ភ្នំពេញ ៖ ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃតម្លៃប្រេងនៅលើទីផ្សារពិភពលោក ហាក់បានសង្រ្គប់សេដ្ឋកិច្ចប្រជាជន ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន ដែលមិនទាន់នឹងបានងើបឡើងស្រួលបួលពីបញ្ហាកូវីដផងនោះឲ្យជួបភាពប្រឈមបញ្ហាបន្តិចទៅវិញ។ ដោយឡែកចំពោះអ្នកដែលអាចដំឡើង ឬទម្លាក់តម្លៃប្រេងមិនមែនជាការកំណត់របស់រាជរដ្ឋាភិបាលនោះទេ ពោលគឺមានតែប្រទេសដែលជាអ្នកផលិតប្រេងប៉ុណ្ណោះដែលអាចកំណត់តម្លៃជាក់លាក់ទៅតាមបរិមាណនៃការផ្គត់ផ្គង់នៅលើទីផ្សារ ធៀបនឹងតម្រូវការជាក់ស្ដែង។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានព្យាយាមប្រើប្រាស់នូវវិធីសាស្ត្រមួយចំនួនដែលអាចមានលទ្ធភាពជួយបញ្ចុះតម្លៃប្រេងបានក្នុងអត្រាមួយរួចហើយ។ ជាមួយគ្នានេះ ជាដំណោះស្រាយល្អ ប្រជាជនទូទៅអាចប្រើនូវវិធីសាស្ត្រឆ្លាតវៃចំនួន០៣ ដែលអាចជួយសម្រួល និងកាត់បន្ថយចំណាយទៅលើការធ្វើដំណើរ ដោយវិធីសាស្ត្រទាំងនោះរួមមានដូចជា៖

១- កាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ ៖ សម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ ប្រជាជនគួរពិចារណាក្នុងការកាត់បន្ថយ ដើម្បីជាការសន្សំសំចៃសាំងទុកប្រើនៅពេលដែលចាំបាច់ណាមួយ។ ជាឧទាហរណ៍ គ្រួសារដែលមានយានជំនិះច្រើនប្រភេទ (ម៉ូតូ ឡាន) អាចកាត់បន្ថយមកប្រើត្រឹមតែយានយន្ដណាដែលស៊ីសាំងតិច។

២. ប្រើប្រាស់មធ្យោបាយសាធារណៈ ៖ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ការប្រើប្រាស់មធ្យោបាយសាធារណៈគឺជាមធ្យោបាយដ៏ល្អបំផុត ដោយពួកគេមិនចាំបាច់ត្រូវចំណាយច្រើនរាល់ការធ្វើដំណើរម្ដងៗនោះទេ។ អ្នកធ្វើដំណើរអាចជ្រើសរើសបាននូវរថយន្ដសាធារណៈ (City Bus) ដោយចូលទៅគេហទំព័រ https://www.facebook.com/phnompenhcitybus.gov.kh/ ឬដោនឡូត CITY BUS App ដើម្បីតាមដាន និងជ្រើសរើសខ្សែចំណតណាមួយដើម្បីទទួលសេវា កម្មកាន់តែងាយស្រួល។ ម៉្យាងទៀត អ្នកធ្វើដំណើរអាចជ្រើសរើសជួលម៉ូតូអគ្គីសនីតាមរយៈការ ដោនឡូត App Go2-scooter sharing ដើម្បីជួលម៉ូតូអគ្គីសនីដែលមានតម្លៃសមរម្យ។

៣. ដើរ ឬជិះកង់សម្រាប់ការធ្វើដំណើរជិតៗ ៖ ខណៈពេលដែលការឡើងថ្លៃប្រេងសាំង ត្រូវបានមនុស្សភាគច្រើនយល់ថាជាហានិភ័យ យើងអាចផ្លាស់ប្ដូរការគិតដោយបង្វែរមកជាអ្វីដែលអាចទាញ ប្រយោជន៍ពីវាបាន។ ជាក់ស្ដែង ការដើរ ឬជិះកង់សម្រាប់ទិសដៅជិតៗ គឺស្មើទៅនឹងការហាត់ ប្រាណ ស្របទៅនឹងស្ថានភាពមនុស្សភាគច្រើននាពេលបច្ចុប្បន្នដែលរវល់ខ្លាំងទៅនឹងការងារ ហើយមិនមានពេលថែទាំសុខភាព ក៏ដូចជាបរិស្ថាន។
បន្ថែមពីនេះ ការងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលដើរដោយថាមពលអគ្គីសនីក៏ជារឿង ផងដែរសម្រាប់បរិស្ថាន ព្រោះរឿងនេះ ក៏ជាផែនការស្នូលមួយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនផងដែរក្នុងការបង្កើនការប្រើប្រាស់រថយន្ដអគ្គីសនីអោយបាន ៤០% និងម៉ូតូអាយបាន ៧០% ត្រឹមឆ្នាំ ២០៥០៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content