្ឋាភិបាល តាមរយៈក្រសួងការងារ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារ​ល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈ​ជូនកម្មករ និយោជិត និងក្រុមគ្រួសារ។

ដោយឡែក សម្រាប់ខេត្តកំពង់ចាម លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស​នៃខេត្តនេះបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ ខាងវិទ្យាស្ថានបានធ្វើផែនការ​ក្នុងការបណ្ដុះបណ្ដាល ដោយសរុបនៃវគ្គទាំងអស់នឹងផ្ដល់ឱកាសដល់សិក្ខាកាមចំនួន ៤២០នាក់។

លោក ហាវ ធិន បានឱ្យដឹងដែរថា៖

«វិទ្យាស្ថានយើងមានវគ្គបណ្ដុះបណ្ដាលជំនាញដូចជា តបណ្ដាញ​អគ្គិសនី ជួសជុលរថយន្ដ ថែរក្សាសម្ផស្ស កែច្នៃកសិផល បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស្វកម្ម​អគ្គិសនីជាដើម ហើយបើគាត់មានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ទៀត គាត់អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ»។

លោកបានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការចុះឈ្មោះ វិទ្យាស្ថានកំណត់អាយុសិក្ខាកាមពី ១៥ ដល់ ៣៥ឆ្នាំ ត្រូវរៀនចប់ថ្នាក់ទី៩ (សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ) ប៉ុន្តែក្នុងករណីដែលសិក្ខាកាម​មិនបាន​រៀន​ដល់​ទី៩ទេ ក៏អាចមានករណីលើកលែងដែរ ដោយលោកនឹងមានការប្រជុំជាមួយគណៈកម្មការ​ដើម្បីវាយតម្លៃ។ 

ចំពោះសិស្សដែលចូលរៀនវគ្គសញ្ញាបត្រ​បច្ចេកទេសវិជ្ជាជីវៈ នៅក្រោយពេលបញ្ចប់ការសិក្សា សិក្ខានឹងត្រូវចុះកម្មសិក្សា ហើយបន្ទាប់ពីបានចុះកម្មសិក្សាចប់ វិទ្យាស្ថាននឹងរកកន្លែងការងារឱ្យពួកគេធ្វើតែម្ដង។ 

តាមរយៈការផ្ដល់ឱកាស និងចំណេះដឹង ជំនាញ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលបែបនេះ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស​នៃខេត្តកំពង់ចាមបានបង្ហាញពីក្ដីរំពឹងថា ប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ចាមនឹងមានការងារធ្វើកាន់តែច្រើន និងកាត់បន្ថយចំណាកស្រុក ហើយម្យ៉ាងទៀតសេដ្ឋកិច្ចខេត្តក៏នឹងរីកលូតលាស់ល្អនៅពេលដែលពលរដ្ឋមានជំនាញការងារមួយច្បាស់លាស់។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ​ក្រីក្រ និងងាយរងហានិភ័យនេះ ក្រសួងបានជ្រើសរើសជំនាញចំនួន ៣៨ លើវិស័យទាំង១០ សម្រាប់ជំហានដំបូង ដែលជំនាញទាំង ៣៨នេះ ជាជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ហើយត្រូវសិក្សាក្នុងរយៈពេលមធ្យម៤ខែ ដែលផ្ដោតខ្លាំងលើការអនុវត្ត។ 

ក្នុងនោះ ក្រសួងការងារបានរៀបចំការចុះឈ្មោះចូលរៀនតាមរយៈថ្នាលឌីជីថល (https://apps.apple.com/app/id6468649193) ​សម្រាប់​បើកឱកាសដល់ដៃគូនានាដែលអាច ប្រើថ្នាក់ឌីជីថលនេះដើម្បីចុះឈ្មោះជូនបងប្អូន ឬសាច់ញាតិ។ ដើម្បីឱ្យការបណ្ដុះបណ្ដាលកាន់តែមានប្រសិទ្ធភាព ក្រសួងការងារក៏នឹងចុះអនុស្សារ​ណៈយោគយល់ជាមួយតំណាងវិស័យឯកជនចំនួន ១៨សមាគម រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅក្នុងសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ជាមួយគ្នានេះផងដែរ ដើម្បីឱ្យកាន់តែមានបត់បែន និងផ្តល់ភាពងាយស្រួលដល់បណ្តាសិក្ខាកាមដែលមានបំណងចូលសិក្សាទទួលយកជំនាញ ក្រសួងការងារក៏បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលមានវេនយប់ និងវេនថ្ងៃចុ​ង​សប្ដាហ៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ