ភ្នំពេញ ៖ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងត្បូង -Yonhap សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដែលការផ្តល់សច្ចាប័ននេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាកាលពីខែតុលាឆ្នាំ២០២១ កន្លងទៅ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ត្រូវបានដកស្រង់សម្តីថា
“រដ្ឋាភិបាល នឹងជូនដំណឹងដល់កម្ពុជាអំពីការបញ្ចប់នីតិវិធីក្នុងស្រុកដែលសមស្របទាំងអស់ ហើយនឹងមានការពិគ្រោះយោបល់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន”

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។
ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
នៅក្រោម CKFTA រួមជាមួយនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រះរាជាណាចក្រនឹងដកពន្ធលើទំនិញ ៩៣.៨ភាគរយនៃទំនិញដែលបានជួញដូរដោយកូរ៉េខាងត្បូងបានលុបចោលពន្ធលើ ៩៥.៦ ភាគរយ ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួនសរុប៥៥០ លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦.៤ ភាគរយពីឆ្នាំកន្លងទៅ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាត្រូវបានកត់ត្រាក្នុងតម្លៃ ១៥៦ លានដុល្លារអាមេរិក កើនឡើង ២១ ភាគរយ ហើយការនាំចូលមានចំនួន ៣៩៣ លានដុល្លារ កើន ១,៥ ភាគរយ។ សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំំង២ បានកើនដល់ ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងមានក្រុមហ៊ុនកូរ៉េ ប្រមាណ៣០០ក្រុមហ៊ុន កំពុងវិនិយោគផ្ទាល់នៅកម្ពុជា ក្នុងវិស័យ កាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្ម ជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content