SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

(សហរដ្ឋអាមេរិក)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ គឺ ពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យដ៏ល្បីល្បាញលំដាប់ពិភពលោក។

ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពី «ឧត្តមភាពនៃមូលធនមនុស្សឆ្នាំ ២០២៦» (HCM Excellence Conference 2026) នៅរដ្ឋផ្លរីដា ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំងឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃ SDF បានអញ្ជើញទទួលពានរង្វាន់ដ៏មានកិត្តិយសនេះជាផ្លូវការ។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការទីផ្សារការងារ (Demand-driven) និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ។ល។

កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាម៉េរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។

ក្រៅពីពិធីប្រគល់ពានរង្វាន់ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖

១.ការធ្វើទំនើបកម្មជ្រើសរើសបុគ្គលិកផ្អែកលើសមត្ថភាព (Skills-Based) ៖ ដើម្បីជំរុញការផ្លាស់ប្តូរ និងការរីកចម្រើននៃតួនាទីបុគ្គលិកក្នុងស្ថាប័ន និងកាត់បន្ថយចំណាយ។

២.អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និង ការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព (L&D) ៖ ប្រើប្រាស់បញ្ញាសិប្បនិម្មិត​ (AI) និងការបង្វឹកបញ្ញាសិប្បនិម្មិត (AI Coaching) ដើម្បីជាជំនួយក្នងការវិភាគទិន្នន័យ និងជួយសម្រួលដល់ការអនុវត្តការងារ និងស្វ័យប្រវត្តិកម្មលើការវាយតម្លៃ។​

៣. ការកសាងសមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល៖ ការពង្រឹង “Executive Presence” (ដែលសំដៅលើឥរិយាបថ ភាពជឿជាក់ និងសមត្ថភាពទំនាក់ទំនងដែលមានឥទ្ធិពលរបស់ថ្នាក់ដឹកនាំ) និងភាពបត់បែនស្របតាម ការវិវត្តយ៉ាងគំហុក នៃបរិបទការងារ។

៤. វដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle) ៖ ការផ្សារភ្ជាប់ និងជំរុញការអភិវឌ្ឍជំនាញ ការផ្តល់ប្រឹក្សាយោបល់ និងការអនុវត្តជាក់ស្តែង ដែលបង្កើតជាវដ្តនៃការអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់បំផុត។

សូមបញ្ជាក់ផងដែរថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង និងស្ថាប័នឯករាជ្យកម្មវិធីដែល SDF បានគាំទ្រកន្លងមកបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រាស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សាបុគ្គលិក (Job Retention) ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំងពីសំណាក់វិស័យឯកជន៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *