រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងមានបំណងស្តារទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CAN បានរាយការណ៍ថា កូរ៉េខាងត្បូងមានបំណងចង់ពង្រឹងទំនាក់ទំនងឡើងវិញជាមួយប្រទេសចិនបន្ទាប់ពីមានភាពតានតឹងជាមួយគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជូនគណៈប្រតិភូពិសេសដឹកនាំដោយអតីតប្រធានសភា លោក Park Byeong-seug ទៅកាន់ទៅទីក្រុងប៉េកាំង ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសកំពូលរបស់ចិន លោក Wang Yi ។ លោក Park Byeong-seug បានលើកឡើងថា លោកសង្ឃឹមថាកូរ៉េខាងត្បូង និងចិន ធ្វើការរួមគ្នាដើម្បីបើកទ្វារឱ្យមានទំនាក់ទំនងភាគីទាំងពីរមានភាពប្រក្រតីឡើងវិញ ដោយសារមានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងនឹងបន្តការអភិវឌ្ឍន៍ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកូរ៉េខាងត្បូង-ចិន ដោយផ្អែកលើផលប្រយោជន៍ជាតិ ខណៈពេលដែលបន្តអភិវឌ្ឍសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាម៉េរិកផងដែរ។

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Park Byeong-seug បានប្រគល់លិខិតមួយពីប្រធានាធិបតីកូរ៉េខាងត្បូងទៅឱ្យលោក Wang Yi ដើម្បីប្រគល់ជូនប្រធានាធិបតីចិន Xi Jinping និងអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងខែតុលាខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងត្បូង និង​ចិនបានព្រមព្រៀងគ្នាឆ្ពោះទៅរកវឌ្ឍនភាពសំខាន់ៗលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្វាក់ផ្គត់ផ្គង់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងត្បូង និងបានកោតសរសើរចំពោះសារនៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Wang Yi  បានលើកឡើងថា ការអភិវឌ្ឍន៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបានបង្ហាញពីភាពជាអ្នកជិតខាងដ៏ល្អ និងការស្វែងរកមូលដ្ឋានរួមគ្នា ខណៈពេលដែលរក្សាភាពខុសគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវ។ លោកបន្ថែមថា គោលនយោបាយរបស់ប្រទេសចិន គឺរក្សាស្ថិរភាពជាមួយកូរ៉េខាងត្បូង ហើយលោកបានជំរុញឱ្យភាគីទាំងពីរពង្រឹងមនោសញ្ចេតនាជាតិ និងគ្រប់គ្រងអារម្មណ៍ឱ្យបានត្រឹមត្រូវ​ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីទៅមុខជាលំដាប់។

គួរឲ្យបញ្ជាក់ដែរថា ចិន និងកូរ៉េខាងត្បូងមានភាពតានតឹងចាប់តាំងពីជម្លោះឆ្នាំ ២០១៧ ជុំវិញបញ្ហាកូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិក ដែលទីក្រុងប៉េកាំងបានជំទាស់។ ក្រោយមក ភាពតានតឹងកាន់តែក្តៅឡើងក្នុងឆ្នាំ ២០២៣ ដោយសារអតីតកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបញ្ចេញមតិរិះគន់ទៅលើទីក្រុងប៉េកាំង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *