សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជម្លោះបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងនៅក្រោយប្រទេសមានសុខសន្តិភាព ហើយសម្ដេចក៏បានជំរុញឱ្យអាជ្ញាធរក៏ដូចជាភាគីជម្លោះដីធ្លីព្យាយាមដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានមានប្រសាសន៍ថា ជម្លោះដីធ្លីមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលគឺនៅពេលប្រទេសមានសន្តិភាព ករណីជម្លោះដីធ្លីក៏បានកើតឡើង ហើយនៅពេលប្រទេសមានសង្គ្រាម អស្ថិរភាព ពលរដ្ឋបានបោះបង់ដីធ្លីចោល ជាក់ស្ដែងកាលពីជំនាន់១៩៧៥ ល់១៩៧៩ មិនមានប្រជាពលរដ្ឋណាម្នាក់ចង់បានដីនោះទេ ពេលនោះគឺចង់ឱ្យតែខ្លួនរស់ ហើយនៅពេលប្រទេសមានសន្តិភាព ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមកើនឡើង រហូតដល់ជម្លោះជាមួយបងប្អូនបង្កើត ជាមួយឪពុកម្ដាយផងដែរ ។

សម្ដេចតេជោបានបន្តថា ៖

“ករណីខ្លះ ដីមួយកន្លែងតែគេយកទៅលក់តៗគ្នាជាច្រើនម្ចាស់ ដោយមិនដឹងថាដីនោះជាដីអ្នកណាពិតប្រាកដ ។ ខ្ញុំសុំឱ្យភាគីទាំងអស់ព្យាយាមដោះស្រាយជម្លោះដីធ្លីនៅក្រៅប្រព័ន្ធតុលាការ”

សម្ដេចបន្ថែមថា ៖

“កំណើនប្រជាពលរ​ដ្ឋកើនឡើងជាបន្តបន្ទាប់ធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ហើយការកើនឡើងនៃពលរដ្ឋនេះដែរក៏ធ្វើឱ្យពលរដ្ឋទៅកាប់ព្រៃរុករានយកដីមកបង្កបង្កើនផល សង់ផ្ទះ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ កម្ពុជាមានប្រជាជនតែ៥លាននាក់តែមកដល់ពេលនេះកំណើនប្រជាជនកើនឡើងដល់១៦លាននាក់ដូច្នេះហើយរឿងវាទដីធ្លីជៀសមិនផុតនោះទេ”

សម្ដេចមិនគាំទ្រដល់តុលាការដែលអាងចាប់ចងមនុស្សពាក់ព័ន្ធនឹងវិវាទដីធ្លី ពីព្រោះថាករណីនេះជាករណីរដ្ឋវប្បវេណី ដែលអាចដោះស្រាយនៅក្រៅប្រព័ន្ធតុលាការបានសោះ ។ សម្ដេចក៏បានអំពាវនាវឱ្យតុលាការពិចារណាក្នុងករណីចាប់មនុស្សពាក់ព័ន្ធនឹងជំលោះដីធ្លី ឬករណីទិញដីខ្យល់ ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្ម និងខាតបង់ជាង ៥,៥ ពាន់លានដុល្លារក្នុងរយៈពេលជិតមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

ពាណិជ្ជកម្មនាំចេញ-នាំចូលតាមព្រំដែនរវាងកម្ពុជា និងថៃ បានខាតបង់ប្រហែល ១៨០ ពាន់លានបាត (ប្រហែល ៥,៥៦ ពាន់លានដុល្លារ) ចាប់តាំងពីមានជម្លោះព្រំដែនជិតមួយឆ្នាំកន្លងមកនេះ

ការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនកើនឡើងជាង ៨០% រយៈពេល០៤ខែ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

៤ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន កើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ មានតម្លៃសរុបចំនួន ៧៥.៨៨ លានដុល្លារអាមេរិក

អតិផរណារបស់អាម៉េរិកកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងជិត ៤% ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

អត្រាអតិផរណារបស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ​ចុងក្រោយនេះ ដោយសារទទួលរងនូវផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ា

កម្ពុជាមានប្រៀបឈ្នះផ្នែកប្រជាសាស្ត្រ តែត្រូវពង្រឹងមូលធនមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

របាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Mekong strategy បានដាក់ចំណងជើងធំៗថា កម្ពុជាមានប្រៀបឈ្នះយ៉ាងធំធេងលើកំណើនប្រជាជនក្នុងតំបន់ ដោយសារជាង ២០ ឆ្នាំទៅមុខ កម្ពុជានឹងមានកំណើនប្រជាជនវ័យក្មេងខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។ ទោះជាយ៉ាងនេះក្តី ស្ថាប័នដដែល មិនភ្លេចផ្តល់គំនិតឱ្យកម្ពុជាត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ ដើម្បីទាញផលប្រយោជន៍ពិតប្រាកដពីសក្តានុពលផ្នែកធនធានមនុស្សនេះ។ របាយការណ៍ដែលដកស្រង់ប្រភពពី UNDP នេះ បានព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]