ហេតុការណ៍កប៉ាល់បុកស្ពាននៅទីក្រុង Baltimore នៃរដ្ឋ Maryland បានធ្វើឱ្យមនុស្ស៦នាក់បាត់បង់ជីវិត

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា មនុស្ស ៦ នាក់ត្រូវបានគេសន្មត់ថាបានបាត់បង់ជីវិតបន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកកុងតឺន័រមួយបានបុកស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាម៉េរិក។

កាលពីថ្ងៃទី២៦ ខែមីនា រថយន្តជាច្រើនគ្រឿងកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង ២,៦ គីឡូម៉ែត្របានធ្លាក់ចូលទឹកបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័របានបុកជាមួយនឹងសសរស្ពាន Francis Scott Key ។ កប៉ាល់កុងតឺន័រនេះមានឈ្មោះ Dali ដែលមានទង់ជាតិសិង្ហបុរី បានបុកសសរស្ពានដែលមានអាយុកាល ៤៧ ឆ្នាំ ​នៅម៉ោង ០១:៣០ ព្រឹកម៉ោងក្នុងស្រុក។ កប៉ាល់នេះបានចាកចេញពីស្ថានីយ៍ Port Breeze វេលាម៉ោង ១២:៤៥ យប់អធ្រាតឆ្ពោះទៅកាន់រដ្ឋធានី Colombo ប្រទេសស្រីលង្កា។

យោងទៅតាមក្រុមមន្ត្រីសង្គ្រោះបានឲ្យដឹងថា កប៉ាល់បានរងនូវបញ្ហាដាច់ចរន្តថាមពល ហើយបានហៅទូរស័ព្ទអាសន្នមួយមុនពេលធ្លាក់។ ទន្ទឹមនឹងនេះ ទូក និងឧទ្ធម្ភាគចក្រ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះដ៏ធំក្នុងការស្វែងរកអ្នកបាត់ខ្លួនទាំង ៦ នាក់ ខណៈដែល ២ នាក់​ទៀត​ត្រូវ​បានជួយសង្គ្រោះ ដោយ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ។ ឧត្តមនាវីឯក Shannon Gilreath ឆ្មាំឆ្នេរសមុទ្រអាម៉េរិកបាននិយាយថា មនុស្សបាត់ខ្លួនដែលនៅសេសសល់ត្រូវបានសន្មត់ថាស្លាប់ ដោយផ្អែកលើសីតុណ្ហភាពទឹកដែលពួកគេបានធ្លាក់ចូល និងរយៈពេលដែលពួកគេស្ថិតនៅក្នុងទឹក។ អាជ្ញាធរ​បាន​និយាយ​ថា អ្នកដែលបាត់ខ្លួនគឺជា​កម្មករ​សំណង់​ដែល​កំពុង​ជួសជុលស្ពាន​នៅ​ពេល​ដែល​មានហេតុការណ៍ស្ពាន​បាក់។

លោក Wes Moore អភិបាលរដ្ឋ Maryland បាននិយាយថា ក្រុមនាវិកបានជូនដំណឹងដល់អាជ្ញាធរអំពីបញ្ហាដាច់ចរន្តថាមពលមុនពេលដែលមានហេតុការណ៍បុកសសរស្ពានអំពីការប៉ះទង្គិចស្ពានដែលអាចកើតមាន ដើម្បីផ្តល់ដំណឹងឲ្យមនុស្សបញ្ឈប់ការធ្ចើចរាចរណ៍លើស្ពាន។

ប្រតិបត្តិការជួយសង្គ្រោះដ៏សំខាន់នេះត្រូវបានដឹកនាំដោយនាយកដ្ឋានពន្លត់អគ្គីភ័យ Baltimore, US Coastguard និងភ្នាក់ងារផ្សេងទៀតមកពីរដ្ឋ Maryland ។

លោក James Wallace ប្រធានផ្នែកពន្លត់អគ្គីភ័យនៅ Baltimore បានបញ្ជាក់ថា មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ បន្ថែមពីនេះ ស្ថានភាពនៃជំនោរទឹកបានបង្កការលំបាកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយកង្វល់ដ៏ធំមួយទៀតសម្រាប់ក្រុមជួយសង្គ្រោះ គឺទឹកមានសីតុណ្ហភាពត្រជាក់ប្រហែល ៣ អង្សាសេរ។ លោក Brandon Scott អភិបាលក្រុង Baltimore បានពណ៌នាឧបទ្ទវហេតុនេះថាជាសោកនាដកម្មដែលមិននឹកស្មានដល់ ហើយរឿងសំខាន់នោះគឺជីវិតមនុស្សនៅក្នុងទឹកដែលត្រូវជួយសង្គ្រោះ។

ក្រុមហ៊ុនដឹកជញ្ជូន Synergy Marine Group បានលើកឡើងថា កប៉ាល់នេះមាននាវិកជនជាតិឥណ្ឌាទាំងអស់ចំនួន ២២ នាក់ ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការរងរបួសណាមួយឡើយ។ លើសពីនេះ សេចក្តីថ្លែងការណ៍បានបន្ថែមថា មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានកំណត់ទេ ហើយម្ចាស់កប៉ាល់កំពុងសហការយ៉ាងពេញលេញជាមួយភ្នាក់ងារសហព័ន្ធ។ ក្រុមហ៊ុនដឹកជញ្ជូនយក្ស Maersk បាននិយាយថា ខ្លួនបានជួលកប៉ាល់នេះសម្រាប់ដឹកទំនិញរបស់ខ្លួន។ បើទោះបីជាគ្មាននាវិក និងបុគ្គលិក Maersk នៅលើនាវានោះ ប៉ុន្តែពួកគេបានបង្ហាញភាពភ័យរន្ធត់ចំពោះអ្វីដែលបានកើតឡើងនៅក្នុងហេតុការណ៍បាក់ស្ពាននេះ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Baltimore ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះគួរតែត្រូវបានផ្តល់អាទិភាព។ គាត់បាននិយាយថា ដើម្បីបើកដំណើរការកំពង់ផែឡើងវិញ និងសាងសង់ស្ពានឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើបាន រដ្ឋាភិបាល និងសហព័ន្ធ នឹងចំណាយសម្រាប់ការសាងសង់ស្ពានទាំងមូលនេះ ហើយការចំណាយគឺត្រូវការអនុម័តដោយសមាជិកនៃសមាជ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ