សេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ពីការបិទរោងចក្រជាច្រើន ក្រោយការនាំចូលផលិតផលពីចិនមានតម្លៃថោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Asia Financial បានរាយការណ៍ថា ការលេចឡើងនូវវត្តមានរោងចក្រផលិតរថយន្តអគ្គិសនីរបស់ចិន BYD នៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រធានបទមួយដ៏ទាក់ទាញ និងជាទីចាប់អាមរម្មណ៍យ៉ាងខ្លាំង ខណៈរោងចក្រដែលធ្លាប់ដំណើរការយ៉ាងសកម្មជាច្រើននៅក្នុងប្រទេសមួយនេះបានបិទទ្វារជាបន្តបន្ទាប់ និងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ការងារ។

កាលពីដើមខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានបើករោងចក្រលើកដំបូងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅប្រទេសថៃ។ យ៉ាងណាក៏ដោយ បើទោះបីជាថៃទទួលបានការសាទរពីសមិទ្ធផលមួយនេះ ប៉ុន្តែក៏មានលទ្ធផលអវិជ្ជមានជាច្រើនផងដែរ ដែលបណ្តាលមកពីការផ្លាស់ប្តូរឆ្ងាយពីរថយន្តដែលដំណើរការដោយសាំង។ មិនត្រឹមតែប៉ុណ្ណោះ​ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ខណៈដែលសមត្ថភាពអាចផលិតរថយន្តបានរហូតដល់ ៦​ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះស្រដៀងគ្នាទៅនឹងអាជីវកម្មជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការនាំចូលផលិតផល និងទំនិញតម្លៃទាបពីប្រទេសចិន ដែលធ្វើឱ្យធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងឧស្សាហកម្ម។

កាលពីឆ្នាំមុន រោងចក្រនៅប្រទេសថៃជិត ២ ០០០ កន្លែងត្រូវបានបិទទ្វារ ខណៈដែលរោងចក្រទាំងនោះបានបង្កើនវិស័យផលិតកម្មរបស់ខ្លួនដែលរួមចំណែកជិត ១ ភាគ ៤ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ។

ស្រ្តីវ័យ ៥៤ ឆ្នាំម្នាក់បានចំណាយពេលជិត ២០ ឆ្នាំធ្វើការនៅរោងចក្រ VMC Safety Glass ខេត្ត Samut Prakan បាន​និយាយ​ថា រោងចក្រ​នេះ​ត្រូវ​បាន​បិទ​ទ្វារដោយនឹកស្មានមិនដល់កាល​ពី​ខែ​មេសា​ ដែល​ធ្វើ​ឲ្យ​គាត់បាត់បង់​ការងារ​។ បញ្ហាប្រឈមនោះ គឺគាត់មិនមានប្រាក់សន្សំទេ ជាមួយនឹងការជាប់​បំណុល​រាប់​សែន​បាត។ លើសពីនេះ គាត់ជាប្រភពចំណូល​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែល​សមាជិកចំនួន ៣ ​នាក់​ ខណៈដែលប្ដី​កំពុង​មាន​ជំងឺ និង​កូន​ស្រី​ជំទង់​ម្នាក់ស្ថិតក្នុងបន្ទុក​។

យ៉ាងណាមិញ លោក Monchai Praepriwngam នាយក​ក្រុមហ៊ុន VMC Safety Glass បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូលហេតុ​ដែល​ឈានទៅដល់ការបិទទ្វាររោងចក្រឈប់ដំណើរការនោះទេ។

ងាកមកមើលពីវិបត្តិនៃវិស័យផលិតកម្មវិញ បានធ្វើឱ្យនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលទើបឡើងកាន់តំណែងកាលពីឆ្នាំមុន ជួបការលំបាកក្នុងការបំពេញកិច្ចសន្យារបស់ខ្លួនក្នុងការនាំមកនូវកំណើន GDP ប្រចាំឆ្នាំជាមធ្យមដល់ ៥ ភាគរយក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់ខ្លួន។ ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មបានធ្លាក់ចុះ ហើយការប្រើប្រាស់សមត្ថភាពបានធ្លាក់ចុះក្រោម ៦០ ភាគរយ។

លោក Supavud Saicheua ប្រធានទីភ្នាក់ងារផែនការរដ្ឋនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយថា គំរូសេដ្ឋកិច្ចដែលជំរុញដោយការផលិតអស់រយៈពេលជាច្រើនទសវត្សរ៍របស់ថៃកំពុងជួបបញ្ហា ខណៈដែលការ​នាំ​ចូលទំនិញក្នុងតម្លៃ​ថោករបស់ចិន​គឺជា​បញ្ហាប្រឈម។ ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវតែមានការផ្លាស់ប្តូរ ដោយថៃគួរតែផ្តោតលើការផលិតទំនិញ និងផលិតផលដែលប្រទេសចិនមិនបាននាំចូល ជាមួយនឹងការពង្រឹងវិស័យកសិកម្មរបស់ខ្លួន។

យោងតាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានការងារឧស្សាហកម្មថៃបានបង្ហាញថា ការបិទរោងចក្រនៅចន្លោះខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤ បានកើនឡើង ៤០ ភាគរយ បើធៀបនឹងរយៈពេល ១២ ខែមុន។ ជាលទ្ធផល ការបាត់បង់ការងារបានកើនឡើងដល់ ៨០ ភាគរយក្នុងអំឡុងពេលដូចគ្នា ដោយកម្មករជាង ៥១​ ៥០០ នាក់បានចាកចេញដោយគ្មានការងារធ្វើ។ នៅក្នុងកំណត់ត្រាខែមិថុនា ក៏បានលើកឡើងដែរថា ចំនួននៃការបើករោងចក្រថ្មីបានថយចុះ ខណៈដែលរោងចក្រធំៗបិទ។ ផលប៉ះពាល់នេះបានរីករាលដាលដល់ឧស្សាហកម្ម ដែលជាកម្លាំងជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច។

លោក Sangchai Theerakulwanich ប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បាននិយាយថា ក្រុមហ៊ុនផលិតតូចៗកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃដើមផលិតកម្ម ដោយសារការឡើងថ្លៃថាមពល និងប្រាក់ឈ្នួលខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេកំពុងប្រកួត​ប្រជែង​ជាមួយ​នឹង​អាជីវកម្ម​ចម្រុះ​ជាតិ​សាសន៍​ ដែលអ្នកផលិតក្នុងស្រុកមិនអាចសម្របខ្លួនបានលឿននោះទេ។ ជាលទ្ធផល ពួកគេត្រូវបិទអាជីវកម្ម ឬ ផ្លាស់ប្តូរធ្វើអ្វីមួយផ្សេងទៀត។

យ៉ាងណាក៏ដោយ បើទោះបីជាថៃកំពុងប្រមូលពន្ធលើតម្លៃបន្ថែម ៧ ភាគរយនៃមុខទំនិញនាំចូលថោកដែលមានតម្លៃទាបជាង ១ ៥០០ បាតថៃ (៤១ ដុល្លារ) ដែលភាគច្រើនមកពីប្រទេសចិន ប៉ុន្តែផលិតផលទាំងនោះនៅតែត្រូវបានលើកលែងពីពន្ធគយ។

លោក Nava Chantanasurakon អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ក្រុមការងាររបស់លោកបានស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលវិធានការដើម្បីការពារការគេចពន្ធ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានបង្កជារបាំងខ្ពស់សម្រាប់ទំនិញចិនមួយចំនួននៅក្នុងតំបន់ផ្សេងទៀត។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ២,៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលប្រជាជនថៃភាគច្រើនមិនពេញចិត្តនឹងការអនុវត្តរបស់នាយករដ្ឋមន្ត្រី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព