ការអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងការងារអភិរក្សសត្វព្រៃ ទទួលបានជោគជ័យព្រមគ្នា

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធស្តីពីការងារប្រចាំឆ្នាំ២០២៣ របស់គណៈកម្មការកិច្ចគាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងកម្មវិធីល្បាតតំបន់សៀមប៉ាង នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថ្មីៗនេះ ប្រធានគម្រោងនេះបានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូបន្តដោយដាក់បញ្ចូលភូមិចំនួន៣ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យទាំងការបង្កបង្កើនផល ទាំងលើការងារអភិរក្សសត្វព្រៃ។

ភូមិចំនួន៣ រួមមាន ភូមិដនឡូត  ភូមិបានហួយ  និងភូមិកញ្ចាញគោក​ ត្រូវបានដាក់បញ្ចូលជាភូមិគោលដៅបន្ថែមនៅក្នុងស្រុកសៀមប៉ាង ព្រោះកាលពីដើមឆ្នាំ២០២៣ មានភូមិចំនួន១៥ ត្រូវបានដាក់ឱ្យអនុវត្តការងារបង្កបង្កើនផលស្រូវត្រយង ហើយឆ្នាំ២០២៤នេះក៍ត្រូវបន្ថែមពូជស្រូវរំដួលក្រហមមួយប្រភេទទៀត។  នេះបើតាមការបញ្ជាក់របស់ លោក ម៉ក សុភាព ប្រធានគម្រោងអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។     

លោក ម៉ក សុភាព បានបញ្ជាក់ថា នៅស្រុកសៀមប៉ាងមានភូមិចំនួន១៥ កំពុងអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (អង្ករ IBIS) ក្នុងនោះនៅឃុំព្រែកមាស មានចំនួន ៤ភូមិ -ឃុំថ្មកែវ មាន ៣ភូមិ- ឃុំស្រែសំបូរ មាន ២ភូមិ – និងឃុំសេកុង មានចំនួន៦ភូមិ។

លោក ម៉ក សុភាព បានបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងស្រូវត្រយ៉ងត្រូវបានពង្រីកដល់ភូមិចំនួន ១៥ភូមិ មានសមាជិកសរុបចំនួន ៩៤៩គ្រួសារ ស្ថិតក្នុងឃុំព្រែកមាស ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុង ដោយមានផ្ទៃដីដាំដុះសរុបចំនួន ២៧០១ ហិកតា ។

លោក ប្រធានផ្នែកអភិវឌ្ឍន៍សហគមន៍បានបញ្ជាក់បន្ថែមថា សមាជិកស្រូវចំនួន៩៤៩គ្រួសារនោះ បានអនុវត្តទៅតាមលក្ខន្តិកៈរបស់គម្រោងបានល្អ និងក្រោមការត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័នបញ្ជាក់ផលិតផលសរីរាង្គស្តង់ដារអាមេរិក និងអឺរ៉ុប បានបញ្ជាក់ថា កសិករទាំងនោះ អាចលក់ស្រូវជូនគម្រោងបានទៅតាមកិច្ចសន្យាទិញ-លក់។

គម្រោងនេះ កសិករបានស្ម័គ្រចិត្តចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ តាមរយៈការអនុវត្តន៍លក្ខខណ្ឌមួយចំនួនដូចជា មិនជួញដូរ និងមិនបរបាញ់សត្វព្រៃ មិនកាប់រានដីព្រៃ មិនកាប់ព្រៃឈើខុសច្បាប់ និងមិនប្រើជីគីមី ឬថ្នាំពុលគីមី ជាដើម។ ជាការឆ្លើយតបទៅកាន់ប្រជាកសិករវិញ គម្រោងបានផ្តល់ពូជស្រូវ ផ្តល់បច្ចេកទេសដាំដុះ និងបច្ចេកទេសប្រមូលផល ព្រមទាំងទទួលទិញផលិតផលស្រូវវិញ ដោយផ្តល់តម្លៃខ្ពស់ជាងទីផ្សាររហូតដល់ ៧០%ឡើងទៅ។

គម្រោងនេះក៏បានផ្តល់ជូនតម្លៃស្រូវ ពិសេសជូនកសិករ ពោលគឺស្រូវផ្ការំដួលតម្លៃ ១៩៥០ រៀល/គ.ក្រ និងស្រូវសពូជប្រពៃណីតម្លៃ ១៥៥០ រៀល/គ.ក្រ។ ជាលទ្ធផល សមាជិកស្រូវចំនួន ៨០៧គ្រួសារ (ស្មើនឹង ៨៥%) បានលក់ស្រូវជូនគម្រោងសរុបចំនួន ១៣៤៨ តោន ដែលទទួលបានប្រាក់ចំណូលសរុបចំនួន ២១២២ លានរៀល (ឬស្មើនឹង ៥៣០ ៥០០ ដុល្លា)។ គិតជាមធ្យម ក្នុង១គ្រួសារទទួលបានប្រាក់ចំណូលចំនួន ២ ៦២៨ ០០០ រៀល ស្មើនឹងប្រមាណ ៦៥៧ ដុល្លារ ។

លោក ម៉ក សុភាព បានបញ្ជាក់ថា នៅឆ្នាំ២០២៣ មានកសិករ៩៤៩ គ្រួសារចូលរួម ក្នុងនោះមាន ៨០៧គ្រួសារ  បានយកស្រូវមកលក់សរុបបាន ១ ៣៤៨តោន ហើយគម្រោងបង្កើនតម្លៃទិញក្នុងមួយគីឡូក្រាមរហូតដល់ទៅ ១ ៩៥០រៀល លើសពីឆ្នាំ២០២២ ចំនួន១០០ រៀលក្នុងមួយគីឡូក្រាម។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិដែលមាននៅក្នុងភូមិឃុំរបស់ខ្លួន ហើយរួមគ្នាថែរក្សា ឈប់ប្រើប្រាស់អាវុធកែច្នៃបរបាញ់សត្វ    ឈប់ដាក់អន្ទាក់សត្វព្រៃ និងងាកមកប្រឹងប្រែងបង្កបង្កើនផលស្រូវត្រយង និងស្រូវរំដួលក្រហម ដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃផ្តល់ពូជជូន និងទទួលទិញតម្លៃក្នុងតម្លៃ ២០៥០រៀលនៅឆ្នាំ២០២៤នេះ  ។

លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង នៅក្នុងទិវាស្រែកសិករ កន្លងទៅនេះ បានអបអរសាទរចំពោះប្រជាពលរដ្ឋស្រុកសៀមប៉ាង ដែលទទួលបានផលពីគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយង) និងលក់ស្រូវបានតម្លៃខ្ពស់ជាងទីផ្សារ។ តាមរយៈគម្រោងនេះពិតជានឹងលើកស្ទួយជីវភាពរបស់សហគន៍ឱ្យរីកចំរើន និងជំរុញឱ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែរក្សាធនធានធម្មជាតិ។

សូមបញ្ជាក់ថា ៖ អង្គការជីវិតស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife) ជាអង្គការអភិរក្សធនធានធម្មជាតិ ដែលបានបង្កើតគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយង) នេះ  ក្នុងគោលបំណងអភិរក្សសត្វស្លាបជិតផុតពូជ ដូចជា សត្វត្រយងយក្ស -ត្រយងចង្កំកស -សត្វត្មាតភ្លើង- ត្មាតផេះ- ត្មាតត្នោត និងសត្វត្រដក់ រួមទាំងសត្វព្រៃគ្រប់ប្រភេទផ្សេងៗទៀត ដែលមានក្នុងតំបន់ព្រៃឈើសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីប្រមាណជាង១៣ម៉ឺនហិកតា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ