មូលនិធិអភិវឌ្ឍន៍ជំនាញ ជួយបុគ្គលិក និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ជិត២ពាន់នាក់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងអាជីវកម្ម

ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) និង ថេឡឹន អ៊ិចសឺឡិនស៍ ឌីវេឡុបម៉ិន ផាតនើរ ឯ.ក (TEDP) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយទទួលបានថវិកាបដិភាគពីមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលប្រសិទ្ធភាពនៃការគ្រប់​គ្រង​ធនធានមនុស្ស SME ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅតាមបណ្តារាជធានី ខេត្ត ក្រុង ទាំង២៥។ អ្នកដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានចំនួន ៦២៥នាក់ ចាប់ផ្តើមអនុវត្តន៏ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច ស្ថិតតាមមហាវិថីអូស៊ីអាយស៊ី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានជួយដល់បុគ្គលិក និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ១ ៨៧៥នាក់ តាមរយៈសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងការអភិវឌ្ឍជំនាញ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងអាជីវកម្មរបស់ SME ។

លោកស្រី យូ បូរី ស្ថាបនិក TEDPបានមានប្រសាសន៍ថា៖ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺផ្តល់នូវមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់​​ម្ចាស់អាជីវកម្មក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សកាន់តែរឹងមាំ កាត់បន្ថយបញ្ហាដែលកើតមានឡើងនៅក្នុងស្ថាប័នតាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សបានត្រឹមត្រូវ ជំរុញផលិតភាពការងារបុគ្គលិកតាមរយៈអនុវត្តផែនការធនធានមនុស្សបានល្អ ការជ្រើស​រើសបុគ្គលិកបានត្រឹមត្រូវ មានភាពងាយស្រួលក្នុងការលើកទឹកចិត្តបុគ្គលិក កាត់បន្ថយការចំណាយពេលច្រើន លើការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាព។

លោកស្រី បានឱ្យដឹងថា៖

«សិក្ខាកាមដែលជាម្ចាស់អាជីវកម្ម នឹងទទួលបានចំណេះដឹងក្នុងការរៀបចំ KPI (Key Performance Indicator)សំខាន់ៗសម្រាប់វាស់វែងការងាររបស់បុគ្គលិក ដោយផ្សារភ្ជាប់ជាមួយដំណោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព និងយល់ច្បាស់ពីវិធីសាស្ត្រតាមដាន និងការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក ដើម្បីបង្កើនផលិតភាពការងារក្នុងក្រុមហ៊ុនបានល្អ»។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) បានថ្លែងថា៖

«វគ្គបណ្តុះ​បណ្តាលនេះ មានសារៈសំខាន់ដល់ SME ដើម្បីផ្ដល់ជាចំណេះដឹង ការរៀបចំគ្រប់គ្រងចាត់ចែង ជ្រើសរើស និងប្រើប្រាស់ធនធានមនុស្សរបស់សហគ្រាសឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការកាត់បន្ថយការចំណាយនានាសំរាប់បុគ្គលិកបានត្រឹមត្រូវ»។

ឧកញ៉ា តែ តាំងប៉ បានជម្រាបផងដែរថា ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូន និងមធ្យម កម្ពុជា (FASMEC) បានទទួលថវិកាបដិភាគពីមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) ជាបន្តបន្ទាប់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យម ដែលមានដូចជា នៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ បានផ្តល់ល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុដល់ម្ចាស់សហគ្រាសចំនួន ៦២៥នាក់នៅទូទាំង២៥រាជធានីខេត្តដោយជោគជ័យ ។ នៅក្នុងឆ្នាំ២០២៤ បានទទួលវគ្គបណ្តុះបណ្តាលចំនួន២ គឺវគ្គបណ្តុះបណ្តាល ទីផ្សារឌីជីថ ដែលចាប់ផ្ដើមនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៤ និងវគ្គបណ្តុះបណ្តាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ដែលនឹងបញ្ចប់នៅក្នុងខែមេសាឆ្នាំ២០២៥ ។ សរុបអ្នកដែលត្រូវចូលរួមវគ្គបណ្តុះបណ្ដាលទាំងអស់ដែលជាសហគ្រាសធុន តូច និងមធ្យមទៅទូទាំងប្រទេសកម្ពុជាជាង១០០០នាក់ ។

លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងថា៖ គិតត្រឹមពេលបច្ចុប្បន្ន SDF បានជួយដល់បុគ្គលិក និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) សរុបចំនួន ១ ៨៧៥នាក់ តាមរយៈ FASMEC ក្នុងការអភិវឌ្ឍនជំនាញចំនួន៣ រួមមាន៖ អក្ខរកម្មហិរញ្ញវត្ថុ (Financial Literacy) ដែលមានសិក្ខាកាមចូលរួម ៦២៥នាក់ (ស្ត្រី២៥០នាក់), ទីផ្សារឌីជីថល (Digital Marketing) មានសិក្ខាកាមចូលរួមចំនួន ៦២៥នាក់ (ស្ត្រី២៥០នាក់), និងជំនាញគ្រប់គ្រងធនធានមនុស្ស និងសមិទ្ធកម្មគន្លឹះៗ (Human Resource Management and KPI) មានសិក្ខាកាមចូលរួមចំនួន ៦២៥នាក់ (ស្ត្រី២៥០នាក់)។ ការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ជំនាញជូនបុគ្គលិក និងម្ចាស់ SME ដែល SDF បាន និងកំពុងធ្វើនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងអាជីវកម្មរបស់ SME ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

គួរគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងដោយ  FASMEC  និង  TEDP  មានគោលបំណងបង្កើនសមត្ថភាពនៃការគ្រប់គ្រងបុគ្គលិករបស់ខ្លួនតាមរយៈទំនើបកម្មនៃនីតិវិធីជ្រើសរើស និងគ្រប់គ្រងបុគ្គលិកក្នុងសតវត្សរ៍ទី ២១ ដោយ​ប្រើប្រាស់ DISC គឺ Dominance(ការគ្រប់គ្រង),Influence(ឥទ្ធិពល),Steadiness(ស្ថិរភាព),និងConscien​ti​ou​sness (មនសិការ) ដែលនីតិវិធីនេះអាច ជួយម្ចាស់ SME ក្នុងការកំណត់អាកប្បកិរិយាខុសៗគ្នា និងយល់ដឹងអំពីភាពខ្លាំង និងខ្សោយរបស់បុគ្គលិកខ្លួន  បង្កើនកិច្ចសហការ និងភាពស៊ីសង្វាក់គ្នាក្នុងក្រុមការងារ ឈានទៅរកការគ្រប់គ្រងធនធានមនុស្សក្នុងសហគ្រាសទាំងមូល ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់