សម្តេចធិបតី ៖ ទោះបីពិភពលោកជួបវិបត្តិបញ្ហាថាមពល តែកម្ពុជានៅតែមានលទ្ធភាពរក្សាលំនឹងតម្លៃជូនប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីពេលថ្មីៗកន្លងទៅថ្មីនេះថា ទោះបីពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលក៏ដោយ ប៉ុន្តែកម្ពុជានៅតែមានលទ្ធភាពរក្សាបានលំនឹងតម្លៃជូនប្រជាពលរដ្ឋ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ និងវិស័យឯកជន​ដែលកំពុងវិនិយោគនៅកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងទាក់ទងនឹងវិស័យរ៉ែ និងថាមពល ក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩” ថា ពាក់ព័ន្ធនឹងតម្លៃ រាជរដ្ឋាភិបាលតែងតែខិតខំបញ្ចុះថ្លៃអគ្គិសនីឱ្យអស់លទ្ធភាពដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក៏លទ្ធភាពនៃការបញ្ចុះតម្លៃអគ្គិសនី អាស្រ័យទៅតាមស្ថានភាពនិរន្តរភាពនៃអាជីវកម្ម និងស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ​។ នៅក្នុងស្ថានភាពដ៏លំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ និងនយោបាយសកលលោក ដែលបានធ្វើឱ្យកើតមានវិបត្តិថាមពលនៃការឡើងថ្លៃប្រេងឥន្ធនៈប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងកម្ពុជា បានឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់ទល់ការខាតបង់អាជីវកម្ម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជារាជរដ្ឋាភិបាល បាន និងកំពុងខិតខំទប់តម្លៃអគ្គិសនី​មិនឱ្យឡើងថ្លៃ រក្សាតម្លៃសំដៅជួយដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគទាំងអស់។ កត្តាខាងលើនេះដើម្បីជារួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បានណែនាំដល់អគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់តម្លៃអនុគ្រោះជូនអតិថិជន ឧស្សាហកម្ម និងកសិកម្ម ចំពោះបរិ​មាណថាមពលប្រើលើស ជាការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យ​បង្កើន​ការផលិត និងបង្កើនការងារបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

« អគ្គិសនីកម្ពុជាឆ្នាំនេះ បើទោះបីជាវិបត្តិថាមពលនៅលើពិភពលោក ដែលតម្រូវឱ្យប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកត្រូវដំឡើងថ្លៃអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋ ធ្វើឱ្យមានការលំបាក និងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាប្រ​ទេ​ស​មួយចំនួនលើពិភពលោក ។ តែកម្ពុជាឆ្នាំនេះមានលទ្ធភាពក្នុងការថែរក្សាលំនឹងតម្លៃភ្លើង ទោះបីជារដ្ឋខាតបង់មួយចំនួនក៏ដោយ ប៉ុន្តែយើងបានខិតខំធ្វើយ៉ាងណាឱ្យថ្លៃអគ្គិសនីនៅតែថែរក្សាបានភាពថេរពេញមួយឆ្នាំ ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល» ។

ថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាសុខាភ្នំពេញ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា ជិត៩០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការសន្យា និងបានធ្វើលើសថែមទៀត ព្រោះការសន្យាថាទប់ឱ្យនឹង ប៉ុន្តែមិនត្រឹមទប់ឱ្យនឹងទេ ថែមទាំងមានការបញ្ចុះថ្លៃជាបន្តបន្ទាប់ក្នុងស្ថានភាពដែលពិបាក។ តម្លៃថាមពលកំពុងតែកើននៅទូទាំងពិភពលោក ប៉ុន្តែជាការប្តេជ្ញារបស់សម្តេចធិបតី ក្នុងការរក្សាតម្លៃអគ្គិសនីឱ្យនៅថ្លៃដដែល និងបន្តចុះដើម្បីជួយដល់សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងដែរថា សម្រាប់តម្លៃអគ្គិសនី ដែលកំពុងអនុវត្តន៍ ចំពោះលំនៅឋានចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្នរួមមាន៖ តម្លៃ ៧៣០រៀលក្នុង១គីឡូវ៉ាត់ម៉ោង (ប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ )។ តម្លៃ ៦១០រៀល(ប្រើចាប់ពី៥១ ដល់២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ),តម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង(ប្រើចាប់ពី១១ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ) និងតម្លៃ ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង (ប្រើមិនលើសពី ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ជាមោទនភាពសំខាន់មួយដែលពីមុនថាមពលរបស់យើង គឺយើងប្រើភ្លើងចេញពីមានប្រេងខ្មៅ ឥឡូវបណ្ដាញថាមពលជាតិរបស់យើងមានប្រមាណ៦២% យកចេញពីថាមពលស្អាតក្នុងប្រទេសរបស់យើងជាង ៤០% ជាថាមពលស្អាតធម្មជាតិ អត់មានផ្សែង និងជាថាមពលកកើតឡើងវិញ។ រីឯថាមពលពន្លឺព្រះអាទិត្យជាង ១០% ជាមួយនឹងការនាំចូលពីថាមពលអគ្គិសនី ពីប្រទេសឡាវ និងវៀតណាម។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ថាមពលស្អាតប្រមាណ ៦២% នេះមានអត្ថន័យ ក្នុងផែនការអាស៊ាន១០ បានដាក់ ផែនការថា អាស៊ានជាមធ្យមត្រូវប្រើថាមពលស្អាត ថាមពលកកើតឡើងវិញ ឱ្យបាន ៣៥% ក្នុងឆ្នាំ២០៣០ ។ តែសម្រាប់កម្ពុជាឆ្នាំ២០២២នេះ មានថាមពលស្អាតជាង ៦០% មានន័យថាយើងបានធ្វើលើសមធ្យមភាគអាស៊ាននៃផែនការឆ្នាំ២០៣០  ជិតពាក់កណ្ដាលរួចទៅហើយ សម្រាប់ផែនការ ៣៥% ឆ្នាំ២០៣០ របស់អាស៊ាន ដែលកម្ពុជាមានគោលដៅធ្វើពិពិធកម្មប្រភពថាមពលក្នុងអាណត្តិទី៧ នេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)