ការចុះបញ្ជី SME កើនឡើងដល់ជាង ៤ម៉ឺនមូលដ្ឋាន បង្កើត​ការងារ​សរុប​ចំនួន​ ​៤​៦​៣​ ​៩​៦​៦​ ​កន្លែង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក្នុងសន្និបាត​បូក​សរុប​លទ្ធផលការងារ​របស់​​ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និង​នវានុវត្តន៍​ កាលពីថ្មីៗនេះ​បាន​ដាក់​ចេញ​គោលនយោយបាយ​ក្នុង​ការ​ជួយ​គាំទ្រសហគ្រាស SME និង​អង្គភាព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ តាមរយៈការ​លើកទឹកចិត្ត​ និង​​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ ដែល​ជាគោលដៅ​ដើម្បី​បង្កើត​កម្លាំង​សរុបរួម​​លើការអភិវឌ្ឍមូលដ្ឋាន​សេដ្ឋកិច្ច ខណៈដែលមូលដ្ឋានសេដ្ឋកិច្ចជាតិរឹងមាំដោយសារវិស័យឯកជន។

សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើក​ឡើង​ពី​ការ​គាំទ្រ​ដល់​ដំណើរការ​សហគ្រាស​ SME ដែល​ជា​គ្រឹះ​សម្រាប់​ការ​បង្កើត​ការងារ និង​ជំរុញ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។ វិស័យ​ SME ជាមូលដ្ឋានបង្កើត​ការងារ ដែលចាំបាច់ត្រូវមានការគាំទ្រ ​និង​ការ​យកចិត្តទុកដាក់។ បច្ចុប្បន្ននេះ​ភាគរយ​នៃ​ការ​ផ្តល់​ការងារ​ក្នុង​ប្រទេស​ជាង៧០% ​បាន​ពី​វិស័យ SME។

យោង​​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​របស់​​​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និង​នវានុវត្តន៍​ បានបង្ហាញថា សហ​​គ្រាស​ធុន​តូច​ ​និង​មធ្យម ថ្មីៗ ​ដែល​បាន​ចុះបញ្ជី​មានចំនួន​ ​១​,​៤​០​៦​ បានបង្កើត​ការងារថ្មី​​ចំនួន​ ​២​០​,​៦​៨​៣​​ ដែលបានបង្កើនឱកាស​ការងារ​សរុប​ចំនួន​ ​៤​៦​៣​ ​៩​៦​៦​ ​កន្លែង​ (ស្ត្រី ១៣៥,២៩០ នាក់) សម្រាប់​ប្រជាជន​កម្ពុជា​ ​កើន​ឡើង​ ​២​.​៨​៦​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​​២​០​២​២​ ពោលគឺកើនដល់ ៤៤៦២៨មូលដ្ឋាន។​

ឯកឧត្តម​ ​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហ​កម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​បាន​អះអាង​ថា​ ​ការ​ចុះ​បញ្ជី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ថ្មី​នេះ​ ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិន​ ​និង​ការ​ជំរុញ​បរិយាកាស​ល្អ​សម្រាប់​កំណើន​អាជីវកម្ម​។​

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​បានថ្លែងថា គោលដៅ​របស់រដ្ឋាភិបាល​នីតិកាលទី ៧ ​ធ្វើយ៉ាងណា​ជំរុញ​បង្កើតការងារឱ្យ​បានច្រើនដល់ពលរដ្ឋ ជាមួយការ​ដាក់​ចេញគោលនយោយបាយ​​​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ចីរភាព និង​ភាព​ធន់។ ប្រទេស​​រីកចម្រើន​ទាល់​តែ​ចំណូល​ប្រជាជន​ម្នាក់​កើន​ដល់​ចំណុច​មួយសមរម្យ និងខ្ពស់។ ក្រៅពី​បង្កើត​ការងារ​ ហើយ​ការងារ​នោះ​អាច​ទាញ​ចំណូល​បាន​ខ្ពស់​ទើប​មាន​និរន្តរភាព ​និង​ភាព​ធន់។

ដូច្នេះដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តបង្កើត SME Bank ធនាគារសហគ្រាសធុនតូច និងមធ្យម ជាធនាគារពាណិជ្ជ ដោយមានគោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់ធនាគារ ស្របនឹងគោលនយោបាយដែលកំណត់ដោយរដ្ឋាភិបាល។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវជំរុញឱ្យមានការបង្កើតក្រុមសហគ្រាសធុនតូច និងមធ្យម ដើម្បីជួយកសិករលក់ផលិតផល ទៅកាន់ផលិតកម្មក្នុងស្រុក រួមចំណែកដល់ការនាំចេញផលិ​តផលសម្រេច ខណៈ​ធនាគារសហគ្រាសធុនតូច និងមធ្យម បានបង្កើនការផ្តល់ប្រាក់កម្ចីប្រមាណជាង ២០០ លានដុល្លារអាមេរិកដល់សហគ្រាសធុនតូច និងមធ្យម ។

ក្នុងទំហំទឹកប្រាក់​នេះ​ក៏​នឹង​រួមបញ្ចូល​ផង​ដែរ​នូវ​បរិក្ខារ​ធុរកិច្ច​ ​បរិក្ខារ​សម្រាប់​កម្មករ​និយោជិត​ ​និង​សេវាកម្ម​គាំទ្រ​ផ្សេង​ទៀត​ ​ដូចជា​សេវាកម្ម​ ​គណនេយ្យ​ ​ធនធានមនុស្ស​ ​ទី​ផ្សារ​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ ​ការ​បញ្ចូល​មុខដំណើរការ​ ​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​សេវាកម្ម​ក​ម្ចី​ក្នុង​ចំ​ណោម​សេវាកម្ម​ផ្សេងៗ​ទៀត​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី