ដំណោះស្រាយឆ្លាតវៃ ដែលប្រជាជនអាចធ្វើបាននៅចំពោះមុខនៃការឡើងថ្លៃប្រេង

ភ្នំពេញ ៖ ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃតម្លៃប្រេងនៅលើទីផ្សារពិភពលោក ហាក់បានសង្រ្គប់សេដ្ឋកិច្ចប្រជាជន ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន ដែលមិនទាន់នឹងបានងើបឡើងស្រួលបួលពីបញ្ហាកូវីដផងនោះឲ្យជួបភាពប្រឈមបញ្ហាបន្តិចទៅវិញ។ ដោយឡែកចំពោះអ្នកដែលអាចដំឡើង ឬទម្លាក់​តម្លៃ​ប្រេងមិនមែនជាការកំណត់របស់រាជរដ្ឋាភិបាលនោះទេ ពោលគឺមានតែប្រទេសដែលជាអ្នកផលិតប្រេងប៉ុណ្ណោះដែលអាចកំណត់តម្លៃ​ជាក់លាក់ទៅ​តាមបរិមាណនៃការផ្គត់ផ្គង់នៅលើទីផ្សារ ធៀបនឹងតម្រូវការជាក់ស្ដែង។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានព្យាយាមប្រើប្រាស់នូវវិធីសាស្ត្រមួយចំនួនដែលអាចមានលទ្ធភាពជួយបញ្ចុះតម្លៃប្រេងបានក្នុងអត្រា​មួយរួចហើយ។ ជាមួយគ្នានេះ ជាដំណោះស្រាយល្អ ប្រជាជនទូទៅអាចប្រើនូវវិធីសាស្ត្រឆ្លាតវៃចំនួន០៣ ដែលអាចជួយសម្រួល និងកាត់បន្ថយចំណាយ​ទៅ​លើការធ្វើដំណើរ ដោយវិធីសាស្ត្រទាំងនោះរួមមានដូចជា៖

១- កាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ ៖ សម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ ប្រជាជនគួរពិចារណាក្នុងការកាត់បន្ថយ ដើម្បីជាការសន្សំ​សំចៃ​សាំងទុកប្រើនៅពេលដែលចាំបាច់ណាមួយ។ ជាឧទាហរណ៍ គ្រួសារដែលមានយានជំនិះច្រើនប្រភេទ (ម៉ូតូ ឡាន) អាចកាត់បន្ថយ​មកប្រើ​ត្រឹម​តែ​យាន​យន្ដណាដែលស៊ីសាំងតិច។

២. ប្រើប្រាស់មធ្យោបាយសាធារណៈ ៖ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ការប្រើ​​ប្រាស់​​មធ្យោបាយសាធារណៈគឺជាមធ្យោបាយដ៏ល្អបំផុត ដោយពួកគេមិនចាំបាច់ត្រូវចំណាយច្រើនរាល់ការធ្វើដំណើរម្ដងៗនោះទេ។ អ្នកធ្វើដំណើរអាចជ្រើសរើសបាននូវរថយន្ដសាធារណៈ (City Bus) ដោយចូលទៅគេហទំព័រ https://www.facebook.com/phnompenhcitybus.gov.kh/ ឬដោនឡូត CITY BUS App ដើម្បីតាមដាន និងជ្រើសរើសខ្សែចំណតណាមួយដើម្បីទទួលសេវា កម្មកាន់តែងាយស្រួល។ ម៉្យាងទៀត អ្នកធ្វើដំណើរអាចជ្រើសរើសជួលម៉ូតូអគ្គីសនីតាមរយៈការ​ ដោនឡូត App Go2-scooter sharing ដើម្បីជួលម៉ូតូអគ្គីសនីដែលមានតម្លៃសមរម្យ។

៣. ដើរ ឬជិះកង់សម្រាប់ការធ្វើដំណើរជិតៗ ៖ ខណៈពេលដែលការឡើងថ្លៃប្រេងសាំង ត្រូវបាន​មនុស្សភាគច្រើនយល់ថាជាហានិភ័យ យើងអាចផ្លាស់ប្ដូរការគិតដោយបង្វែរមកជាអ្វីដែលអាចទាញ ប្រយោជន៍ពីវាបាន។ ជាក់ស្ដែង ការដើរ ឬជិះកង់សម្រាប់ទិសដៅជិតៗ គឺស្មើទៅនឹងការហាត់ ប្រាណ ស្របទៅនឹងស្ថានភាពមនុស្សភាគច្រើននាពេលបច្ចុប្បន្នដែលរវល់ខ្លាំងទៅនឹងការងារ ហើយមិនមានពេលថែទាំសុខភាព ក៏ដូចជាបរិស្ថាន។

បន្ថែមពីនេះ ការងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលដើរដោយថាមពលអគ្គីសនីក៏ជារឿង ផងដែរសម្រាប់បរិស្ថាន ព្រោះរឿងនេះ ក៏ជាផែនការស្នូលមួយរបស់ក្រសួងសាធារណៈការ និងដឹក​ជញ្ជូន​ផងដែរក្នុងការបង្កើនការប្រើប្រាស់រថយន្ដអគ្គីសនីអោយបាន ៤០% និងម៉ូតូអាយបាន ៧០% ត្រឹមឆ្នាំ ២០៥០៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​