ព្រះសីហនុ ៖ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់។ ជាមួយគ្នានេះ ដោយមើលឃើញពីកំណើនភ្ញៀវទេសចរដ៏ច្រើនកុះករនេះ អាជ្ញាធរខេត្តបានសម្រេចបន្តការរៀបចំបុណ្យជូនប្រជាជនចំនួន ១ថ្ងៃ ឬ២ថ្ងៃទៀត។

នៅក្នុងចំណោមភ្ញៀវទេសចរទាំង៧០ម៉ឺននាក់ខាងលើ ថ្ងៃទី១ និងទី២ខេត្ត ទទួលបានភ្ញៀវសរុបជាង ៤០ម៉ឺននាក់រួចទៅហើយ បូករួមជាមួយភ្ញៀវប្រមាណជា ៣០ម៉ឺននាក់នៅថ្ងៃទី៣ទៀត បានរុញឱ្យខេត្តព្រះសីហនុទទួលបានភ្ញៀវសរុបជាង ៧០ម៉ឺននាក់។ ដោយឡែក ភ្ញៀវជាតិមានចំនួន ៧០៨ ០០០ និងភ្ញៀវបរទេសចំនួន ៤ ០០០នាក់។
ចំណែកឯការធ្វើដំណើររបស់ភ្ញៀវទេសចរវិញ មានភ្ញៀវខ្លះចូលតាមព្រលានយន្តហោះអន្តរជាតិមានចំនួន៧ជើង សរុប២៩១នាក់ ភ្ញៀវដែលបន្តហួសទៅកម្សាន្តនៅតាមបណ្តាកោះមានភ្ញៀវសរុប ១ ១៧៣នាក់ នៅតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងទស្សនាតន្រ្តីនានា មានចំនួនសរុប ៧១១ ១២៣នាក់។ នេះបើតាមការឱ្យដឹងពីលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ យ៉ាងណាមិញ បើទោះជាភ្ញៀវទៅកម្សាន្ដខេត្តព្រះសីហនុមានច្រើន និងបង្កការកកស្ទះយ៉ាងណាក្ដី តែក៏មិនមានជាបញ្ហាសន្តិសុខណាមួយដែលចោទជាបញ្ហានោះទេ ពោលគឺព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេលបីថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន។

គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ មានឆាកប្រគំតន្ត្រីធំៗ៥កន្លែងនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត។ នៅវេលាយប់នេះនៅមានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ ក្រៅពីនេះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារ និងភេសជ្ជៈនៅទីលានតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់ទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content