សម្តេចធិបតី ៖ ទោះបីពិភពលោកជួបវិបត្តិបញ្ហាថាមពល តែកម្ពុជានៅតែមានលទ្ធភាពរក្សាលំនឹងតម្លៃជូនប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីពេលថ្មីៗកន្លងទៅថ្មីនេះថា ទោះបីពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលក៏ដោយ ប៉ុន្តែកម្ពុជានៅតែមានលទ្ធភាពរក្សាបានលំនឹងតម្លៃជូនប្រជាពលរដ្ឋ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ និងវិស័យឯកជន​ដែលកំពុងវិនិយោគនៅកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងទាក់ទងនឹងវិស័យរ៉ែ និងថាមពល ក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩” ថា ពាក់ព័ន្ធនឹងតម្លៃ រាជរដ្ឋាភិបាលតែងតែខិតខំបញ្ចុះថ្លៃអគ្គិសនីឱ្យអស់លទ្ធភាពដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក៏លទ្ធភាពនៃការបញ្ចុះតម្លៃអគ្គិសនី អាស្រ័យទៅតាមស្ថានភាពនិរន្តរភាពនៃអាជីវកម្ម និងស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ​។ នៅក្នុងស្ថានភាពដ៏លំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ និងនយោបាយសកលលោក ដែលបានធ្វើឱ្យកើតមានវិបត្តិថាមពលនៃការឡើងថ្លៃប្រេងឥន្ធនៈប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងកម្ពុជា បានឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់ទល់ការខាតបង់អាជីវកម្ម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជារាជរដ្ឋាភិបាល បាន និងកំពុងខិតខំទប់តម្លៃអគ្គិសនី​មិនឱ្យឡើងថ្លៃ រក្សាតម្លៃសំដៅជួយដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគទាំងអស់។ កត្តាខាងលើនេះដើម្បីជារួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បានណែនាំដល់អគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់តម្លៃអនុគ្រោះជូនអតិថិជន ឧស្សាហកម្ម និងកសិកម្ម ចំពោះបរិ​មាណថាមពលប្រើលើស ជាការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យ​បង្កើន​ការផលិត និងបង្កើនការងារបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

« អគ្គិសនីកម្ពុជាឆ្នាំនេះ បើទោះបីជាវិបត្តិថាមពលនៅលើពិភពលោក ដែលតម្រូវឱ្យប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកត្រូវដំឡើងថ្លៃអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋ ធ្វើឱ្យមានការលំបាក និងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាប្រ​ទេ​ស​មួយចំនួនលើពិភពលោក ។ តែកម្ពុជាឆ្នាំនេះមានលទ្ធភាពក្នុងការថែរក្សាលំនឹងតម្លៃភ្លើង ទោះបីជារដ្ឋខាតបង់មួយចំនួនក៏ដោយ ប៉ុន្តែយើងបានខិតខំធ្វើយ៉ាងណាឱ្យថ្លៃអគ្គិសនីនៅតែថែរក្សាបានភាពថេរពេញមួយឆ្នាំ ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល» ។

ថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាសុខាភ្នំពេញ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា ជិត៩០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការសន្យា និងបានធ្វើលើសថែមទៀត ព្រោះការសន្យាថាទប់ឱ្យនឹង ប៉ុន្តែមិនត្រឹមទប់ឱ្យនឹងទេ ថែមទាំងមានការបញ្ចុះថ្លៃជាបន្តបន្ទាប់ក្នុងស្ថានភាពដែលពិបាក។ តម្លៃថាមពលកំពុងតែកើននៅទូទាំងពិភពលោក ប៉ុន្តែជាការប្តេជ្ញារបស់សម្តេចធិបតី ក្នុងការរក្សាតម្លៃអគ្គិសនីឱ្យនៅថ្លៃដដែល និងបន្តចុះដើម្បីជួយដល់សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងដែរថា សម្រាប់តម្លៃអគ្គិសនី ដែលកំពុងអនុវត្តន៍ ចំពោះលំនៅឋានចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្នរួមមាន៖ តម្លៃ ៧៣០រៀលក្នុង១គីឡូវ៉ាត់ម៉ោង (ប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ )។ តម្លៃ ៦១០រៀល(ប្រើចាប់ពី៥១ ដល់២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ),តម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង(ប្រើចាប់ពី១១ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ) និងតម្លៃ ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង (ប្រើមិនលើសពី ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ជាមោទនភាពសំខាន់មួយដែលពីមុនថាមពលរបស់យើង គឺយើងប្រើភ្លើងចេញពីមានប្រេងខ្មៅ ឥឡូវបណ្ដាញថាមពលជាតិរបស់យើងមានប្រមាណ៦២% យកចេញពីថាមពលស្អាតក្នុងប្រទេសរបស់យើងជាង ៤០% ជាថាមពលស្អាតធម្មជាតិ អត់មានផ្សែង និងជាថាមពលកកើតឡើងវិញ។ រីឯថាមពលពន្លឺព្រះអាទិត្យជាង ១០% ជាមួយនឹងការនាំចូលពីថាមពលអគ្គិសនី ពីប្រទេសឡាវ និងវៀតណាម។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ថាមពលស្អាតប្រមាណ ៦២% នេះមានអត្ថន័យ ក្នុងផែនការអាស៊ាន១០ បានដាក់ ផែនការថា អាស៊ានជាមធ្យមត្រូវប្រើថាមពលស្អាត ថាមពលកកើតឡើងវិញ ឱ្យបាន ៣៥% ក្នុងឆ្នាំ២០៣០ ។ តែសម្រាប់កម្ពុជាឆ្នាំ២០២២នេះ មានថាមពលស្អាតជាង ៦០% មានន័យថាយើងបានធ្វើលើសមធ្យមភាគអាស៊ាននៃផែនការឆ្នាំ២០៣០  ជិតពាក់កណ្ដាលរួចទៅហើយ សម្រាប់ផែនការ ៣៥% ឆ្នាំ២០៣០ របស់អាស៊ាន ដែលកម្ពុជាមានគោលដៅធ្វើពិពិធកម្មប្រភពថាមពលក្នុងអាណត្តិទី៧ នេះ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រចេះ និ​ងមណ្ឌលគិរី ជា​ខេត្តមានភាពទាក់ទាញលើ​គម្រោង​វិនិយោគ​ច្រើនជាង​នៅតំបន់​ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

​ ខេត្ត​ចំនួន២ នៅតំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ និងមណ្ឌលគិរី​ ទទួលបានការ​ចាប់អារម្មណ៍​ និងមានការ​បណ្ដាក់ទុនវិនិយោគច្រើនជា​ងគេ

ក្រសួងឧស្សាហកម្ម និងធនាគារ SME ពង្រីកហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/02/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

ជប៉ុន ផ្តល់ជំនួយ ១,៥ លានដុល្លារ ជួយសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

ជប៉ុន ផ្តល់ ១,៥ លានដុល្លារ ជួយគាំទ្រដល់ការស្ដារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ

សហគមន៍ចំប៉ាសែនជ័យ ត្រៀមខ្លួនរួចរាល់ក្នុងការប្រែកា្លយជាសហគមន៍កសិកម្មទំនើប​

ជំនួញ, ព្រឹត្តិការណ៍

• 13/02/2026

ប្រធានសហគមន៍ចំប៉ាសែនជ័យបានអះអាងថា រហូតមកដល់ពេលនេះ សហគមន៍មួយនេះបានត្រៀមខ្លួនរួចរាល់ក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្រោមការជួយសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

តម្លៃប្រេងបានធ្លាក់ចុះ ៣% បន្ទាប់ពីក្តីបារម្ភលើជម្លោះអាម៉េរិក-អ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

បើគិតពីតម្លៃប្រចាំសប្តាហ៍នៅក្នុងខែកុម្ភៈនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ២,៧១% ឬ ៦៧,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,៧៧% ឬ ៦៧,៨៤

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនជំនាញ សហការគ្នាពង្រឹងការត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/02/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងក្រុមហ៊ុនជំនាញមួយរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសដើម្បីត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់

កម្ពុជា ​អនុម័ត​គម្រោង​វិនិយោគ​​ថាមពល​ចំនួន ២៤គម្រោង​ ដោយរំពឹងថា​តម្លៃប្រើប្រាស់​នឹង​បន្តធ្លាក់ចុះ​បន្ថែមទៀត​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគចំនួន២៤​ លើ​វិស័យ​ថា​មពល​ រាប់ទាំង​គម្រោង​វារីអគ្គិសនី ​គម្រោងថាមពល​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងគម្រោ​ង​ថាមពល​អគ្គិសនីដើរ​ដោយកម្លាំងខ្យល់

កំពង់ស្ពឺ នៅតែជាខេត្តមានសក្ដានុពលនិងទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2026

ខេត្តកំពង់ស្ពឺ នៅតែរក្សាបានកិត្តិនាមជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច និងទាក់ទាញគម្រោងវិនិយោគបានច្រើនជាងគេ

កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2026

កម្ពុជា - ប៉ាគីស្ថាន នឹងសហការគ្នាក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរ​ ដោយផ្ដោតលើវិស័យអាទិភាព ដូចជា ផ្នែកឱ​សថ ឧស្សាហកម្មកាត់ដេរ និងវិស័យសហគ្រាសធុនតូច​ និងមធ្យម (SME) ជាដើម

កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គក្នុងភាពជាដៃគូ មេគង្គ-អូស្រ្តាលី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/02/2026

កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នា «ការពារទន្លេមេគង្គ»

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ